ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ពិធី​ប្រកាស​តែងតាំង មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ ជូន​មន្ត្រីនគរបាល​ជាតិ នៃ​អធិការដ្ឋាន នគរបាល ក្រុង​

​ពិធី​ប្រកាស​តែងតាំង មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ ជូន​មន្ត្រីនគរបាល​ជាតិ នៃ​អធិការដ្ឋាន នគរបាល ក្រុង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កំពត​៖ នៅ​ថ្ងៃ​ពុធ ២​កើត ខែ​ភទ្របទ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង​៨: ៣០​នាទី​ព្រឹក នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បូកគោ បាន​រៀប​ចំ​ពី​ធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែង តាំង មុខ តំណែង និង បំពាក់ ឋានន្តរស័ក្តិ អធិការ អធិការ រង នៃ អធិការ ដ្ឋា​ន នគរបាល​ក្រុង​បូកគោ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត លោក​ឡេង វិ​ប៊ុល ប្រធាន​ក្រុមប្រឹក្សា​ក្រុង​បូកគោ និង លោកស្រី ងិន ផល​រ័ត្ន អភិបាល នៃ គណ​:​អភិបាល ក្រុង​បូកគោ សមាសភាព​អញ្ជើញ​ចូលរួម​មាន​៖ លោក​ស្នងការរង លោកនាយ​- នាយរង​ការិយាល័យ​បុគ្គលិក លោក​អធិការ​- អធិការរង ក្រុង កំពត​-​ស្រុក​ទឹកឈូ លោក មេបញ្ជាការ អាវុធ ហត្ថ ក្រុង​បូកគោ លោក មេបញ្ជាការ ផ្នែក សឹក រង​ក្រុង​បូកគោ លោក ចៅសង្កាត់ និង​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​សង្កាត់​ទាំងអស់ សរុប​ចំនួន ៦៨​នាក់ ក្នុង ពិធី នេះ មន្ត្រី នគរបាល ដែល ត្រូវ ប្រកាស ផ្ទេរ ភារកិច្ច តែង តាំង មុខ តំណែង ចំនួន ២៦​នាក់ និង បំពាក់ ឋានន្តរស័ក្តិ ចំនួន ១៤​នាក់ ។​

​ប្រកាស​តែងតាំង​តួនាទី​អធិការ​ចំនួន ០១​នាក់ អធិការរង​ចំនួន ៧​នាក់ នាយ​ផ្នែក​ចំនួន ៦​នាក់ នាយរង​ផ្នែក​ចំនួន ១២​នាក់ ។​

​បំពាក់ ឋានន្តរស័ក្តិ
– ថ្នាក់​វរសេនីយ៍ទោ ០១​នាក់​
– ថ្នាក់​វរសេនីយ៍ត្រី ០២​នាក់​
– ថ្នាក​អនុសេនីយ៍ឯក ៨​នាក់​
– ថ្នាក​អនុសេនីយ៍ទោ ០១ នាក់​
– ថ្នាក​អនុសេនីយ៍ត្រី ០១ នាក់​
– ថ្នាក់​ព្រិន្ទបាលឯក ០១​នាក់​។​

​សូម​ជម្រាប​ផងដែរ​ថា លោក​វរសេនីយ៍ត្រី ព្រាប សា​មិត្ត អត្តលេខ ៧៦៣៤៦ ត្រូវបាន​ផ្ទេរ​ភារកិច្ច ពី នាយ រង​ការិយាល័យ​កិច្ចការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល មក​ជា​អធិការ​ក្រុង​បូកគោ និង​តម្លើង​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ទោ ផងដែរ​។​

​ក្នុង​ពិធី​ផ្ទេរ ប្រកាស​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរ​ស័ក្តិ​នេះ លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ថ្លែង​កោតសរសើរ ដល់​មន្ត្រី​កងកម្លាំង​នគរបាល​គ្រប់​ជាន់ថ្នាក់ ដែល​បាន​ខិតខំ​សម្រេច​បាន​សមិទ្ធផល​ជាច្រើន​ក្នុង​ការរក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ និង​ត្រូវមាន​ឥរិយាបទ​ទន់ភ្លន់ ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​អោយបាន​ឆាប់រហ័ស ទាន់ពេលវេលា និង​ត្រូវ​បន្ត​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ដើម្បី​មូលដ្ឋាន គ្មាន​បទល្មើស​លួច ឆក់ ប្លន់ គ្មាន​គ្រឿងញៀន ព្រមទាំង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ឱ្យ​នៅ​កំរិត​អប្បបរមា បន្ថែម​ពី​នេះ ត្រូវ​គោរព​ឱ្យបាន​ម៉ឺងម៉ាត់ នូវ​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ ចេះ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ដើម្បី​ក្លាយខ្លួន​ជា​មន្ត្រី​គំរូ ដែល​ជា​ជំនឿ​ជឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប នៅក្នុង​មូលដ្ឋាន​ខេត្ត​កំពត​ផងដែរ ។​

​បន្ថែម​ពី​នេះ លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ បាន​ណែនាំ​ឱ្យ​មន្ត្រី​កងកម្លាំង​ទាំងអស់​យកចិត្តទុកដាក់​ថែរក្សា​សុខភាព និង​រក្សា​អនាម័យ​ជាប្រចាំ ដើម្បី​បង្ការ ការពារ​ជំងឺ​កូវី​ដ​-១៩ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ក៏ដូចជា រាជរដ្ឋាភិបាល អោយបាន​ខ្ជាប់ខ្ជួន​ជាប្រចាំ ៕

Filed in: ព័ត៌មានជាតិ