ទាន់ហេតុការណ៍
សម្តេច​តេ​ជោ ហ៊ុន សែន៖លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព កម្ពុជា​-​ថៃ គឺជា​ការ​ប្រមូល​ផល​ដើមរដូវ​នៃ​យុទ្ធសាស្ត្រ​ស្ងាត់ តែ​មិន​ស្ងៀម​របស់​រាជរដ្ឋាភិបាល==>បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

អាជ្ញាធរ​ខណ្ឌ​ដូនពេញ​បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​

អាជ្ញាធរ​ខណ្ឌ​ដូនពេញ​បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ពុធ ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០២១ ដោយ​អនុវត្ត​តាម​គោលការណ៍​ដឹកនាំ​របស់ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ បាន​ចាត់​ឲ្យ​លោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ បាន​ដឹកនាំ​កម្លាំង​ចុះ​អនុវត្ត​ការងារ​ដូចខាងក្រោម​÷
១-​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​មហាវិថី ព្រះ​នរោត្តម មហាវិថី ព្រះសីហនុ មហាវិថី ព្រះមុនីវង្ស តីរវិថី ព្រះស៊ីសុវត្ថិ ផ្លូវ​លេខ ៩០ ៩២ ៩៦ ៤៧ ១៥ ១០៦ ១០៨ ៩០០ ៩៣ ៧០ ៧២ ៥ ៤៧ ៧៤ ៧៦ ៨០ ៨៦ ផ្លូវជាតិ​លេខ​៥ ផ្លូវ​បេតុង​ទី​១ ២ ៣ ១៧២ ១៧៤ ១៤៤ ១៤៨ ១៣៦ ១៣ ជា​លទ្ធផល​៖
– ចាក់សោរ​កង់​រថយន្ត​ទុក​នៅ​នឹង​កន្លែង​ចំនួន ០៨​គ្រឿង​
– ស្ទូច​រថយន្ត​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ចំនួន ០០​គ្រឿង​
– ឃាត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ចំនួន ០៥​គ្រឿង ម៉ូតូ​ចំនួន ០៣​គ្រឿង​។​
២-​ដាក់​កម្លាំង​ល្បាត និង​ពួនស្ទាក់​តាម​គោលដៅ​ឃាត់​រថយន្ត​ធុន​ធំ​ចូល​រា​ធានី​ភ្នំពេញ​ខុស​ម៉ោង​កំណត់ និង​តាមតម្រាយ​ផ្លូវ​ហាមឃាត់​បាន​ចំនួន ០១​គ្រឿង​។​
៣-​ដាក់​បទបញ្ជា​ឱ្យ​អធិការដ្ឋាន​នគរបាល​ខណ្ឌ បញ្ជាការដ្ឋាន​ខណ្ឌ និង​ប្រជា​ការពារ​ខណ្ឌ ដាក់​កម្លាំង​ចុះ​ល្បាត និង​ដាក់​គោលដៅ​ពួន​ស្ទាក់​ចាប់​ឃាត់​ទុក​រថយន្ត ម៉ូតូ កែ​បំពង់​សំឡេង​ខុស​លក្ខណៈ​បច្ចេកទេស ដែល​បណ្តាល​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ និង​អ្នក​ធ្វើ​តាមតម្រាយ​ផ្លូវ​ដែល​បាន​ឆ្លងកាត់​បាន​ម៉ូតូ​ចំនួន ០០​គ្រឿង​។​
៤-​អនុវត្ត​ច្បាប់​ចរាចរណ៍​ជើងគោក​នៅ​គោលដៅ​វិមានឯករាជ្យ​ឃាត់​ម៉ូតូ​ចំនួន ០១​គ្រឿង និង​កង់​ចំនួន ០២​គ្រឿង​។​
៥-​បន្ត​ចុះ​ផ្សពផ្សា​យ​ស្តីពី​ការរៀបចំ​សណ្តាប់ធ្នាប់​នៅតាម​ដងផ្លូវ​លេខ​៥ ចាប់​ពី​ផ្លូវ​លេខ​១១០ ដល់​ផ្លូវ​លេខ​១៤៨ ជា​លទ្ធផល បាន​ចូលរួម​ស្ម័គ្រចិត្ត​កាត់​សុះ​យ៉ាប​ដោយ​ខ្លួនឯង​មាន​ចំនួន ០៥​ទីតាំង​។​
៦-​ប្រមូល​ជនអនាថា​មក​យក​សំណាក និង​ធ្វើ​ចត្តា​ឡី​ស័ក នៅ​វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ បាន​ចំនួន ០០​នាក់​។​
៧-​ចុះ​ផ្សព្វផ្សាយ​សេចក្តីសម្រេច​លេខ ២៧៣/២១ សសរ ចុះ​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២១ ហាម​មិន​ឱ្យមាន​ការជួបជុំ​ហាត់ប្រាណ​នៅ​លើ​សួន CDC សួន​វិមានឯករាជ្យ សួន​នាគ​បាញ់​ទឹក និង​សួន​មុខ​ព្រះបរមរាជវាំង រហូត​ដល់​សួន​មុខ​ផ្សារ​រាត្រី ជា​លទ្ធផល ៖ ប្រជាពលរដ្ឋ​បាន​ចូលរួម​អនុវត្ត​តាម​សេចក្តីណែនាំ ការផ្សព្វផ្សាយ​របស់​ក្រុមការងារ និង​បាន​វិល​ត្រឡប់​ទៅផ្ទះ​វិញ​៕

Filed in: ព័ត៌មានជាតិ