ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំ​ក្រុម​អ្នកសារព័ត៌មាន​ជាច្រើន​ស្ថាប័ន ធ្វើ​ទស្សនកិច្ច​នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នា​ល្ងាច​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០២១​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​ក្រុម​អ្នកសារព័ត៌មាន ជាច្រើន​ស្ថាប័ន ធ្វើ​ទស្សនកិច្ច​នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថ្មី ស្ថិតនៅតាម​បណ្តោយ​វិថី​៥៩៨ ស្ថិតក្នុង​សង្កាត់​ច្រាំង​ចម្រេះ​២ ខណ្ឌ​ឬ​ស្សី​កែវ​។​

​នៅក្នុង​ឱកាស​ដឹកនាំ​ក្រុម​អ្នកសារព័ត៌មាន​ធ្វើ​ទស្សនកិច្ច​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏​បាន​ធ្វើ​បទ​បង្ហាញ​លម្អិត​ចំពោះ​ទីតាំង​សំខាន់ៗ​នៃ​ក្រសួង​សាធារណការ​ផងដែរ​។ ជាមួយ​នោះ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏​បាន​បង្ហាញ​ដល់​ក្រុម​អ្នកសារព័ត៌មាន ពី​វិទ្យាស្ថាន «​តេជោ​សែន សាធារណការ និង​ដឹកជញ្ជូន​» ដែល​វិទ្យាស្ថាន​នេះ​បាន​បង្កើតឡើង សម្រាប់​បណ្តុះបណ្តាល​បុគ្គលិក​-​មន្ត្រីរាជការ សិក្ខាកាម និង​សិស្ស​-​និស្សិត ដើម្បី​លើកកម្ពស់​សមត្ថភាព​កូន​ខ្មែរ លើ​ជំនាញ​បច្ចេកទេស​សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​-​ស្ពាន ដែល​នឹង​ធានាថា «​កូន​ខ្មែរ​អាច មាន​សមត្ថភាព​កសាង​ផ្លូវ​-​ស្ពាន​របស់​ខ្លួន ប្រកបដោយ​គុណភាព នាពេល​អនាគត​»​។​

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏​បាន​បង្ហាញ​ផង​ដែរ ពី​កន្លែង​ផ្តល់​សេវា​សាធារណៈ​របស់​ក្រសួង​សា​ធារ​រណការ និង​ដឹកជញ្ជូន​ដល់​អ្នកសារព័ត៌មាន ដោយ​ឯកឧត្តម​បាន​បញ្ជាក់​ដែរ​ថា កន្លែង​ផ្តល់​សេវា​នេះ​គឺ​ដើម្បី​បង្កើត​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​មក​ទទួលយក​សេវាសាធារណៈ ដោយ​មិន​គិតថ្លៃ​នោះ ហើយ​ការបង្កើត​នេះដែរ ដើម្បី​ជា​ការជួយ​ស្រួល​ដល់​ប្រជាពលរដ្ឋ និង​ដើម្បី​ជា​ការកាត់បន្ថយ​ការចំណាយ​ដើម្បី​ទៅរក​សេវា​ក្រៅផ្លូវការ នាំ​ឱ្យ​ខាតបង់​ថវិកា​ច្រើន​ផងដែរ​។​
​
សូមបញ្ជាក់​ថា អគារ​ទីស្តីការ​ថ្មី​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​សាងសង់​ឡើង​លើ​ផ្ទៃដី​ជិត ៤​ហិកតា​។ អគារ​ទីស្តីការ​នេះ រួមមាន​៖ អគារ​រដ្ឋបាល​កម្ពស់ ៩​ជាន់ ទំហំ​៥៩.៥០ ម៉ែត្រ គុណ ២៣.២០​ម៉ែត្រ​, អគារ​រដ្ឋបាល ២​ខ្នង (​អគារ​ស្លាប​សងខាង​) កម្ពស់ ៨​ជាន់​, អគារ​សាលប្រជុំ និង​បណ្ណាល័យ ១​ខ្នង កម្ពស់ ៣​ជាន់​, ព្រមទាំង​បំពាក់ សម្ភារ​ការិយាល័យ សម្ភារ​សង្ហា​រឹម និង​ជណ្តើរយន្ត​, សាងសង់​អគា​រដាក់​គ្រឿងចក្រ ៥​ខ្នង​, ជួសជុល​អគារ​ចាស់ៗ ដែល​មាន​ស្រាប់​ចំនួន ៦​ខ្នង​, សាងសង់​របង​ព័ទ្ធជុំវិញ និង​រៀបចំ​បណ្តាញ​ផ្លូវ បណ្តាញ​អគ្គិសនី បណ្តាញ​ទឹកស្អាត ប្រព័ន្ធ​លូបង្ហូរទឹក​កខ្វក់ និង​សួនច្បារ​ក្នុង​បរិវេណ​ក្រសួង ព្រមទាំង​បាន​ទិញ​គ្រឿងចក្រ​ចំនួន ២២២​គ្រឿង សម្រាប់​ផ្តល់ជូន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​-​ខេត្ត និង​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ដែល​បាន​ចំណាយ​ថវិកា​សរុប​ជាង ២៦​លាន​ដុល្លារ​អាមេរិក​។ អគារ​នេះ ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ក្រោម​អធិបតីភាព សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២១ កន្លងទៅនេះ​។​
​
អគារ​ទីស្តីការ​ថ្មី​របស់​ក្រសួង​ក៏​បាន​រៀបចំ​បំពាក់​ប្រព័ន្ធ​សូ​ឡា ទាញ​យក​ថាមពល​ប្រើប្រាស់​ពី​ពន្លឺព្រះអាទិត្យ​នៅលើ​ដំបូល​អគារ​ផ្ទាល់​ទាំងអស់ ដើម្បី​ចូលរួម​ក្នុងការ កាត់បន្ថយ​ចំណាយ លើ​ការប្រើប្រាស់​ថាមពល​អគ្គិសនី​ប្រចាំថ្ងៃ និង​រួមចំណែក​សន្សំសំចៃ​ថវិកាជាតិ ជាមួយ​ការ​គិតគូរ​ដល់​ការចូលរួម​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន តាមរយៈ​ការប្រើប្រាស់​ថាមពល​បៃតង​។​
​
ដោយឡែក​ អគារ​វិទ្យាស្ថាន «​តេជោ​សែន សាធារណការ និង​ដឹកជញ្ជូន​» មាន​ចំនួន ១​ខ្នង កម្ពស់ ៤​ជាន់ មាន​បន្ទប់​សិក្សា​ចំនួន​២៤​បន្ទប់ ការិយាល័យ​រដ្ឋបាល​ចំនួន​៣​បន្ទប់ មន្ទីរពិសោធន៍​ចំនួន ១​បន្ទប់ បណ្ណាល័យ​ចំនួន​១​បន្ទប់ និង​បាន​បំពាក់​ទៅ​ដោយ​សម្ភារ​សិក្សា និង​ឧបករណ៍​បច្ចេកទេស​ពិសោធន៍​ទំនើបៗ ដោយ​បាន​ចំណាយ​ថវិកា ២.៥​លាន​ដុល្លារ​អាមេរិក​៕

 

Filed in: ព័ត៌មានជាតិ