ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​នាយ​ឧត្តមសេនីយ៍ សៅ សុខា អបអរសាទរ និង​ជូនពរ​សម្ដេច​តេជោ ហ៊ុន សែន ចំពោះ​សមិទ្ធផល​ប្រវត្តិសាស្ត្រ​ថ្មី នៃ​នយោបាយ​ឈ្នះ​ឈ្នះ ទទួលបាន​តំណក់​ប្រេង​លើកដំបូង

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោកជំទាវ ព្រមទាំង​នាយទាហាន នាយទាហានរង​នៃ​កងរាជអាវុធហត្ថ​ទាំងមូល នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២០ សូម​ផ្ញើលិខិត​អបអរសាទរ និង​ជូនពរ ជូន​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ចំពោះ​សមិទ្ធផល​ប្រវត្តិ​សា​ស្ត្រី​ថ្មី​នៃ​នយោបាយ​ឈ្នះ​ឈ្នះ ទទួលបាន​តំណក់​ប្រេង​លើកដំបូង​។​

​តាមរយៈ​ភាពជោគជ័យ​ជា​ប្រវត្តិសាស្ត្រ នៃ​ការទទួល​បាន​ដំណក់​ប្រេង​ជា​លើកដំបូង​នេះ គឺជា​ការចាប់ផ្តើម​ដ៏​សំខាន់បំផុត សម្រាប់​ប្រទេស​កម្ពុជា ឆ្ពោះ​ទៅ​បង្កើត​បាន​នូវ​សមត្ថភាព​ជាតិ និង​ខឿន​ឧស្សាហកម្ម​ប្រេងកាត ឧស្ម័ន និង​ថាមពល ដែល​ជា​ពរ​ជ័យ​សម្រាប់​ប្រជាជាតិ និង​ប្រជាជន​កម្ពុជា ក្រោម​ម្លប់​ដ៏​ត្រជាក់ត្រជុំ​នៃ «​សន្តិភាព​» របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បិតា​ស្ថាបនិក អត្ត​មគ្គទេសក៍ និង​ជា​ប្រតិបត្តិ​ករ​នយោបាយ ឈ្នះ​ឈ្នះ ដែល​បាន​តស៊ូ​រំដោះ​ប្រទេស​ជាតិ​ឲ្យ​រួចផុត​ពី របប​ប្រល័យ​ពូជសាសន៍ និង​បាន​ខិតខំ​ពុះពារ​កសាង​សន្តិភាព ខឿនសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​ដ៏​គាប់ប្រសើរ​។​

«​សន្តិភាព​» របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី គឺជា​កត្តា​សារវន្ត​មិន​អាច​ខ្វះ​បាន សម្រាប់​ការសម្រេច​ជោគជ័យ​លើ​សមិទ្ធផល​ជាតិ​ជា​បន្តបន្ទាប់ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យំ រួមទាំង​សមិទ្ធផល​ថ្មី ក្នុង​វិស័យ​ប្រេងកាត ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស បាន​ទន្ទឹងរង់ចាំ​ជា​ច្រើន​ជំនាន់​យូរលង់​ណាស់​មកហើយ​។​

​ប្រជា​ពលរដ្ឋ​ខ្មែរ ពិតជា​មាន​មោទនភាព​ជា​ទីបំផុត និង​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ កែវ​ទាំងបី វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក ទេវតា​ថែរក្សា​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជួយ​ប្រសិទ្ធពរ​ជ័យ​បវរ​សួស្តី សិរី​មង្គល វិបុល​សុខ មហាប្រសើរ​គ្រប់ប្រការ​ជូន សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ​ជា​ទី​ស្រឡាញ់​សូម​បាន​សមប្រកប​នូវ​សុខភាព​ល្អ​បរិបូរណ៍ អាយុ​យឺនយូរ កម្លាំង​ខ្លាំងក្លា ប្រាជ្ញា​ឈ្លាសវៃ ដើម្បី​បន្ត​ដឹកនាំ និង​អភិវឌ្ឍ​មាតុភូមិ​កម្ពុជា ក្នុង​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​បម្រើ​ជាតិ និង​ប្រជាជន ឲ្យ​កាន់តែ​រីកចម្រើន​ឈាន​ឆ្ពោះទៅរក​ភាពសំបូរ​សប្បាយ ជានិច្ច​និរន្តរ៍​៕

Filed in: ព័ត៌មានជាតិ