ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ក្រុមហ៊ុន​បុរី KP ម៉ន ដា​នី សហការ​ជាមួយ​ដៃគូ​នៃ​ប្រទេស​ថៃ នាំចូល និង​ផ្គត់ផ្គង់​គ្រឿង​សង្ហា​រឹម​ទំនើប​ទាន់សម័យ គុណភាព​ខ្ពស់ ជូន​ពលរដ្ឋ​កម្ពុជា​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ ៖ ក្រុមហ៊ុន​បុរី KP ម៉ន ដា​នី បាន​សហការ​ជាមួយ​ដៃគូ អភិវឌ្ឍ​នៃ​ប្រទេស​ថៃ ក្រុមហ៊ុន Siam Living និង​ក្រុមហ៊ុន SCG នាំចូល និង​ផ្គត់ផ្គង់​សម្ភារ​បរិក្ខារ និង​គ្រឿង​សង្ហា​រឹម​លម្អ​គេហដ្ឋាន បែប​ទំនើប​ទាន់សម័យ គុណភាព​ខ្ពស់ តម្លៃ​សមរម្យ ជូន​ដល់​អតិថិជន ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា​។​

​ក្រុមហ៊ុន​ខាងលើនេះ បាន​ប្រារព្ធ​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០២១​នេះ នៅ​ការិយាល័យ​លក់ ក្នុង​ទឹកដី បុរី KP ម៉ន ដា​នី​។​

​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក ឃុន​ថា​វង្ស ផង​ផាន់ និង​លោកស្រី ម៉ន ដា​នី តំណាង​ក្រុមហ៊ុន KP ឌី​វេល​ឡុប​ភឺ លេន អេ​ន ហោ​ស៍ និង​បុរី KP ម៉ន ដា​នី និង​ភាគី​ដៃគូ​លក់​គ្រឿង​សង្ហា​រឹម​នាំចូល​ពី​ប្រទេស​ថៃ​តំណាង​ដោយ លោក ណា​រ៉េត សង្កា​វង្ស ប្រធាន​ផ្នែក​សេវាកម្ម និង​ដំណោះស្រាយ​នៃ​ក្រុមហ៊ុន Siam Living និង​លោក រ៉ា​ចា​យុទ្ធ កា​ស៊ីម​ឆៃ​ស៊ី​រី តំណាង​ក្រុមហ៊ុន SCG ប្រចាំ​កម្ពុជា​។​

​តាម​ការលើក​ឡើង​ខាង​ក្រុមហ៊ុន KP និង​ដៃគូ បានឱ្យដឹងថា ការ​នាំចូល និង​ផ្គត់ផ្គង់​គ្រឿង​សង្ហា​រឹម​ខាងលើនេះ ដោយ​សង្កេតឃើញ​ថា ប្រជាពលរដ្ឋ​កម្ពុជា បាន​ចំណាយ​ថវិកា​ច្រើន ក្នុង​ការទិញ​សម្ភារ​តុបតែង​ផ្ទះ តែ​មិន​បាន​ស្អាត​តាម​ដែល​ចិត្ដ​ចង់​បាន​។​

​ដូច្នេះហើយ ទើប​ក្រុមហ៊ុន KP ម៉ន ដា​នី​និង​ដៃគូ បានរួម​គ្នា​នាំ​ចូល និង​ផ្គត់ផ្គង់​នូវ​សម្ភារ​តុបតែង​ផ្ទះ និង​គ្រឿង​សង្ហា​រឹម​ដ៏​ទំនើប​ទាន់សម័យ តម្លៃ​សមរម្យ ជូន​ប្រជាពលរដ្ឋ​កម្ពុជា ដើម្បី​ផ្ដល់​ជា​ផាសុកភាព និង​ចំណាយ​ថវិកា​តិច​។​ប្រធាន​ផ្នែក​សេវាកម្ម និង​ដំណោះស្រាយ​នៃ​ក្រុមហ៊ុន Siam Living បាន​លើកឡើង​ថា ក្រុមហ៊ុន​របស់​ខ្លួន ផ្តោត​សំខាន់​លើ​ការបង្កើត​កន្លែង​រស់នៅ​ប្រកប​ដោយ​ផាសុកភាព សម្រាប់​ប្រជាជន​កម្ពុជា​។​

​លោក​បន្ដថា «​យើង​បាន​សិក្សា​រួចហើយ ពី​របៀបរបប​រស់នៅ​របស់​ខ្មែរ មុន​នឹង​យើង​ចាប់ផ្តើម​រចនា​ម៉ូដ​។ យើង​ចង់​ឃើញ​អតិថិជន​របស់​យើង ប្រើប្រាស់​គ្រឿង​សង្ហា​រឹម​ប្រកបដោយ​គុណភាព​ខ្ពស់ ដូចនេះ​យើង​មិន​ត្រឹមតែ​ផ្តោត​សំខាន់​លើ​វត្ថុធាតុដើម នៃ​ការផលិត​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ពិចារណា​លើ​បទពិសោធន៍​នៃ​អំឡុង​ពេល​ប្រើប្រាស់​។ បើ​មាន​ការ​មិន​ពេញចិត្ត យើង​នឹង​ដោះស្រាយ​ជូន​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់​។ គុណ​តម្លៃ​របស់​យើង គឺ​ដំណោះស្រាយ​ទាន់ពេលវេលា​»​។​

Siam Living មិន​ត្រឹមតែ​ផ្តល់ជូន​ផលិតផល​ប៉ុណ្ណោះ ប៉ុន្តែ​ថែមទាំង​ផ្តល់​នូវ​ការពិគ្រោះ​យោបល់ ការ​រចនា និង​កែលម្អ​ផ្នែក​ម៉ូឌែ​លតាម​តម្រូវការ​រប​ស់​អតិថិជន​។ បន្ទាប់​ពី​ការ​រចនា​ប្លង់​រួចរាល់ Siam Living នឹង​ផលិត​ពី​រោងចក្រ រួច​ដឹក​ដល់​ទីតាំង​របស់​លោក​អ្នក​ដោយ​មិន​គិតថ្លៃ​។ អត្ថប្រយោជន៍​នៃ​ប្រព័ន្ធ​ការងារ​របស់​ក្រុមហ៊ុន​ខាងលើនេះ គឺ​ល្បឿន​នៃ​ដំណើរការ​តំឡើង ភាព​ជាក់លាក់​នៃ​ស៊ីមេទ្រី និង​ការ​រចនា​ដែល​អាច​ផ្លាស់ប្តូរ​បាន​តម្រូវ​ចិត្ត​ទាំង​ផ្ទៃ ទំហំ និង​វត្ថុធាតុដើម​។​

​ប្រសិន​បើ​លោក​អ្នក ចង់បាន​គ្រឿង​សង្ហា​រឹម​ដ៏​ស្រស់ស្អាត គុណភាព​ខ្ពស់ និង​ផ្ដល់​ភាព​ប្រណិត ភ្លាមៗ លោកអ្នក​អាច​ទស្សនា​បន្ទប់​តាំង​បង្ហាញ​ផលិតផល​ពិតៗ ដែល​មាន​ទីតាំង​ស្ថិតនៅ​ដី​ឡូ​តិ៍លេខ ១៤១-១៤៩ ក្នុង​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ តាមរយៈ​តំណ​នេះ goo.gl/maps/UY3La99DQtHRv7au6

​សម្រាប់​ព័ត៌មាន​បន្ថែម លោកអ្នក​អាច​ទាក់ទង​តាម​ទូរស័ព្ទ​៖ 095 666 208/096 784 7249 ឬ ទស្សនា​ផេក facebook.com/SiamLivingDesign ដើម្បី​ទទួលបាន​ព័ត៌មាន​ពី​ការ​បញ្ចុះតម្លៃ​៕

Filed in: ព័ត៌មានជាតិ