ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ចែក​អំណោយ​ដល់​ពលរដ្ឋ ៦៦​គ្រួសារ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​)៖ នា​ព្រឹក​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០២១ នៅ​សាលាស្រុក​សំពៅ​លូន ឯកឧត្តម សៅ ជី​វ័ន្ត រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង បាន​ដឹកនាំ​កិច្ចប្រជុំ​បូក​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​បន្តដោយ​មាន​ការចូលរួម​ពី​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ទាំងអស់​ក្នុងស្រុក គណៈ​អភិបាលស្រុក ក្រុមប្រឹក្សា​ស្រុក ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន ស្រុក ឃុំ និង​ប្រជាពលរដ្ឋ​ចូលរួម​ផង​ដែរ​។​

បន្ទាប់ពី​បាន​ស្តាប់​របា​ការណ៍​លទ្ធផល បូកសរុប​ការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ស្រុក​សំពៅ​លូន​រួចមក ឯកឧត្តម សៅ ជី​វ័ន្ត បាន​ថ្លែងថា ក្នុងនាម​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុក​សំពៅ​លូន ត្រូវ​ចុះ​សួរសុខទុក្ខ ពួកគាត់​ជា​ប្រចាំ និង​ក្តាប់​ឲ្យបាន​រាល់​បញ្ហា​ដែល​កើតមានឡើង គឺ​ត្រូវ​ដោះស្រាយ​ឲ្យបាន​ទាន់​ពេលវេលា​។​

ប្រធាន​ក្រុម​ការងារ​បាន​បន្តថា នៅ​ឆ្នាំ​បន្ត​២០២១​ទិសដៅ​បន្ត​នេះ ស្នើឲ្យ​អស់លោកបន្ត​ខិតខំ​ប្រឹងប្រែង​ជួយ​ប្រជាពលរដ្ឋ​យើង​ឲ្យ​កាន់តែ​ល្អ​បន្ថែមទៀត ដោយ​ធ្វើ​ការផ្សព្វផ្សាយ​ជូន​ពួកគាត់​ឲ្យចូល​រួម​អនុវត្ត​ដូចជា​៖
១៖ បញ្ហា​កូវី​ដ​-១៩ បន្ត​អនុវត្ត​វិធានការ​ការពារ​ការឆ្លង​ជំងឺ​កូវី​ដ​-១៩ តាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល​និង​ក្រសួង​សុខាភិបាល
២៖ ការលើកកម្ពស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឱ្យបាន​ប្រសើរ​ថែម​ទៀត ( បន្ទាប់​ពី​គ្រោះទឹកជំនន់ និង​ឥទ្ធិពល​កូវី​ដ​-១៩ មាន​វិស័យ​កសិកម្ម ធនធានទឹក ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ។​ល​។
៣៖ ការពង្រឹង​សន្តិសុខ​នៅ​មូលដ្ឋាន (​ភូមិ ឃុំ មាន​សុវត្ថិភាព​)​។ បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ផ្សព្វផ្សាយ ច្បាប់​ចរាចរណ៍​។
៤៖ អភិបាលកិច្ច​មូលដ្ឋាន ពង្រឹង​ការបម្រើ​សេវា​គ្រប់​ប្រភេទ​នៅ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព ប្រសិទ្ធ​ផល​។​
​ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​គណៈអធិបតី​ក៏​មាន​អំណោយ​ចែក​ជូន​ប្រជា​ប្រជាពលរដ្ឋ​ក្រីក្រ​ចូលរួម​ចំនួន ៦៦​គ្រួសារ​ក្នុង​នោះ​មាន​៖
* ប្រគល់​ធុង​ទឹក​ចម្រោះ​ចំនួន​១៥០ ធុង ជូន​រដ្ឋបាល​ឃុំ​ទាំង​០៦​ក្នុងស្រុក​សំពៅ​លូន
* ប្រគល់​ធុង​ទឹក​ជ័រ​ចំនួន​១៥០ ធុង
* អំណោយ​ដែល​បាន​ចែក​ជូន​ប្រជាពលរដ្ឋ​ទីទ័លក្រ​ចំនួន​៦៦​គ្រួសារ ក្នុង​១​គ្រួសារ​ទទួលបាន អង្ករ ១​កា​រ៉ុង ស្មើនឹង​២៥​គីឡូក្រាម ធុង​ទឹក​ចម្រោះ​ចំនួន​១​ធុង ទឹក​សុទ្ធ​ដប​ធំ​ចំនួន​២​ដប​ផងដែរ​ ។

​ឯកឧត្តម សៅ ជី​វ័ន្ត បានធ្វើការ​កោត​ស​សើ​ដល់​ប្រធាន​ក្រុមការងារ​នៅ​តាម​បណ្តា​ឃុំ​ទាំងអស់ ដែល​បាន​ខិតខំ​រួមចំណែក​បម្រើ​ការងា​រ​សង្គម​ជាច្រើន ដោយ​មាន​កិច្ចសហការ​ជាមួយ​រដ្ឋបាល​ខេត្ត ស្រុក កងកម្លាំង​គ្រប់​ប្រភេទ ដូចជា​បាន​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុង​គ្រោះ​ទឹកជំនន់​កន្លង​ជាដើម​។​

Filed in: ព័ត៌មានជាតិ