ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឯកសារ​ចំនួន​៦ ត្រូវ ចុះហត្ថលេខា ក្នុងអំឡុង ដំណើរ​ទស្សនកិច្ច របស់ រដ្ឋមន្ត្រីការបរទេស​ចិន នៅ កម្ពុជា​

ឯកសារ​ចំនួន​៦ ត្រូវ ចុះហត្ថលេខា ក្នុងអំឡុង ដំណើរ​ទស្សនកិច្ច របស់ រដ្ឋមន្ត្រីការបរទេស​ចិន នៅ កម្ពុជា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ​ ៖ បន្ទាប់​ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច នៅ ប្រទេស កម្ពុជា នា​ល្ងាច​ថ្ងៃអាទិត្យ “១២ កញ្ញា​” លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង ជា រដ្ឋមន្ត្រីការបរទេស​ចិន បាន​ចូលរួម នៅក្នុង​ពិធី​ចុះហត្ថលេខា​រវាង​កម្ពុជា​-​ចិន នៅ​វិមាន​សន្តិភាព លើ​ឯកសារ​ចំនួន​៦​។​

​បើ​យោង តាម​ការចុះផ្សាយ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ឯកសារ ទាំង​៦​នោះ​រួមមាន​៖
១- លិខិត​ប្រគល់​-​ទទួល សម្ភារ​មនុស្សធម៌​ក្នុង​វិស័យ​បោសសម្អាត​មីន ដោយ ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ និង ឯកឧត្ដម វ៉ាង វិន​ធៀន (WANG Wentian) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​។​

២- កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ស្តីអំពី​ការគាំទ្រ​មន្ទីរពេទ្យ​ដៃគូរ រវាង​គណៈកម្មាធិការ​សុខាភិបាល​ជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ក្រសួង​សុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ ឯកឧត្ដម ម៉ម ប៊ុនហេង និង​ឯកឧត្ដម វូ ហ្សី​ន​ហាវ ( Wu Jianghao) ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

៣- លិខិត​ប្រគល់​-​ទទួល​បរិក្ខារ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាត រវាង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ ឯកឧត្ដម ម៉ម ប៊ុនហេង និង ឯកឧត្ដម គៀន ខឹមី​ង (H.E. Qian Keming) អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

៤- កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស​ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង ចំនួន​១,៧៥០,០០០,០០០​យ័ន​ចិន (​ប្រមាណ ២៧០​លាន​ដុល្លារ​អាមេរិក​) ដោយ ឯកឧត្ដម វង្សី វិស្សុត និង​លោក ដេង បូ​គិង (Deng Boqing) អនុប្រធាន​ភ្នាក់ងារ​អភិវឌ្ឍន និង​សហប្រតិបត្តិការ​អន្តរជាតិ​។

៥- លិខិត​ប្រគល់​-​ទទួល​ថវិកា​ចំនួន ២,៥​លាន​ដុល្លារ​អាមេរិក ជូន​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការងារ​បោសសម្អាត​មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា ដោយ​ឯកឧត្ដម វង្សី វិស្សុត និង​លោក ដេង បូ​គិង (Deng Boqing) អនុប្រធាន​ភ្នាក់ងារ​អភិវឌ្ឍន និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

៦-​កិច្ចព្រមព្រៀង​ស្ដីពី​គម្រោង​កិច្ចសហប្រតិបត្តិកា​ររ​បស់​មូលនិធិ​ពិសេស​មេគង្គ​-​ឡាន​ឆាង ដោយ​លោក សុខ សូកេន និង​លោក វ៉ាង វិន​ធៀន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ