ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ជនសង្ស័យ ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​ច្រើន​ជាប់​ខ្លួន​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ជនសង្ស័យ ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​ច្រើន​ជាប់​ខ្លួន​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​រសៀល​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២១ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អ​និតិ​ជន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ពាក់ព័ន្ធ​ករណី ហិង្សា​ក្នុង​គ្រួសារ​, បង្ខាំង​មនុស្ស​ដោយ​ចេតនា​ទុច្ចរិត ក្នុង​គោលដៅ​គំរាម​ទារ​ប្រាក់​ពី​ប្រពន្ធ​របស់​ខ្លួន​, កាន់កាប់​អាវុធ ដោយ​ខុសច្បាប់ និង រំលោភ​សេពសន្ថវៈ​ទៅលើ​កូនស្រី​ចុង ដោយ​គំរាមកំហែង​ថា​នឹង​សម្លាប់​។ លើសពីនេះទៅទៀត ជនសង្ស័យ​រូបនេះ ក៏​ជា​បុគ្គល​ដែល​ល្បី​សំបូរ​រឿងក្តី មិនចេះចប់ ក្នុង​រយៈកាល​កន្លងមក ទាំង​នៅ​តាម​បណ្តា​ខេត្ត​និង​រាជធានី​។​
​
ជនសង្ស័យ​ឈ្មោះ ឡេង ប៊ុន​ស្រ៊ី ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មាន​ស្រុកកំណើត ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មា ខេត្ត​កំពង់ចាម បាន​ចាប់ដៃ​គ្នា​ជា​ប្តី​ប្រពន្ធ ជាមួយ​ស្ត្រី​ម្នាក់​មេម៉ាយ​កូន​០៥ កាលពី​ចុងឆ្នាំ​២០១១​លុះដល់​ចុង​ឆ្នាំ​២០១៩ ជនសង្ស័យ​បាន​ដាក់​ពាក្យបណ្តឹង​នៅ​តុលាការ ដើម្បី​សុំ​លែងលះ​ប្រពន្ធ​និង​ចែក​ទ្រព្យសម្បត្តិ​គ្នា ប៉ុន្តែ​ជនសង្ស័យ​បែរ​ជា​ប្រាប់ ប្រពន្ធ​ថា ខ្លួន​បាន​ដាក់​បណ្តឹង​ព្រហ្មទណ្ឌ​ឲ្យ​តុលាកា​រចាប់​ប្រពន្ធ​ដាក់គុក បើ​ប្រពន្ធ​ចង់​រួច​បណ្តឹង​ត្រូវធ្វើ​កិច្ច​ព្រមព្រៀង លែងលះ​គ្នា​ដោយ​ស្ម័គ្រចិត្ត ចែក​ទ្រព្យសម្បត្តិ​គ្នា​ពាក់កណ្តាល​រួមមាន​ដីធ្លី​នៅ​អង្គស្នួល​០២​កន្លែង​និង​ផ្ទះ​នៅ​អូរ​បែកក្អម ០១​កន្លែង ព្រមទាំង​ត្រូវ​សង​លុយ​ឲ្យ​ជនសង្ស័យ ១៨​ម៉ឺន​ដុល្លារ​នៅពេលណា​ដែល លក់​ដី​ដែល​ជា​ទ្រព្យ​ផ្ទាល់​របស់​ប្រពន្ធ នៅឯ​ខេត្ត​សៀមរាប​ដាច់​។
ស្រាប់តែ​ពេល​ប្រពន្ធ​ចូលដល់​តុលាការ ទើប​ដឹង​ថា​ប្តី​ខ្លួន​ប្តឹង​លែងលះ​ទៅវិញ ពុំមែន​ប្តឹង​រឿង ព្រហ្មទណ្ឌ​ដើម្បី​ចាប់ខ្លួន​ដាក់គុក​ដូច​ការ​គម្រាម​របស់​ប្តី​ឡើយ ដូច្នេះ ប្រពន្ធ​ក៏​មិន​ព្រម​យក​កិច្ចព្រមព្រៀង​បែងចែក​ទ្រព្យ​និង សង​លុយ​ឲ្យ​ជនសង្ស័យ​នោះ ប្រគល់​ទៅឲ្យ​តុលាការ​ទេ ក្រោយ​មក​ជនសង្ស័យ​ដែល​ជា​ប្ដី បាន​ហៅ​ប្រពន្ធ​មក​គំរាម ដោយ​ដាក់​កាំភ្លើង​លើ​តុ​ហើយ​គំរាម​ថា​បើ​មិន​យក​កិច្ចព្រមព្រៀង​នេះ​ទៅ​ដាក់​ឲ្យ​តុលាការ​ទេ​ប្រយ័ត្ន កូនកំព្រា​អត់​ម្ដាយ ។ តែ​ដោយ​ពួក​ខ្លួន​រស់នៅ​ជាមួយគ្នា ពុំ​មាន​អេតាស៊ី​វិល តុលាការ​បាន​លើកចោល​ការទាមទារ​សុំ​ឈប់​រស់នៅ​ជា​អ​និតិ​សង្វាស របស់​ដើមចោទ តែ​ឲ្យ​អនុវត្ត​កិច្ច​ព្រមព្រៀង​ដែល​ប្តី​បាន​បង្ខំ​ឲ្យ​ប្រពន្ធ​ធ្វើ​មុន​ចូល​តុលាការ​ទៅ​វិញ​។ នៅ​ខែ​ឧសភា ឆ្នាំ​២០២០ ជនសង្ស័យ​បាន​សុំ​ប្រពន្ធ ត្រូវ​រូ​វ​គ្នា​វិញ និង​បាន​ចុះ​អេតាស៊ី​វិល​ជាមួយ​គ្នា​ដើម្បី​បញ្ជាក់​ចិត្ត​ស្មោះ​។ លុះ​នៅ​ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២១ ជនសង្ស័យ បាន​បង្ខំ​ឲ្យ​ប្រពន្ធរ​ក​លុយ​មកឲ្យ​ខ្លួន​១៨​ម៉ឺន​ដុល្លារ តាម​កិច្ចព្រមព្រៀង​ដែល​ខ្លួន​បាន​ធ្វើ​ជាមួយគ្នា មុន​ពេល​ចុះ​អេតាស៊ី​វិល តែ​ប្រពន្ធ​មិន​ព្រម​ឲ្យ​លុយ​នោះ ក៏​បង្ក​ជា​ជម្លោះ​ឈានទៅដល់​ការប្រើ​ហិង្សា ហើយ​ជនសង្ស័យ ក៏​បាន​ដេញ​ប្រពន្ធ​ចេញពីផ្ទះ ប្រពន្ធ​ក៏​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។

​នៅ​ថ្ងៃ​ទី ០៧ ខែ​កញ្ញា ឆ្នាំ​២០២១ សមត្ថកិច្ច​ទទួលបាន​ការសុំ​អន្តរាគមន៍​ពី​ដើមបណ្តឹង​បន្ថែមថា កូន​របស់​គាត់​០២​នាក់ ត្រូវ​បា​ជនសង្ស័យ​បង្ខាំង​ទុក​ក្នុងផ្ទះ សូម​ឲ្យ​សមត្ថកិច្ច​ជួយ​រំដោះ​កូន​គាត់​ផង​។ មន្ត្រី​ជំនាញ​នៃ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​ចុះ​អនុវត្ត​ជាក់ស្តែង នៅ​ចំណុច ផ្ទះ​លេខ​៤៩ ផ្លូវលំ ភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ រកឃើញថា ជនសង្ស័យ​ពិតជា​ចាក់សោរ​បង្ខាំង​មនុស្ស​០២​នាក់​ខុសច្បាប់ ដែល​ត្រូវជា​កូនចុង​របស់ ជនសង្ស័យ (​ក្នុងនោះ​មាន​អ​និតិ​ជន​ម្នាក់​) ពិតមែន ហើយ​ជនសង្ស័យ​បាន​គេចខ្លួន ពេល​បាន​ឃើញ​កម្លាំង​សមត្ថកិច្ច​។ សមត្ថកិច្ច​ព្រមទាំង​អាជ្ញាធរ​ភូមិ បាន​ធ្វើ​ការអន្តរាគមន៍​កាត់​សោ​ផ្ទះ រំដោះ​កូន​ទាំង​ពីរ​នាក់​នោះ​មក​វិញ​។​
​
ក្រោយពេល​មន្ត្រី​ជំនាញ តាមរក​ជនសង្ស័យ​ឃើញ​នា​ព្រលប់​ថ្ងៃទី ០៧ ខែ​កញ្ញា ឆ្នាំ​២០២១ ក៏​បាន​ហៅ​ជនសង្ស័យ មកកាន់​ការិយាល័យ​ដើម្បី​បំភ្លឺ ស្រាប់តែ​កូនស្រី​ចុង​របស់​ជនសង្ស័យ បាន​បង្ហើប​ថា​នាង​ក៏​ជា ជនរងគ្រោះ ធ្លាប់​ត្រូវបាន ជនសង្ស័យ​ដែល​ជា​ឪពុកចុង ចាប់រំលោភ​ផងដែរ​តែ​នាង​មិន​ហ៊ាន​ប្រាប់​អ្នកណា​ទេ ព្រោះ​ជនសង្ស័យ​បាន​គម្រាម​ថា នឹង សម្លាប់ចោល ម្យ៉ាង​ជនសង្ស័យ​ធ្លាប់មាន​ប្រវត្តិ​ជាប់គុក​០៦​ឆ្នាំ​ព្រោះ​សម្លាប់​មនុស្ស​ពីមុនមក និង​តែងតែ​បង្ក អំពើហិង្សា​ក្នុង​គ្រួសារ ជារឿយៗ ព្រមទាំង​មាន​កាំភ្លើងខ្លី​មួយ​ដើម​ទៀត ហើយ​សមត្ថកិច្ច ក៏​បាន​ដកហូត កាំភ្លើង​ហ្គាស​បាញ់​គ្រាប់កង់ ០១​ដើម​ពី​ផ្ទះ​ជនសង្ស័យ​ផងដែរ​។ រឹតតែ​ភ្ញាក់ផ្អើល​ទៅទៀត​នោះ ជនសង្ស័យ ឡេង ប៊ុន​ស្រ៊ី នេះ ក៏​ធ្លាប់​មាន​រឿងអាស្រូវ​ជាច្រើន​នៅ​តាម​ខេត្ត​ទៀត​ផង​៕


Filed in: ព័ត៌មានជាតិ