ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន ចេញ​សេចក្ដីណែនាំ​៥​ចំណុច ដើម្បី​ពង្រឹង​វិធានការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្ដីណែនាំ ចំនួន​៥​ចំណុច ដើម្បី​ពង្រឹង​វិធានការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ឆ្នាំ​២០២១​។ នេះ​បើ​តាម​សេចក្ដីណែនាំ​ដែល​បណ្ដាញ​ព័ត៌មាន Fresh News ទទួលបាន​។​
​ខ្លឹមសារ​នៃ​ការណែនាំ​ចំនួន​៥​ចំណុច របស់​នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន រួមមាន​៖
*​ទី​១៖ អនុញ្ញាត​ឲ្យ​គ្រប់​អង្គភាព ចំណុះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ រៀបចំ​ឲ្យមាន​ការផ្លាស់​វេនមន្ត្រី​ប្រចាំការ ក្នុង​អង្គភាព​នី​មួយៗ ដោយ​ត្រូវ​ធានា​រក្សា​និន្តរភាព​ការងា​រប្រ​ចាំ​ថ្ងៃ​។ ដោយឡែក​មន្ត្រី​ដែល​មិន​ត្រូវ​វេន​ប្រចាំការ ត្រូវ​យកចិត្តទុកដាក់​បំពេញភារកិច្ច នៅផ្ទះ​រៀងៗ​ខ្លួន​តាម​ប្រព័ន្ធ​
​អន​ឡាញ ជានិច្ចកាល​ត្រៀម​ទទួល​ការទាក់ទង និង​អនុវត្ត​តាម​ការណែនាំ​។​
*​ទី​២៖ ត្រូវ​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន នូវ​វិធានការ​ការពារ​ជំងឺ​កូវី​ដ​-១៩ ៣​ការពារ និង​៣​កុំ (​ពាក់​ម៉ាស់ លាងដៃ ឬ​បាញ់​អាល់​កុល រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​សុវត្ថិភាព​បុគ្គល​ឲ្យបាន​គ្រប់​គ្នា​គ្រប់​ទីកន្លែង និង​កុំ​នៅ​កន្លែង​សាធារណៈ​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល កុំ​ជួបជុំ​មនុស្ស​ច្រើន កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា និង​កុំ​ឱប​ថើប​គ្នា​) ធ្វើការ​វា​ស់កំ​ដៅ​នៅ​ច្រកចេញ​-​ចូល​និង​ស្កេន QR Code ដើម្បី​ពិនិត្យ និង​ទប់ស្កាត់​កូវី​ដ​-១៩ ឲ្យបាន​ជាប្រចាំ​។​
*​ទី​៣៖ ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន នូវ​ការរៀបចំ​កិច្ចប្រជុំ ការ​ប្រារព្ធ​ពិធី ការជួប​សំណេះសំណាល​នានា​លើកលែងតែ​មាន​ករណី​ចាំបាច់ ឬ​មាន​បទបញ្ជា​។​
*​ទី​៤៖ ត្រូវ​តាមដាន ត្រួតពិនិត្យ​សុខភាព​របស់​ខ្លួន​ជា​ប្រចាំ​។ សម្រាប់​កងកម្លាំង​ដែល​មាន​អាការៈ ក្តៅខ្លួន ក្អក ផ្តាសាយ ឬ​មាន​ការសង្ស័យ​ណាមួយ ពាក់ព័ន្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ ពុំ​ចាំបាច់​មក​បំពេញ​ការងា​រ​នោះទេ និង​ត្រូវ​រាយការណ៍​ទៅ​អង្គភាព​របស់​ខ្លួន ហើយ​ត្រូវ​ប្រញាប់​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរ​
​ពេទ្យ​ដែល​នៅ​ជិត​បំផុត ឬ​ទាក់ទង​ទៅ​ភ្នាក់ងារ​សុខាភិបាល​តាមរយៈ​ទូរស័ព្ទ​លេខ ១១៥​។​
*​ទី​៥៖ ផ្អាក​ការអនុញ្ញាត​ចេញ​-​ចូល​បរិវេណ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ជា​បណ្ដោះអាសន្ន ចំពោះ​ប្រជាពលរដ្ឋ ឬ​បុគ្គល​ដែល​ពុំ​មាន​ភារកិច្ច ចាប់ពីពេលនេះ រហូតដល់​មាន​ការណែនាំ​ថ្មី​។ ដោយឡែក​សម្រាប់​ភ្ញៀវ​ដែល​មក​ទំនាក់ទំនង​ការងារ​ជា​ផ្លូវការ ឬ​ការងារ​ប្រចាំថ្ងៃ មន្ដ្រី​តម្រួត​បទបញ្ជា​ប្រចាំការ​នៅ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ត្រូវ​ណែនាំ​ភ្ញៀវ​ឲ្យ​ឆ្លងកាត់​ទ្វារ​សម្លាប់​មេរោគ (​បាញ់​អាល់កុល​) និង​វាស់​កម្ដៅ ពី​សំណាក់​គ្រូពេទ្យ​ប្រចាំការ ដោយ​រក្សា​គម្លាត​សុវត្ថិភាព​មុន​អនុញ្ញាតឲ្យ​ចូលជួប នាយកដ្ឋាន​រដ្ឋបាល​ទូទៅ ដើម្បី​បញ្ជាក់​ព័ត៌មាន និង​គ្រប់គ្រង​អត្តសញ្ញាណ​បុគ្គល​៕

Filed in: ព័ត៌មានជាតិ