ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

កាកបាទក្រហម​ខេត្ត​ប៉ៃលិន អំពាវនាវ​ឲ្យ​ទ្រទ្រង់​ដល់​វិស័យ​មនុស្សធម៌​ក្នុង​ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍ​ច័ន្ទ​ក្រហម ៨ ឧសភា​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប៉ៃលិន​៖ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន​ឯកឧត្តម សៅ សារ៉ាត់ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ លោកជំទាវ បាន ស្រីមុំ ប្រធាន គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​សាខា អនុសាខា និង​ប្រធាន​មន្ទីរ អង្គភាព​ស្ថាប័ន​ជុំវិញ​ខេត្ត ដើម្បី​កៀងគរ​មូលនិធិ សម្រាប់​ទ្រទ្រង់​ដល់​វិស័យ​មនុស្សធម៌​របស់​សាខា​ឆ្នាំ​២០២១​។​

​ឯកឧត្តម សៅ សារ៉ាត់ អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន បាន​នាំមក​នូវ​ប្រសាសន៍​បណ្តាំ​ផ្ញើ​ពី​សំណាក់​ឯកឧត្តម អ៊ី ឈាន ប្រធានកិត្តិយស​សាខា និង​លោកជំទាវ បាន ស្រីមុំ ប្រធាន​គណៈកម្មាធិការ​សាខា ថ្លែងអំណរគុណ និង​កោតសរសើ​ចំពោះ​ថ្នាក់ដឹកនាំ​សាខា អនុសាខា គ្រប់​ជាន់ថ្នាក់ និង​សប្បុរសជន ព្រមទាំង​ប្អូនៗ​ក្មួយៗ យុវជន​កាកបាទក្រហម​កម្ពុជា​ខេត្ត​ប៉ៃលិន ដែល​កន្លងមក​បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​សាខា ទាំង​ពេល​វេលា និង​ធនធាន​ផ្សេងៗ ជាពិសេស​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការចម្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​-១៩​។​

​ឯកឧត្តម​អនុប្រធាន បាន​មានប្រសាសន៍​លើកឡើងថា​៖ បើ​ទោះ​បី​ឆ្នាំ​នេះ មិន​មាន​ការរៀបចំ​មេ​ទ្ទីង​អប់អរសាទរ ខួប​លើក​ទី​១៥៨ ទិវា​ពិភពលោក កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ០៨ ឧសភា ដោយសារ​ស្ថានការណ៍​ជម្ងឺ​កូវី​ដ​-១៩ ក៍ដោយ ក៍​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន នៅតែ​បន្ត​គៀងគរ​មូល​នី​ធី សម្រាប់​ទ្រទ្រង់​ដល់​សាខា ដើម្បី​បម្រើ​ដល់​បេសកកម្ម​មនុស្សធម៌ ក្នុងការ​ឆ្លើយតបបាន​ទាន់ពេលវេលា ចំពោះ ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ ព្រមទាំង​បាន​ផ្តល់​ជា​សម្ភារៈ គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួន ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ឧបទ្ទេវហេតុ​ផ្សេងៗ​ដូចជា​៖ ខ្យល់​កន្ត្រាក់ គ្រោះរាំងស្ងួត ទឹកជំនន់ គ្រោះ​អគ្គីភ័យ គ្រោះថ្នាក់​ចរាចរណ៍ ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត គ្រួសារ​ជនពិកា កុមារកំព្រា អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ចាស់ជរា​គ្មាន​ទីពឹង និង​គ្រួសារ​សព​ខ្វះខាត ជាដើម​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ ឯកឧត្តម សៅ សារ៉ាត់ ក៍​បាន​អំពាវនាវ​ដល់​សប្បុរស​ជន​នៅ​គ្រប់​មជ្ឍដ្ឋាន ទាំង​វិស័យ​ឯកជន និង​ស្ថាប័នរដ្ឋ សូម​បន្ត​គាំ​បន្ត​គាំទ្រ​ដល់​វិស័យ​មនុស្សធម៌​នៅក្នុង​ខេត្ត​ប៉ៃលិន ហើយ​កាយវិកា​ដ៏​មនុស្សធម៌​នេះ គឺជា​ការចូលរួម​ជាមួយ​សកម្មភាព​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន ដើម្បី​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជា​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ​ដោយ​មិន​ប្រកាន់ ពូជសាសន៍ ពណ៌​សម្បុរ និង​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ស្រប​តាម​គោលការណ៍​គ្រឹះ​ទាំង​៧​ប្រការ​របស់​ចលនា​អន្តរជាតិ​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ។​

​សូមបញ្ជាក់​ថា​៖ នៅក្នុង​កិច្ចប្រជុំ បាន​ធ្វើ​ការផ្សព្វផ្សាយ​លិខិត​លេខ ០២១/២១ ក​ក្រក​.​ប​.​ល ចុះ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២១ របស់​កាកបាទក្រហម​កម្ពុជា ស្ដីពី​ការ​កៀរ​ងគរ​រក​មូលនិធិ​តាម​បណ្ដា​សាខា ក្នុងឱកាស​អបអរសាទ​រ ខួប​លើក​ទី​១៥៨ ទិវា​ពិភពលោក កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ០៨​ឧសភា ក្រោម ប្រធានបទ «​ទាំងអស់​គ្នា​ជាមួយ​កាកបាទក្រហមកម្ពុជា ប្រយុទ្ធប្រឆាំង​ជាមួយ​ជម្ងឺ​កូវី​ដ​១៩ និង​កសាង​ភាព​អត់ធន់​របស់​សង្គមជាតិ​» ព្រមទាំង​បង្កើត​គណៈកម្មការ​រៀប​ចំ​ការគៀងគរ​រក​មូលនិធិ និង​អំណោយ​មនុស្សធម៌ មាន​ភារកិច្ច​ដូច​ជា​៖
១.​រៀបចំ​ធ្វើ​សេចក្តីអំពាវនាវ បណ្ដា​ខ្លឹមសារ​ពាក់ព័ន្ធ​ទិវា និង​បែងចែក​ទៅ​តាម​គោលដៅ​។
២.​រៀបចំ​រូបថត​ផ្សព្វផ្សាយ ពី​សកម្មភាព​មនុស្សធម៌​នៅ​កន្លែង​ទទួល​អំណោយ​។ ៣.​ផ្សព្វផ្សាយ​បញ្ជ្រាប​ការ​យល់​ដឹង​តាម​ប្រព័ន្ធ​ព័ត៌មាន អំពី​សារៈសំខាន់​ទិវា ០៨ ឧសភា​។ ៤.​រៀបចំ​លិខិត​ថ្លែងអំណរគុណ​ជូន​សប្បុរសជន​។ ៥.​រាយការណ៍​សុំ​យោបល់​គណៈកម្មការ​កណ្ដា​ល​ករណី​ចាំបាច់​។ និង ៦.​បូកសរុប​លទ្ធផល​កៀរ​ងគរ​រក​មូលនិធិ​ប្រចាំ​ថ្ងៃ​និង​វគ្គ​បញ្ចប់ ជូន​ថ្នាក់ដឹកនាំ​ផងដែរ​។​
​

Filed in: ព័ត៌មានជាតិ