ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

​ពិធី​ប្រកាស​តែងតាំង​ចូលកាន់​មុខតំណែង​ថ្មី​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាលខេត្ត​សៀមរាប​

​ពិធី​ប្រកាស​តែងតាំង​ចូលកាន់​មុខតំណែង​ថ្មី​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាលខេត្ត​សៀមរាប​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

សៀមរាប​៖ ស្នងការ​ថ្មី​នៃ​ស្នងការ​រដ្ឋា​ន​ខេត្តសៀមរាប បាន​ប្រកាស​ចូល​កាន់​មុខតំណែង​ថ្មី នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ ខណៈ​ដែល​ស្នងការ​បច្ចុប្បន្ន​ដល់​អាយុ​ត្រូវ​ចូលនិវត្តន៍​ហើយ ពិធី​នេះ បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​វត្តមាន​ចូលរួម​ពី​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​តំណាង​ដ៍​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឯកឧត្តម អ៊ាន ឃុន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត​ជាច្រើន​នាក់​។​

​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ជឿជាក់​យ៉ាង​មោះមុត​ថា ក្នុង​កម្មវិធី​ប្រកាស​តែងតាំង​នៅ​ថ្ងៃនេះ យើង​អាច​ថែរក្សា​បាន​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ស្ថេរភាព នយោបាយ​នៃ​ខេត្ត​សៀមរាប​ទាំងមូល​ឲ្យបាន​ល្អ​ប្រសើរ​ថែម​ទៀត​។ ក្នុងនោះ​ឯកឧត្តម ក៏​បាន​កោតសរសើរ​ចំពោះ​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង អតីត​ស្នងការ ដែល​ត្រូវ​បាន​ឱ្យ​ចូល​និវត្តន៍​នេះ កន្លងមក​លោក បាន​លះបង់​យ៉ាង​ច្រើន​ទាំង​កម្លាំងកាយ កម្លាំងចិត្ត មិន​ថា​យប់​ឬ​ថ្ងៃ​ឡើយ ដើម្បី​ការពារ​នៅ​ផលប្រយោជន៏​រួមរប​ស់ជាតិ នឹង​អនុវត្ត​កិច្ចការងារ​របស់​ខេត្តសៀមរាប ជាពិសេស គឺ​ការគ្រប់គ្រង​កងកម្លាំង​នៅ​ស្នងការ និង​អធិការ​នៅតាម​បណ្តា​ស្រុក​ទាំង​១២ បាន​យ៉ាង​ល្អ ព្រមទាំង​ការបម្រើ​សេវាកម្ម​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់​ពេលវេលា​ទៀត​ផង​។ ឯកឧត្ត បាន​បង្ហាញ​ទៀត​ថា សម្រាប់​ខេត្ត​សៀមរាប​យើង​នេះ រដ្ឋបាល​ខេត្ត​បាន​យកចិត្តទុកដាក់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​ជួបប្រទះ​នៅ​ផលវិបាក​ផ្សេងៗ​ដែល​បណ្តាល​មក​វិបត្តិកូ​វិដ​.១៩ បច្ចុប្បន្ន បញ្ហា​វិរុស​បំប្លែង​ខ្លួន​ថ្មី (​ដែល​តា​) គឺ​មាន​អ្នក​ឆ្លង​ប្រមាណ​ជាង​២០០​នាក់​ហើយ ទើប​រដ្ឋបាល​ខេត្ត​សៀមរាប បាន​សម្រេច​បិទ​ខ្ទប់​ក្រុង​សៀមរាប ចំនួន​មួយ​សប្ដាហ៍ ក្នុង​បំណង​ដើម្បី​កាត់​ផ្ដាច់​ខ្សែ​ចម្លង ជម្ងឺ​កូវី​ដ -១៩ ក្នុង​សហគមន៍ ខណៈ​ដែល​បច្ចុប្បន្ន​តួលេខ​អ្នក​ឆ្លង​ក្នុង​ក្រុង​ហាក់​មាន​សន្ទុះ​កើនឡើង​ជា​បន្តបន្ទាប់​។

​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​តំណាង​ដ៍​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ មាន​ប្រសា​ស​ន៏ ជម្រុញ​ឲ្យ​ស្នងការឡើង​កាន់មុខ​តំណែង​ថ្មី នាពេលនេះ ដែល​បាន​ឡើង​សច្ចា​នឹង​សន្យា​ការងា​រថា យើង​ត្រូវតែ​ធ្វើ​ឲ្យបាន​ល្អ​នោះ បើ​យើង​សន្យា​ហើយ​ដាច់ខាត​យើង​ត្រូវតែ​ធ្វើឲ្យបាន មិនមែន​សន្យា​ចោល​ឡើយ ហើយ​បើ​យើង​ចង់​ឲ្យ​ខេត្ត​សៀមរាប​ទទួលបាន​ជោគជ័យ​ទាល់តែ​យើង​ទាំងអស់​គ្នា​រួម​រួម​សាមគ្គី​គ្នា ទើប​សម្រេចបាន​លទ្ធផល​ល្អប្រសើរ ជា​ចម្បង​ជា​នេះ​ទៅទៀត​នោះ គឺ​ការអនុវត្ត​នៅ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។ នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន បាន​បន្តថា ការសន្យា​ចិត្ត ការផ្តាច់​ជ្ញា​ចិត្ត គឺជា​ទ្រឹស្តី ប៉ុន្តែ​សំខាន់​ចាប់ពី​ពេលនេះ​ទៅ​យើង​ត្រូវ​អនុវត្ត​ជាក់ស្តែង យើង​ជា​បញ្ជាការ​ជាន់ខ្ពស់​សម្រាប់​ខេត្តសៀមរាប យើង​ត្រូវ​ចាត់ចែង​គ្រប់​វិស័យ​ពាក់ព័ន្ធ​និង​សន្តិសុខ​សណ្តាប់ធ្នាប់ យើង​ត្រូវ​សហការណ៏​ជាមួយ​កម្លាំង​សេនាធិការ​កង​រាជ​អ​វុ​ធ​ហត្ថ និង​កងកម្លាំង​ទាហាន​នៅ​ខេត្ត​ដើម្បី​ធ្វើការ​ទាំងអស់​នោះ បើ​ចង់​ជោគជ័យ​យើង​មិន​អាច​ធ្វើការ​ម្នាក់ឯង​បានឡើយ​។​

​គួររំលឹកថា ស្នងការ​ថ្មី​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប គឺ​លោក​ឧត្តមសេនីយ៍ត្រី តេង ចន្ទ័​ណាត ដែល​អតីត​ជា​ស្នងការរង​ទទួល​ដឹកនាំ​ការិយាល័យ​នគ​បាល​ចរាចរណ៍​ផ្លូវគោក​- ផ្លូវទឹក ឱ្យ​ជំនួស​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ដែល​ត្រូវ​បាន​ឱ្យ​ចូល​និវត្តន៍​។ ជាមួយគ្នានេះដែរ លោក​ឧត្តមសេនីយ៍ត្រី តូច សកល ទទួល​ផែន​ធនធាន​មនុស្ស​នឹង​ប្តូរ​ទៅកាន់​ផែនកា​រងារ​គ្រប់គ្រង អាវុធ គ្រឿង​ផ្ទុះ និង​អគ្គិភ័យ ហើយ​លោក​វរសេនីយ៍ឯក អៀង មករា ជា​នាយ​ការិយាល័យ​បុគ្គលិក​ឡើងជា​ស្នងការរង​ទទួល​ផែន​ធនធានមនុស្ស​វិញ​៕

Filed in: ព័ត៌មានជាតិ