ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ឃាត់ខ្លួន​រឿង​គ្រឿងញៀន បញ្ជូន​ចូល​ពន្ធនាគារ​រឿង​រំលោភ​!

​ឃាត់ខ្លួន​រឿង​គ្រឿងញៀន បញ្ជូន​ចូល​ពន្ធនាគារ​រឿង​រំលោភ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នា​រសៀល​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២១ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អ​និតិ​ជន កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ០២​នាក់ ទៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១(​ម​១) តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន លេខ ៦២៩៥ ក​១.​ដ​.​ឃ​.​ដ និង លេខ ៦២៩៦ ក​១.​ដ​.​ឃ​.​ដ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២១​។

​ជនសង្ស័យ​ទាំង​ពីរ​នាក់ មានឈ្មោះ​៖
១.​ឈ្មោះ រឿន សា​រ៉ា​យ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​មុខរបរ​កម្មក​រ​រោងចក្រ ស្រុកកំណើត ឃុំ​ទឹក​ហួត ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​លេខ​៤​ឃ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។
២.​ឈ្មោះ សុខ ណា​វីន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​មុខរបរ​កម្មក​រ​រោងចក្រ ស្រុកកំណើត ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​លេខ​៥ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

​គួរ​រំលឹក​ដែរ​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ ដំបូង​ឡើយ​ត្រូវបាន​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប ជាក់ស្តែង កាលពី​ថ្ងៃ​ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២១ ពាក់ព័ន្ធ​ករណី ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​បន្ទប់​ជួល ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ​។ ជនសង្ស័យ​បាន​សារភាព​បន្តថា ខ្លួន និង​បក្ខពួក ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន ជា​ច្រើនលើក​ច្រើនសារ​ម​ក​ហើយ ចុងក្រោយ ខណៈ​ដែល​កំពុង​ជួបជុំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន ក៏​ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​តែម្តង​។

​ក្រោយពេល​ជនសង្ស័យ កំពុង​ត្រូវបាន​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បំពេញ​និតិ​វិធី​និង​កសាង​សំណុំរឿង ស្រាប់តែ​មាន​គ្រួសារ​មួយ មក​ដាក់​ពាក្យបណ្តឹង​អំពី​កូនស្រី​របស់​គាត់ ជា​អ​និតិ​ជន​អាយុ​១៥​ឆ្នាំ ត្រូវ​បាន​ជនសង្ស័យ​ឈ្មោះ រឿន សា​រ៉ា​យ ចាប់រំលោភ ដែល​កូនស្រី​របស់​គាត់​បាន​លាក់បាំង រហូតដល់​មាន​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ ករណី​គ្រឿងញៀន ទើប​មាន​គេ​ប្រាប់​គាត់​ថា​ធ្លាប់​បាន​ឃើញ​កូនស្រី​គាត់​ត្រូវបាន​គេ​ដឹក​ម៉ូតូ យក​ចូល​បន្ទប់​ជនសង្ស័យ ទើប​គាត់​បង្ខំ​សួរ​កូនស្រី​ដឹង​រឿង​ថា ត្រូវ​បាន​ជនសង្ស័យ​ចាប់រំលោភ​។​

​ដោយ​ពិនិត្យឃើញ​មាន​តម្រុយ​ពិរុទ្ធភាព ករណី​រំលោភ​សេពសន្ថវៈ​ពិតប្រាកដ​មែន ជំនាញ​នៃ​ការិយាល័យ ប្រឆាំង​គ្រឿងញៀន ក៏​បាន​ប្រគល់​ជនសង្ស័យ ឲ្យទៅ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុ​ស្ស​និង​ការពារ​អ​និតិ​ជន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់​។

​ជនសង្ស័យ​ឈ្មោះ រឿន សា​រ៉ា​យ បាន​សារភាព​ឲ្យដឹងថា ខ្លួន​ពិតជា​បាន​លួងលោម នារី​រងគ្រោះ​ដើម្បី​ធ្វើ​សកម្មភាព សេពសន្ថវៈ​ពិតប្រាកដ​មែន ដោយ​ខ្ចី​បន្ទប់​ជួល​របស់​ឈ្មោះ សុខ ណា​វីន ត្រូវជា​ប្អូនធម៌​របស់ខ្លួន ក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ដើម្បី​ធ្វើ​សកម្មភាព​រំលោភ​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច​ខ្លួន​បាន​ពឹង​ឲ្យឈ្មោះ សុខ ណា​វីន ដឹក​នារី​រងគ្រោះ​ទៅផ្ទះ​វិញ​។ ខ្លួន​ជាមួយ​នារី​រងគ្រោះ​បាន​ស្គាល់​គ្នា​ជិត​១​ខែ​ហើយ​៕

Filed in: ព័ត៌មានជាតិ