ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ផ្លូវ​៣៨​ខ្សែ នឹង​ធ្វើឲ្យ​ក្រុង​សៀមរាប​-​អង្គរ អភិវឌ្ឍ​ជា​ទីក្រុង​ទេសចរណ៍​ដ៏​ទំនើប​និង​ឆ្លាត​វៃ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប​) នៅ​ការដ្ឋាន​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន ៣៨​ខ្សែ ក្នុង​សៀមរាប ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០២១ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​បាន​អមដំណើរ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ព្រមទាំង​ឯកឧត្តម លោកជំទាវ​ជា​ប្រតិភូ​គណៈកម្មការ​អន្តរក្រសួង​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ ៣៨​ខ្សែ និង​ការស្តារ​ស្ទឹង​សៀមរាប​ក្នុង​ក្រុង​សៀមរាប​។​

​ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​អន្តរក្រសួង បង្ហាញថា ចាប់​គិតពី​ថ្ងៃ​បើក​ការដ្ឋាន​រយៈពេល​ជិត​២​ខែ ដោយ​គិត​ត្រឹម​សប្ដាហ៍​ទី​៤ ខែ​មករា​នេះ លទ្ធផល​ការងារ​ជារួម សម្រេច​បាន​ជាង​១៧,៥% ក្រោម​កិច្ចដំណើរការ​ចំនួន​៨ នៃ​អង្គភាព​ប្រតិបត្តិ​ការណ៍​បណ្តា​អង្គភាព​សាងសង់​ទាំងអស់​។​

​នៅក្នុង​ដំណាក់កាល​ដំបូង​នៃ​គម្រោង​នេះ គឺ​ការយកចិត្ត​ទុក ដាក់​តាមដាន ការសាងសង់​ស្រទាប់​គ្រឹះ​ផ្លូវ​ប្រកបដោយ​គុណភាព ដែល​តម្រូវឲ្យ​មាន​ការគោរ​ព​តាម​បទដ្ឋាន​បច្ចេកទេស​សាងសង់ ចៀសវាង​ការសាងសង់​រួច ត្រូវ​គាស់កកាយ ជួសជុល​ឡើង​វិញ ដែល​នាំ​ឲ្យ​ខាតបង់​ថវិកា និង​ពេលវេលា ។​

​ភ្ជាប់​នៅក្នុង​គម្រោង​នេះដែរ រួមមាន​ការរៀបចំ​លើ​គ្រប់​ទិដ្ឋភាព ដូចជា ប្រព័ន្ធ​លូ​ទឹក​កខ្វក់ លូ​ទឹកភ្លៀង ចិញ្ចើមផ្លូវ ផ្លូវ​ថ្មើរ ជើង ផ្លូវ​សម្រាប់​ជន​មាន​ពិការភាព ផ្លូវ​ជិះ​កង់ ចំណតរថយន្ត ប្រព័ន្ធ​បំភ្លឺ​ផ្លូវ​សាធារណៈ ផ្លាកសញ្ញា និង គំនូស​ចរាចរណ៍ ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព អាង​ចម្រោះ​ទឹក​កខ្វក់ ការធ្វើ​សួន​និង​ដាំ​ដើមឈើ​ជាដើម ។​

​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ​នេះ មាន​ប្រវែង​សរុប​ជាង​១០៨ គីឡូម៉ែត្រ ប្រើប្រាស់​ដោយ​ថវិកា​ជាតិប្រមាណ​ជាង​១៤០​លាន​ដុល្លារ​អាមេរិក និង​ថវិកា​ប្រមាណ​ជាង​៩​លាន​ដុល្លារ​អាមេរិក​ទៀត សម្រាប់​ការងារ​ចាំបាច់ ក្នុង​ការរៀបចំ​ស្ថាបនា​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង ទឹក​កខ្វក់​ដែល​នៅ​ក្រៅ​គម្រោង​សាងសង់​ខ្សែ​ផ្លូវ​ទាំង​៣៨​នេះ ដែល​មាន​រយៈពេល​សាងសង់​១៣​ខែ គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២១ ។​

​លើស​ពី​ការស្ថាបនា​ផ្លូវ ៣៨​ខ្សែ​នេះ សម្តេច​តេជោ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុញ្ញាតិ​ដ៏​ខ្ពង់ខ្ពស់​ឲ្យមាន​ការស្ដារ​កែលម្អ​ធ្វើឱ្យ​ប្រសើរ​ឡើង​វិញ ដងស្ទឹង​សៀមរាប​ប្រមាណ​ជាង​៨​គីឡូម៉ែត្រ អនុវត្ត​ដោយ​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​លើកកម្ពស់​សោភ័ណភាព​បន្ថែមទៀត ស័ក្កិសម​ជា​ទីក្រុង​ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ដ្រ អភិវឌ្ឍ​ជា​ទីក្រុង​ឆ្លាត​វៃ​នាពេល​អនាគត ដើម្បី​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​ផងដែរ​។​

​ជាមួយគ្នានេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព នៃ​កិច្ចដំណើរការ​ការដ្ឋាន ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ​នៅ​ក្រុង​ទេសចរណ៍​សៀមរាប​-​អង្គរ ដែល​កំពុង​ឆ្ពោះទៅរក​ការអភិវឌ្ឍ​ជា​ទីក្រុង​ទំនើប​-​ឆ្លាត​វៃ​នា​ថ្ងៃ​អនាគត ដែល​ជា​ចក្ខុវិស័យ​វែងឆ្ងាយ​នៃ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។ នៅ​ការដ្ឋាន​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន ៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចដំណើរការ​របស់​កា​រដ្ឋា​ន​ទាំងអស់ ក្នុង​ប្រតិបត្តិ​ការណ៍​របស់​ខ្លួន ប្រកប​ដោយ​ភាពរលូន ទទួលខុសត្រូវ​ខ្ពស់ ដោយ​អនុវត្ត​តាម​លក្ខណៈ​បច្ចេកទេស សៀវភៅ​បន្ទុក​ត្រឹមត្រូវ ដែល​អាច​នឹង​រំពឹងទុក​ថា នឹង​មាន​គុណភាព​រឹងមាំ អាច​ប្រើប្រាស់​ជាប់​បាន​យូរអង្វែង និង​បញ្ចប់​តាម​ផែនការ ដែល​បាន​គ្រោងទុក​៕

Filed in: ព័ត៌មានជាតិ