ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

រដ្ឋមន្ត្រី​ទេសចរណ៍ ជំរុញ​ឱ្យ​សហគមន៍​កោះ​ព្រហ្ម​ចារីយ៍ ខេត្ត​ក្រចេះ រួមគ្នា​ថែរក្សា​សត្វ​ផ្សោត​ឱ្យបាន​គង់វង្ស ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ទេសចរ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ក្រចេះ​)៖ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ជំរុញ​យ៉ាង​ម៉ឺងម៉ាត់​ដល់​ប្រជា​សហគមន៍​កោះ​ព្រហ្មចារីយ៍ជ្រោ​យ​បន្ទាយ អង្គការ WWF និង​ភាគី​ពាក់ព័ន្ធ បន្ត​រួម​គ្នា​ថែរក្សា​អភិរក្ស​សត្វ​ផ្សោត​នៅ​តាម​ទន្លេមេគង្គ​ឱ្យបាន​គង់វង្ស​ត​ទៅ​មុខ ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដោយ​លោក​បាន​បញ្ជាក់ថា សម្រាប់​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង សត្វ​ផ្សោត​ប្រៀប​ដូចជា​ប្រាសាទ​អង្គរ​ទី​ពីរ​យ៉ាង​ដូច្នេះ​ដែរ​។​

​ការ​ថ្លែង​បែប​នេះ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន ត្រូវបាន​ធ្វើឡើង​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​សហគមន៍​ព្រហ្មចារីយ៍ជ្រោ​យ​បន្ទាយ​ប្រមាណ នាក់ នា​ព្រឹក​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០២១​។​

សហគមន៍​កោះ​ព្រហ្ម​ចារីយ៍ ជា​សហគមន៍​អេកូ​ទេ​សរណ៍​ថ្មី​មួយ​នៅ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ ស្ថិតក្នុង​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ មាន​ចម្ងាយ​ប្រមាណ ១៧ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​។ សហគមន៍​នេះ​ទើបតែ​ត្រូវបាន​បង្កើតឡើង​នៅ​ចុងឆ្នាំ​២០២០ ដោយ​មាន​ការជួយជ្រោមជ្រែង​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​ក្រចេះ និង​អង្គការ WWF​។​

​ក្នុងឱកាស​សំណេះសំណាល​ជាមួយ​ប្រជា​សហគមន៍​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បាន​លើកឡើង​ថា ខេត្ត​ក្រចេះ គឺ​ជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​ក្នុង​ចំណោម​ខេត្ត​ដទៃ​នៅ​តំបន់​ភូមិភាគ​ឦសាន ពិសេស​គឺ​មាន​សក្ដានុពល​អេកូ​ទេសចរណ៍​ដ៏​សម្បូរបែប ពិសេស​គឺ​មាន​សត្វ​ផ្សោត​ដែល​ជា​សត្វ​ដ៏​កម្រ​នៅលើ​ពិភពលោក​។​

​ឯកឧត្តម​បាន​បន្តថា ភ្ញៀវ​អន្តរជាតិ​ភាគច្រើន គឺ​ចង់​មក​ទស្សនា​សត្វ​ផ្សោត​ទន្លេមេគង្គ​នៅ​កម្ពុជា​។ សម្រាប់​ខេត្ត​ក្រចេះ ក៏​ដូចជា​ខេត្ត​ស្ទឹងត្រែង សត្វ​ផ្សោត​គឺ​ប្រៀប​ដូចជា​ប្រាសាទអង្គរវត្ត​ទី​ពីរ​យ៉ាង​ដូច្នេះ​ដែរ ដែល​នៅ​លើ​ពិភពលោក​សត្វ​ប្រភេទ​នេះ​បាន​ផុត​ពូជ​សឹងតែ​អស់ហើយ ប៉ុន្តែ​មាន​សក្ដានុពល​ដ៏​មាន​ភាព​ទាក់ទាញ និង​មានគុណ​តម្លៃ​ដ៏​ធំ​មហាសាល​សម្រាប់​វិស័យ​ទេសចរណ៍​ជាតិ​។​

​ដោយសារ​ចេះ​តែ​មាន​ការរំខាន​ធ្វើឱ្យ​សត្វ​ផ្សោត​បាត់បង់​ជា​បន្តបន្ទាប់ លោក​រដ្ឋមន្ត្រី​បាន​ស្នើ​យ៉ាងទទូច​ដល់​ប្រជា​សហគមន៍ អ្នក​ប្រកប​របរ​នេសាទ ក៏ដូចជា​អង្គការ WWF និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត ត្រូវ​បន្ត​រួមគ្នា​ថែរក្សា​អភិរក្ស​សត្វ​ផ្សោត ក៏ដូចជា​សត្វព្រៃ​ដទៃទៀត (​សត្វ​ក្ដាន់​) ឱ្យបាន​នៅ​គង់វង្ស​ត​ទៅ​មុខ​ទៀត ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ​នានា​។​

​ឯកឧត្តម​បាន​ស្នើ​ប្រជាពលរដ្ឋ​កុំទៅ​នេសាទ​នៅ​កន្លែង​សត្វ​ផ្សោត​រស់នៅ ពីព្រោះ​សត្វ​ប្រភេទ​នេះ​ងាយ​នឹង​រង​គ្រោះថ្នាក់​ណាស់ និង​មាន​ការកកើត​យឺត មិន​អាច​រំខាន​ដល់​ការរស់នៅ​របស់​ពួក​វា​បាន​ឡើយ​។​

​នៅពេល​ប្រជាពលរដ្ឋ​ថែរក្សា​សត្វ​ផ្សោត​បានរស់នៅ​គង់វង្ស​ហើយ ប្រជាពលរដ្ឋ​អាច​ងាក​មក​ប្រកប​មុខរបរ​បម្រើសេវា​កម្ម​ជូន​ភ្ញៀវ​ទេសចរ នោះ​ប្រជាពលរដ្ឋ​នឹង​ទទួលបាន​ប្រាក់ចំណូល​កាន់តែច្រើន​ពី​វិស័យ​ទេសចរណ៍ និង​ការចូលរួម​អភិរក្ស​សត្វ​ផ្សោត និង​សត្វព្រៃ​ដទៃ ពិសេស​គឺ​ទទួលបាន​ប្រាក់​ចំណូល​ច្រើន​ជាង​ការនេសាទ ជាង​ការកាប់​ព្រៃឈើ ឬ​ការ​បរបាញ់​សត្វ​នោះ​ទៅទៀត​។​

​ឯកឧត្តម​បណ្ឌិត ថោង ខុន ក៏​បាន​ណែនាំ​ឱ្យ​មន្ទីរ​ទេសចរណ៍​ត្រូវ​ពង្រឹង​ការបណ្ដុះបណ្ដាល​ជំនាញ​​បដិសណ្ឋារកិច្ច ការបម្រើ​សេវាកម្ម​ជូន​ភ្ញៀវ​ឱ្យបាន​ជា​ប្រចាំ ដើម្បី​បង្កើន​គុណភាព​សេវាកម្ម​ជូន​ភ្ញៀវទេសចរ បង្កើន​ការផ្សព្វផ្សាយ​អំពី​គោលដៅ​របស់​ខ្លួន និង​បង្កើន​ការទាក់ទាញ​ភ្ញៀវ​បន្ថែម​ទៀត​ផង​ដែរ​។ ប្រជា​សហគមន៍​ត្រូវ​ចេះ​ចិញ្ចឹមសត្វ ដាំ​បន្លែ ផ្លែឈើ និង​ពង្រីក​ផលិតផល​ទេសចរណ៍​ក្នុង​សហគមន៍​របស់​ខ្លួន​ឱ្យ​កាន់តែច្រើន ត្រូវ​ចេះ​ច្នៃ​អ្វី​ដែល​សហគមន៍​មាន​ឱ្យ​ក្លាយទៅជា​ផលិតផល​ទេសចរណ៍​សម្រាប់​បង្ហាញ​ទៅកាន់​ភ្ញៀវទេសចរ នៅ​ពេល​ពួកគេ​មក​ទស្សនា​នៅក្នុង​សហគមន៍​ព្រហ្មចារីយ៍ជ្រោ​យ​បន្ទាយ​នេះ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្នើ​ដល់​រដ្ឋបាល​ខេត្ត​ក្រចេះ​ជួយ​សម្រួល​ការចរចា​ជាមួយ​រមណីដ្ឋាន​អន្លង់ផ្សោត​កាំ​ពី ដើម្បី​មាន​ភ្ញៀវ​មួយចំនួន​ចង់​មក​ទស្សនា​សហគមន៍ ដោយ​ភ្ជាប់​ខ្សែរ​ទស្សនកិច្ច​ពី​រមណីដ្ឋាន​អន្លង់ផ្សោត​កាំ​ពី ហើយ​សូមឱ្យ​មាន​ការទំនាក់ទំនង​ជាមួយ​សហគមន៍​ព្រហ្មចារីយ៍ជ្រោ​យ​បន្ទាយ ដើម្បី​ឱ្យ​ប្រជា​សហគមន៍​ទទួល​បាន​កម្រៃ​ពី​ការបម្រើ​សេវាកម្ម​ជូន​ភ្ញៀវទេសចរ​។​

​ជាមួយគ្នា​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ទៅកាន់​លោក​ជំទាវ ឆាយ ស៊ីវ​លីន ប្រធាន​ទី​ភ្នាក់ងារទេសចរណ៍​កម្ពុជា (CATA) ក្នុងនាម​តំណាង​ផ្នែក​ឯកជន ជួយ​ផ្សព្វផ្សាយ​អំពី​សហគមន៍​កោះ​ព្រហ្មចារីយ៍ជ្រោ​យ​បន្ទាយ និង​រៀបចំ​កញ្ចប់​ទស្សនកិច្ច​មក​កាន់​តំបន់​នេះ​ឱ្យបាន​កាន់តែ​ច្រើន​។​

​សូមជម្រាបថា សហគមន៍​កោះ​ព្រហ្មចារីយ៍ជ្រោ​យ​បន្ទាយ​នេះ សម្បូរ​ទៅ​ដោយ​សក្តានុពល​ទេសចរណ៍​បែប​ធម្មជាតិ​ជាច្រីន រួមមាន​៖ ព្រៃឈើ សត្វ​ស្លាប កោះ សត្វព្រៃ (​ពិសេស​គឺ​សត្វ​ក្តាន់​) ទេសភាព​ព្រៃ​លិច​ទឹក​ទន្លេមេគង្គ សូម្បី​តែ​សត្វ​ផ្សោត​ទន្លេមេគង្គ​ដ៏​កម្រ​ក៏​ស្ថិតនៅ​តំបន់​នេះ​ផងដែរ​។ នៅទីនេះ​ទេសចរ​អាច​ជិះទូក​មើល​ទេសភាព​ព្រៃ​លិច​ទឹក ទន្សនា​សត្វ​ស្លាប សម្រាកលម្ហែ ងូតទឹក​កម្សាន្ត និង​ពិសា​អាហារ​នៅតាម​កោះ​ស្អាតៗ​ជាច្រើន​។ សហគមន៍​ក៏មាន​ផ្តល់​សេវាកម្ម​ម្ហូបអាហារ និង​ស្នាក់​នៅ​តាម​ផ្ទះ​ស្នាក់​សហគមន៍​ផងដែរ​៕

Filed in: ព័ត៌មានជាតិ