ទាន់ហេតុការណ៍
ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម

​ពលរដ្ឋ​ក្នុង​ភូមិ​អូរ​ច្រនៀង ជាង​៥០​គ្រួសារ នាំគ្នា​តវ៉ា ខណៈ​គ្រឿងចក្រ​ជីក​កាយ​យក​អាចម៍ដី​ធ្វើឲ្យប៉ៈពាល់​ដី​ដែល​កំពុង​អាស្រ័យផ​ល​ក្នុង​បរិវេណ​អាង​ទំនប់​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ប្រជាពលរដ្ឋ​ដែល​កំពុង​អាស្រ័យ​ផល​(​កសិកម្ម​)​ក្នុង​បរិវេណ​ទំនប់​អូរ​ច្រនៀង ប្រមាណ​ជាង​៥០​គ្រួសារ បាន​នាំគ្នា​តវ៉ា ខណៈ​ដែល​មាន​គ្រឿងចក្រ​(​អាអិច​)​ជិត​១០​គ្រឿង​ធ្វើ​សកម្មភាព​ជី​កកាយ​យក​អាចម៍ដី​ដឹក​តាម​រថយន្ត​បែន​យកទៅលក់ ធ្វើឲ្យប៉ៈពាល់​ដល់​ដី​ដែល​ធ្លាប់​អាស្រ័យ​ផល​នា​ពេលកន្លងមក​។​

​ប្រតិកម្ម​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២១ ត្រង់​ចំណុច​អាង​ទំនប់​អូរ​ច្រនៀង ស្ថិតក្នុង​ភូមិ​អូរ​ច្រនៀង ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ទាក់ទិន​នឹង​ករណី​ដូចខាងលើ យោង​តាម​សំដី​របស់​ប្រជាពលរដ្ឋ​បាន​និយាយថា ទីតាំង​បរិវេណ​អាង​ទំនប់​នេះ កន្លង​មក​ពួកគាត់​បាន​អាស្រ័យ​ផល​ដូចជា​ការធ្វើ​ស្រូវពង្រោះ​ឬ​ដាំ​ដំណាំ​រួមផ្សំ​ផ្សេងៗ ប៉ុន្តែ​ពេល​នេះ​ត្រូវ​គ្រឿងចក្រ​ជាច្រើន​គ្រឿង​បាន​ចុះ​ទៅ​ជីក​កាយ​យក​អាចម៍​ដី​ដឹកជញ្ជូន​តាម​រថយន្ត​បែន​យកទៅ​លក់​រាប់​សិប​គ្រឿង​។​

​ប្រភព​បាន​បញ្ជាក់ទៀតថា ការជីក​យក​អាចម៍ដី​ខាងលើនេះ​ពួកគាត់​មិនដឹង​ថា ម្ចាស់​គ្រឿងចក្រ​មានបំណង​បែបណា​នោះ​ទេ ដោយ​គ្រឿងចក្រ​ទាំងនោះ​បាន​ជីក​កាយ​ដី​ក្នុង​សភាព​រដិករដុប​ជាច្រើនក​ន្លែ​ង​តាម​ទំនើងចិត្ត ថែម​ទាំង​ពុំ​មាន​អាជ្ញាធរ​ណា​ជូនដំណឹង​ជា​មុន​ឡើយ​។​

​ទោះជា​បែបណា ពលរដ្ឋ​ដដែល​បាន​សង្កត់ធ្ងន់ថា ថ្វី​ត្បិត​ដី​ដែល​ពួកគាត់​អាស្រ័យ​ផល ចំណុច​បរិវេណ​អាង​ទំនប់​អូរ​ច្រនៀង ឃុំ​កំពង់ត្រាច​ខាងលិច ជា​ដី​របស់​រដ្ឋ​យ៉ាងនេះក្តី តែ​ចំណុច​នេះ​ពួកគាត់​ធ្លាប់បាន​ដាំ​ដុះ​អាស្រ័យ​ផល​ជាច្រើន​ឆ្នាំ​មកហើយ​។​ដូច្នេះ​បើ​រដ្ឋបាល​ស្រុក​កំពង់ត្រាច​ត្រូវ​អភិវឌ្ឍន៍​អ្វីមួយ ក៏​គួរតែ​ជូនដំណឹង​ជាមុន​សិន មិនមែន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ដែល​មាន​គ្រឿងចក្រ​ចុះ​ទៅ​ជីក​យក​អាចម៍ដី​បង្ក​ផលប៉ៈពាល់​ដល់​ដី​ដែល​គាត់​ធ្លាប់​អាស្រ័យ​ផល​បែប​នេះ​ឡើយ​។​

​ជុំវិញ​រឿងរ៉ាវ​ខាងលើ លោក អូន ខន អភិបាល​ស្រុក​កំពង់ត្រាច បាន​ប្រាប់​កម្ពុជា​ថ្មី តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២១ ថា តាមពិត កិច្ចការ​ស្តារ​អាង​ទំនប់​អូរ​ច្រនៀង ក្នុង​ឃុំ​កំពង់ត្រាច​ខាងលិច​នេះ ពិត​ជា​គម្រោង​របស់​ស្រុក​ដែល​តម្រូវឲ្យ​ក្រុមហ៊ុន​គ្រឿងច​ក្រនានា ទទួល​អនុវត្ត​ការងារ​នេះ​ជា​លក្ខណៈ​សហការ​ដោះដូរ ព្រោះតែ​រដ្ឋបាល​ស្រុក​គ្មាន​ថវិកា​សម្រាប់​ចំណាយ​លើ​ការស្តា​រអាង​ទំនប់​សម្រាប់​ស្តុក​ទឹក​ជូន​ពលរដ្ឋ​ប្រើប្រាស់​បាន​ឡើយ តែ​ការជីក​ស្តារ​ទំនប់​នេះ​រដ្ឋបាល​ស្រុក​បាន​កំណត់​ឲ្យ​ម្ចាស់​គ្រឿងចក្រ​ជី​កកាយ​យក​ដី​ស្រប​ទៅតាម​លក្ខណៈ​ស្តង់ដារ​បច្ចេកទេស ពោល​គឺ​មិនមែន​ចេះ​តែ​ជី​កកាយ​យក​អាចម៍ដី​ដូច​ក្នុង​រូបភាព​នេះ​ឡើយ​។​

​ចំពោះ​ករណី​នេះ រដ្ឋបាល​ស្រុក​កំពង់ត្រាច ក៏​បាន​បញ្ជា​ដល់​ផ្នែក​ពាក់ព័ន្ធ​ចុះទៅ​ផ្អាក​កុំឲ្យ​គ្រឿងចក្រ​ដំណើរការ​ជី​កយកអាចម៍​ដី​បន្តទៀត ដោយ​រង់ចាំ​ការត្រួតពិនិត្យ និង​ការកំណត់​ជាថ្មី ដើម្បី​ឲ្យ​គ្រឿងចក្រ​ជីក​ស្តារ​ទំនប់​ទៅ​តាម​លក្ខខណ្ឌ ស្របតាម​ស្តង់ដារ​បច្ចេកទេស​៕

Filed in: ព័ត៌មានជាតិ