ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

អភិបាលខេត្ត​ប៉ៃលិន​ដឹកនាំ​ក្រុម​ការងារ​ទៅ​ជម្លៀស​ពលរដ្ឋ​កំពុង​ធ្វើ​ចត្តា​ឡី​ស័កដែល​រង​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​

អភិបាលខេត្ត​ប៉ៃលិន​ដឹកនាំ​ក្រុម​ការងារ​ទៅ​ជម្លៀស​ពលរដ្ឋ​កំពុង​ធ្វើ​ចត្តា​ឡី​ស័កដែល​រង​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ប៉ៃលិន​)៖ នៅ​យប់​ថ្ងៃទី​៨​ខែ​កញ្ញា​ឆ្នាំ​២០២១​នេះ​លោក​ជំទាវ​បាន​ស្រីមុំ​អភិបាលខេត្ត​ប៉ៃលិន​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​និង​ជួយ​ជម្លៀស​ពលរដ្ឋ ដែល​កំពុង​ធ្វើ​ចត្តា​ឡីស័​កនៅ​បណ្ឌល​ចត្តា​ឡី​ស័កដែល​កំពុង​រងកា​រ​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង​។​

​លោកជំទាវ​បាន​ស្រីមុំ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត បាន​ដឹកនាំ​កម្លាំងចម្រុះ ចុះ​អន្តរាគមន៍​ជម្លៀស​ពលករ​ចេញ​ទៅ​កាន់​មណ្ឌល​ផ្សេង បាន​ទាន់ពេលវេលា ដោយ​ពុំ​គ្រោះថ្នាក់​ដល់​នរណា​ម្នា​ក់ឡើ​យ​។​

​ជាមួយ​គ្នា​លោកជំទាវ​អភិបាលខេត្ត​បាន​សរសេរ​នៅក្នុងផេក​ហ្វេ​សបុក​របស់​ខ្លួន​ថា (​សុំទោស​យប់មិញ​បងប្អូន​ទាក់ទង​ខ្ញុំ​មិនបាន សួរ​ខ្ញុំ​ទៅណា ? ចម្លើយ ខ្ញុំ​នៅ​ទីនេះ​ជាមួយ​ពុក​ម៉ែ​បងប្អូន​ខ្ញុំ មិន​ថា​យប់ ឬ​ថ្ងៃ ទីជិត ឬ ឆ្ងាយ ខ្ញុំ​មិន​អាច ទុកចោល បោះបង់ ពុក​ម៉ែ​បងប្អូន​កូនក្មួយ​ណា​ម្នាក់ កំពុង​ជួប​ការលំបាក ដោយ​មិន​បាន​ជួយសង្គ្រោះ នោះឡើយ 🙏 យើង​ត្រូវ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​បញ្ហា​ទាំងឡាយ​ត្រូវបាន​ដោះស្រាយ​ភ្លាមៗ ដោយ​ស្មារតី សហការ កំលាំង​សាមគ្គី​គ្នា​)​។​

បញ្ជាក់​នៅ​ល្ងាច​ថ្ងៃទី​៨ ខែ​កញ្ញា ២០២១ ចាប់ពី​ម៉ោង ៣៖៣០​នាទី ដល់​ម៉ោង ៦៖០០​នាទី មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាងខ្លាំង បណ្តាលឱ្យ​ទឹក​ជន់​លិច​មណ្ឌល​ចត្តា​ឡី​ស័ក ១​កន្លែង ស្ថិតនៅក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ និង​បាន​រំខាន​ដល់​ការ ស្នាក់នៅ របស់​ពលករ​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក ចំនួន​ជិត​២០០​នាក់​៕

Filed in: ព័ត៌មានជាតិ