ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

​លោកជំទាវ បាន ស្រីមុំ អញ្ជើញ​ចូលរួម​ពិធី ប្រកាស​បិទ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ ជុំ​ទី​១ ជូន​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅក្នុង​ក្រប​ខណ្ឌ​ខេត្ត​ប៉ៃលិន

​លោកជំទាវ បាន ស្រីមុំ អញ្ជើញ​ចូលរួម​ពិធី ប្រកាស​បិទ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ ជុំ​ទី​១ ជូន​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅក្នុង​ក្រប​ខណ្ឌ​ខេត្ត​ប៉ៃលិន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ និង​លោកជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ឯកឧត្តម លោកជំទាវ ប្រតិភូ​អមដំណើរ របស់​ក្រសួង​សុខាភិបាល លោក លោកស្រី​អភិបាលរង​ខេត្ត អភិបាលក្រុង ស្រុក ប្រធាន​អង្គភាព​ពាក់ព័ន្ធ ក្រុមគ្រូពេទ្យ​ជួរមុខ លោកគ្រូ អ្នកគ្រូ យុវជន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្ត រួមទាំង​ប្រជាពលរដ្ឋ​ផងដែរ បាន​អញ្ជើញ ប្រកាស​បិទ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ នៅក្នុង​បរិវេណ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ។​

​មានប្រសាសន៍​ស្វាគមន៍ ក្នុង​ពិធី​នោះ លោក ជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បានបញ្ជាក់​ថា ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កែប បាន​ចាក់​វ៉ាក់សាំង​ដូសទី​១ បាន​ចំនួន ៤១,៩៧៧ ស្មើនឹង ១០២,៣៩%, ដូសទី​២ ចំនួន ៣៩,៥៦៦​នាក់ ស្មើនឹង ៩៦,៥១% % ដោយ​បាន​ប្រើប្រាស់​គ្រូពេទ្យ​ចំនួន​៧​ក្រុម គ្រប់​ឃុំ​-​សង្កាត់ ទូទាំង​ខេត្ត​។ ដោយឡែក​កុមារ​អាយុ​ចាប់ពី​១២​ឆ្នាំ ដល់​ក្រោម​១៨​ឆ្នាំ បាន​ចាក់​វ៉ាក់សាំង ដូសទី​១ បាន​ចំនួន ៨,៥២៨​នាក់ ស្មើនឹង ៨៥,២០% និង​ដូសទី​២ កំពុង​ដំណើរការ​ចាក់​ជា​រៀងរាល់ថ្ងៃ​។ សម្រាប់​ក្រុម​គ្រូពេទ្យ បុគ្គលិក សុខាភិបាល​ឯកជន បុគ្គលិក​សុខាភិបាល​ស្ម័គ្រចិត្ត មន្ត្រីរាជការ មន្ត្រី​ជាប់​កិច្ចសន្យា និង​កងកម្លាំង​ជួរ​មុខ ទូទាំង​ខេត្ត ទទួលបាន​វ៉ាក់សាំង​ដូស​ជម្រុញ ចំនួន ២,៣៧៣​នាក់ និង​កំពុង​ដំណើរការ​ចាក់​។​

​លោកជំទាវ អភិបាលខេត្ត ក៏​បាន​បញ្ជាក់​អំពី​ស្ថានភាព​ជំងឺ​កូវី​ដ​-១៩ ដែល​ក្នុងនោះ​មាន​អ្នកជំងឺ​សរុប ២,០៥៧​នាក់ បាន​ព្យាបាល​ជាសះស្បើយ​ចំនួន​១,៧៨២​នាក់ ,​ស្លាប់​ចំនួន ០៥​នាក់ និង​កំពុង​សម្រាក​ព្យាបាល ២៧០​នាក់ ចំណែក​អ្នក​ប៉ះពាល់​ដែល​ដាក់​ធ្វើ​ចត្តា​ឡីស័​កនៅ​ផ្ទះ​ចំនួន ២៥០​នាក់​។​

​មានប្រសាសន៍ ក្នុង​ពិធី​ប្រកាស​បិទ​យុទ្ធ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ សម្រាប់​ប្រជាជន​អាយុ​១៨​ឆ្នាំ ឡើងទៅ​ក្នុង​ខេត្ត​កែប​នោះ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បាន​គូសបញ្ជាក់ថា ការបង្កើត​ឱ្យមាន​នូវ​ភាពស៊ាំ​ក្នុង​សហគមន៍​ទប់ទល់ ទៅ​នឹង​ជំងឺ​កូវី​ដ​-១៩ ជា​យុទ្ធសាស្ត្រ​សំខាន់​របស់​រាជរដ្ឋាភិបាល ក្នុង​ការឈាន​ទៅ​បើក​ដំណើរការ​ជា​ប្រក្រតី​ឡើងវិញ​លើ​គ្រប់​វិស័យ ហេតុ​នេះ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ដែល​រាជរដ្ឋាភិបាល​បានប្រកាស ផ្តល់ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទស កាលពីដើម​ខែ​កុម្ភៈ ឆ្នាំ​២០២១ ពេល​នេះ​សម្រេចបាន ប្រមាណ​ជាង​៩០%​ហើយ​នៅ​ទូទាំង​ប្រទេស ដែល​នេះ​បង្ហាញឱ្យឃើញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុង​ការគិតគូរ​ពី​សុខុមាលភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​

​លោកជំទាវ​រដ្ឋលេខាធិកា​រ ក៏​បាន​កោតសរសើរ​ខ្ពស់​ចំពោះ រដ្ឋបាល​ខេត្ត​ប៉ៃលិន លើ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​និង​ជំងឺ​កូវី​ដ​-១៩ ដែល​ទទួលបាន​លទ្ធផល​ល្អ ទាំង​ការព្យាបាល​អ្នកជំងឺ​កូវី​ដ ការស្រាវជ្រាវ​រក​បុគ្គល​ប៉ះពាល់ រួម​ទាំង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ដែល​ឈាន​ដល់​ការបិទ​បញ្ចប់​ជុំ​ទី​១ ដោយ​ជោគជ័យ​។​លោកជំទាវ​បន្តថា ការបិទ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ សម្រាប់​តែ​ប្រជាពលរដ្ឋ​អាយុ​១៨​ឆ្នាំ​ឡើង​តែប៉ុណ្ណោះ ដោយឡែក​កុមារ​អាយុ​ពី​១២​ឆ្នាំ ដល់​ក្រោម​១៨​ឆ្នាំ គឺ​នៅ​បន្ត​ចាក់​ជាធម្មតា​។ លោកជំទាវ សុំ​ឱ្យ​រដ្ឋបាល​ខេត្ត រក្សា​វ៉ាក់សាំង​មួយចំនួន​សម្រាប់​បងប្អូន​ដែល​ជាប់​ធ្វើ​ចត្តា​ឡី​ស័ក និង​ពលករ​ដែល​ទើប​ត្រឡប់​មកពី​បរទេស ពី​សេស​ពលករ​ដែល​មកពី​ប្រទេស​ថៃ ដើម្បី​ឱ្យ​ពួកគាត់​មាន​ឱកាស​ទទួលបាន វ៉ាក់សាំង​សម្រាប់​ជា​កងការពារ​ខ្លួន ក្នុងនោះដែរ លោកជំទាវ​ក៏បាន​អំពាវនាវ​ឲ្យ​បងប្អូន​ទាំងអស់​នៅតែ​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល បើ​ទោះបី​បាន​ទទួល​វ៉ាក់សាំង​រួច​ហើយ​ក្តី​។​

Filed in: ព័ត៌មានជាតិ