ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

​អភិបាលខេត្ត​ប៉ៃលិន ដឹកនាំ​ក្រុម​ការងារ​រដ្ឋបាល​ខេត្ត និង​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត មន្ទីរ​សុខាភិបាល ចុះ​ពិនិត្យ​ទីតាំង​សាលា​នានា ក្នុង​ខេត្ត និង​បើក​អោយ​ដំណើរការ​ឡើងវិញ

​អភិបាលខេត្ត​ប៉ៃលិន ដឹកនាំ​ក្រុម​ការងារ​រដ្ឋបាល​ខេត្ត និង​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត មន្ទីរ​សុខាភិបាល ចុះ​ពិនិត្យ​ទីតាំង​សាលា​នានា ក្នុង​ខេត្ត និង​បើក​អោយ​ដំណើរការ​ឡើងវិញ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ​អនុវត្តន៍​តាម​ប្រសាសន៍ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ សែន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​ក្រុម​ការងារ​រដ្ឋបាល​ខេត្ត មន្ត្រីរាជការ មន្ទីរ​អប់រំ​ខេត្ត មន្ទីរ​សុខាភិបាល លោកគ្រូ អ្នកគ្រូ អាជ្ញាធរ​ក្រុង ស្រុក ចុះ​ពិនិត្យ​សាលារៀន​មួយចំនួន​នៅក្នុង​ក្រុង​ប៉ៃលិន និង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ត្រៀម​ឱ្យ​សិស្សានុសិស្ស​ចូលរៀន​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​ឆ្នាំ​២០២១​ខាងមុខនេះ​។​

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​លើកឡើង​ថា​៖ លោកគ្រូ អ្នកគ្រូ​ត្រូវ​យកចិត្តទុកដាក់ មើល​ការខុសត្រូវ លើ​សិស្សានុសិស្ស​ទាំងអស់​តាម​សាលា​រៀងៗ​ខ្លួន ធ្វើយ៉ាងណា​កុំ​ឱ្យ​សាលារៀន​ដែល​បើក​បង្រៀន​ហើយ ត្រូវ​បិទ​វិញ​ម្តង​ទៀត ដោយសារ​ការឆ្លង​ជំងឺ​កូវី​ដ​១៩ គឺ​ត្រូវ​អនុវត្ត​តាម​វិធានការ (៣​ការពារ ៣​កុំ​) របស់​ប្រមុខ​រាជ​រដ្ឋភិបាល និង ធ្វើ​តាម​ការណែនាំ​នានា​របស់​ក្រសួង​សុខាភិបាល គឺ​លាងដៃ​ជាមួយ​ទឹក​អាល់​កុល ឬ​ជែល ត្រូវ​ឱ្យ​សិស្ស​ពាក់​ម៉ាស​ជាប់​ជានិច្ច មិន​ត្រូវឱ្យ ចេញលេង​ជួបជុំគ្នា​នោះឡើយ ។

​លោកជំទាវ​អភិបាលខេត្ត បាន​បន្តថា ៖ ចាប់ពី​ថ្ងៃ​បើក​ឱ្យ​ដំណើរការ​ចូលរៀន​សារជាថ្មី​ឡើងវិញ ទាំង​សាលាបឋមសិក្សា អនុវិទ្យាល័យ និង​វិទ្យាល័យ​ជាដើម បើសិនជា​លោកគ្រូ អ្នកគ្រូ ឬ​គណ​:​គ្រប់គ្រង​នៃ​សាលារៀន​ណាមួយ​នៅ​ទូទាំង​ខេត្ត ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន ដោយ​រៀបចំ​កែច្នៃ​ទីធ្លា​សាលារៀន ដែល​ជា​សម្បត្តិ​រដ្ឋ ឱ្យក្លាយ​ទៅ​ជា​កន្លែង​មាន​របៀបរៀបរយ​ល្អ ជា​ពិសេស​មាន​សោភ័ណភាព ស្រស់​ស្អាត​ជាងគេ ទទួលបាន​ជ័យលាភី ជាប់​ចំណាត់ថ្នាក់​លេខ​១ ទូទាំង​ខេត្ត នឹង​ទទួលបាន​ពានរង្វាន់​ពី​រដ្ឋបាល​ខេត្ត ចាប់ពី​១០​ទៅ​២០​លាន​រៀល ។ ហើយ​បើ​សាលារៀន​លើស​ពី​មួយ​កន្លែង រៀបចំ​បាន​ស្អាតបាត​ល្អ​ដូចៗ​គ្នា ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​ដូចគ្នា បាន​រង្វាន់​ដូចៗ​គ្នា​ផង​ដែរ ។

​លោកជំទាវ​ក៏បាន​ក្រើនរំលឹក​ថា មិន​ត្រូវ​ឱ្យ​អ្នក​គ្រប់គ្រង​សាលា កាត់​ថវិកា​ពី​លោកគ្រូ អ្នកគ្រូ ដើម្បី​យក​ទៅ​ទិញ​សម្ភារ​:​សាលារៀន​នោះឡើយ បើ​ពិតជា​ខ្វះខាត​មែន អាច​ទាក់ ទង​ទៅ​ខាង​រដ្ឋបាល​ខេត្ត ចុះ​ពិនិត្យ​ជាក់ស្តែង អាច​ជួយ​ឧបត្ថម្ភ ទាន់ពេលវេលា ។ លើសពីនេះ ល្គិក​ណា​លោក​ជំទាវ ជា​អភិបាលខេត្ត គឺ​មិន​ត្រូវឱ្យ​គណៈ​គ្រប់គ្រង ឬ​នាយក​សាលា​ណាមួយ​ប្រព្រឹត្ត​នូវ​អំពើ​ពុករលួយ​នោះឡើយ ។

​សូម​បញ្ជាក់​ផង​ដែរ​ថា ៖​បើ​តាម​របាយការណ៍ លោក តង់ ធារ៉ា ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​ប៉ៃលិន បានឲ្យ ដឹងថា​៖ នៅ​ទូទាំង​ខេត្ត​ប៉ៃលិន មាន​គ្រឹះស្ថាន​អប់រំ​របស់​រដ្ឋ​មាន​ចំនួន​៥៧ កន្លែង ខណៈ​គ្រឹះស្ថាន​អប់រំ​ឯកជន មាន​ចំនួន​១២​កន្លែង ។ ដោយឡែក សម្រាប់​ការបើក​ដំណើរការ​គ្រឹះស្ថាន​អប់រំ​ឡើងវិញ​នេះ មាន​សាលារៀន​មួយចំនួន​ដូចជា អនុវិទ្យាល័យ និង​បឋមសិក្សា​បរ​យ៉ាខា អនុវិទ្យាល័យ និង​បឋមសិក្សា​ប៉ាង​រលឹម អនុវិទ្យាល័យ ហ៊ុន សែន អូរ​ដូនតា បឋមសិក្សា​ដីស បឋមសិក្សា​ផ្ទះស្បូវ បឋមសិក្សា​កូនដំរី ឯ​សាលា​មួយចំនួន​ទៀត​ដែល​នៅ​សេសសល់ និង​ត្រូវ​សិក្សា​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​បើក​អោយ​ដំណើរការ​ជា​បន្តបន្ទាប់ ។​

Filed in: ព័ត៌មានជាតិ