ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ស្នងការដ្ឋានន​គរបាលខេត្តបន្ទាយមានជ័យ ប្រជុំដា​ក់ផែនការ បង្ការ បង្ក្រាប សង្គ្រោះ និងកា​រទប់​ស្កាត់ប​ទល្មើស​ផ្សេងៗ នៅក្នុងភូមិសាស្ត្របន្ទាយមានជ័យ

ស្នងការដ្ឋានន​គរបាលខេត្តបន្ទាយមានជ័យ ប្រជុំដា​ក់ផែនការ បង្ការ បង្ក្រាប សង្គ្រោះ និងកា​រទប់​ស្កាត់ប​ទល្មើស​ផ្សេងៗ នៅក្នុងភូមិសាស្ត្របន្ទាយមានជ័យ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តបន្ទាយមានជ័យ៖ក្នុងកិច្ចប្រជុំប្រចាំ ខែកញ្ញា ឆ្នាំ២០២១ និងដាក់​ចេញនូវផែន​ការយុទ្ធសាស្ត្រ​ទិសដៅបន្ត នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២១ នៅស្នង​ការដ្ឋាន​នគរបា​លខេត្តបន្ទាយមានជ័យ ​តាមប្រព័ន្ធ ZOOM ដោយមាន​ការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តម​សេនី​យ៍ វរៈសេនីយ៍ ស្នង​ការរង លោក​អធិការក្រុង ស្រុក ទាំង៩ និងលោកមេប​ញ្ជាការវរ:សេនា​តូចនគរបាលកា​រពារ​ព្រំដែន​គោក ទាំង៤ វរៈ៩១១–៨៩១– ៨០៧– ៨១៥ លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នង​ការដ្ឋាននគ​របាលខេត្ត បានដាក់ចេ​ញនូវផែនការយុទ្ធសាស្ត្រទិសដៅបន្ត កម្លាំងនគរបាល​គ្រប់ផ្នែក​ពាក់ព័ន្ធទាំង​អស់ ត្រូវពង្រឹងនិងអនុវត្ត តួនាទី ភារកិច្ច របស់ខ្លួនឲ្យបានល្អ ពិសេសគឺ

១–ពង្រឹង វិន័យកងកម្លាំង០០៦ របស់នរគរបាលជាតិ និងរបៀបរបបការងារប្រចាំថ្ងៃ

២–ពង្រឹងការងារ សន្តិសុខ សណ្តាប់សារណៈ បទល្មើសផ្សេងៗ និងពង្រឹងការងារ ប្រចាំបញ្ជា ការ​យាមល្បាត

៣–ពង្រឹង​ការងារការកសាងផែនការ ការអនុវត្តការងារក្នុងអង្គភាព

៤–ពង្រឹងប្រ​សិទ្ឋភាពនិងសតិអារម្មណ៍របស់កងកម្លាំង

៥–បើកវគ្គបណ្តុះ​បណ្តាលវិជ្ជាជីវៈដល់កងកម្លាំង

៦–ធ្វើប័ណ្ណសរសើ​រ លិខិតសរសើរ គ្រឿងឥស្សរិយយស ជូនកងកម្លាំងដែលមានស្នាដៃ

៧–ការធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័នផ្សេងៗ ជាពិសេសទាំងក្រៅខេត្ត និងក្នុងខេត្ត

៨–ត្រៀមកងកម្លាំង២៤/២៤ សម្រាប់ទ្រោលស​ភាពការណ៍ដែលអាចកើតមានឡើងដោយយថាហេតុ

៩–ពង្រើងសាមគ្គីភាព ឯកភាពផ្ទៃក្នុង

 

ក្នុងនោះលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ បាន​មានប្រសាសន៍ វាយ​តម្លៃលទ្ធផ​លការងារ បានលើ​កស​រសើ​រដល់​គ្រប់អង្គភាព​ទាំងអស់​ដែលបាន​ខិតខំប្រឹងប្រែង​អស់ពីកម្លាំងកា​យចិត្ត ដើម្បីបំពេញកា​រងាររបស់ខ្លួន​បានជោគជ័យ ជាបន្តបន្ទាប់។ ចំពោះកិច្ចការ​មួយចំនួន​ដែលមិន​ទា​ន់បានបំពេញ​ហើយ​តែមិន​ទាន់​បានល្អ និង​ទាន់ពេ​លវេលា លោកក៏​បានផ្ដល់​អនុសា​សន៍កែ​តម្រូវ ចែករំលែកប​ទពិ​សោធ​ន៍ ដើម្បីស្ថាបនា​ផងដែរ។

 

ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ស្នងការ ក៏បានផ្ដាំផ្ញើដល់ក​ងកម្លាំងទាំងអស់ ​ត្រូវអនុវ​ត្តតួនាទីភារកិច្ចរបស់ខ្លួនបានល្អ កំឡុងពេលនេះត្រូវគ្រប់គ្រងឲ្យបាន​ការរីករាលដាល​នៃជំងឺកូវីដ១៩ និងគ្រោះទឹក​ជំនន់ ហើយក៏កុំភ្លេច​អនុវត្តតាម​គោលការណ៍រ​បស់ក្រសួងសុខាភិបាល ពិសេស​ប្រមុខរា​ជ​រដ្ឋាភិបាលកម្ពុជា គឺ ៣កុំ និង៣ការពារ ​ឲ្យបានខ្ជាប់ខ្ជួន៕

Filed in: ព័ត៌មានជាតិ