ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

សម្តេច​ក្រឡាហោម ស ខេង អំពាវនាវ​ឱ្យ​កងកម្លាំង​នគរបាលជាតិ មន្ត្រីរាជការ​ស៉ីវិល និង​មន្ត្រី​ពន្ធនាគារ បន្ត​យកចិត្តទុកដាក់​បំពេញ​ភារកិច្ច ជូន​ជាតិ និង​ប្រជាជន ក្នុង​ឆ្នាំ​២០២១

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អំពាវនាវ​ដល់​កងកម្លាំង​នគរបាលជាតិ មន្ត្រីរាជការ​ស៉ីវិល និង​មន្ត្រី​ពន្ធនាគារ​គ្រប់​លំដាប់ថ្នាក់ បន្ត​យកចិត្តទុកដាក់​បំពេញ​ភារកិច្ច និង​បង្កើន​ស្មារតី​ម្ចាស់ការ​កាន់តែ​សកម្ម​ផុសផុល សំដៅ​រួមគ្នា​បង្កើត​នូវ​សមិទ្ធផល​ធំៗ និង​នាំមក​នូវ​ជោគជ័យ​ថ្មីៗ​ថែម​ទៀត ជូន​ជាតិ និង​ប្រជាជន ក្នុង​ឆ្នាំ​២០២១​។​

​នេះ​បើ​យោង​តាម​សារ​ជូនពរ​របស់ សម្តេច​ក្រឡាហោម ដែល​ផ្ញើ​ជូន កងកម្លាំង​នគរបាលជាតិ មន្ត្រីរាជការ​ស៉ីវិល និង​មន្ត្រី​ពន្ធនាគារ គ្រប់​លំដាប់​ថ្នាក់​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ចូលឆ្នាំថ្មី ឆ្នាំ​សកល គ្រិស្ត​សករាជ ២០២១ ។​

​សារ​ជូនពរ​នេះ បានឲ្យដឹងថា តាង​នាម​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​ក្នុងនាម​ខ្លួន​សម្តេច​ផ្ទាល់ សម្តេច​សូម​ចូលរួម​ជាមួយ​កងកម្លាំង​នគរបាលជាតិ មន្ត្រីរាជការ​ស៉ីវិល និង​មន្ត្រី​ពន្ធនាគារ​គ្រប់​លំដាប់​ថ្នាក់​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា អបអរសាទរ​ទទួល​ស្វាគមន៍​ឆ្នាំ​ថ្មី ឆ្នាំ​សកល គ្រិស្ត​សករាជ ២០២១​។
​សម្តេច​សូម​យក​ឱកាស​ដ៏​ថ្លៃថ្លា​នេះ សម្តែង​នូវ​ការកោតសរសើរ ប្រកប​ដោយ​មោទកភាព​យ៉ាង​ក្រៃលែង​ចំពោះ​ការលះបង់​ដ៏​ធំធេង​របស់​កងកម្លាំង​នគរបាលជាតិ មន្ត្រីរាជការ​ស៉ីវិល ក៏​ដូច​ជា​មន្ត្រី​ពន្ធនាគារ​គ្រប់​លំដាប់ថ្នាក់ ក្នុង​ការបំពេញ​ភារកិច្ច​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​បេសកកម្ម​បម្រើ​ជាតិ និង​ប្រជាជន​យ៉ាង​ស្មោះស្ម័គ្រ ដោយ​បាន​នាំមក​នូវ​ជោគជ័យ និង​សមិទ្ធផល​ធំៗ​ជាច្រើន ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​២០២០ ។​

​សម្តេច​ក៏​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការប្តេជ្ញា​ចិត្ត​ដ៏​មោះមុត​របស់​កងកម្លាំង​នគរបាលជាតិ មន្ត្រីរាជការ​ស៉ីវិល និង​មន្ត្រី​ពន្ធនាគារ​ទាំងអស់ ក្នុង​បុព្វហេតុ​នៃ​ការថែរក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម និង​ការចូលរួម​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ចំពោះ​វិជ្ជាជីវៈ​។

​ជាក់ស្តែង ខណៈ​ដែល​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ប្រឈម និង​ផលប៉ះពាល់​នានា ដែល​បង្កឡើង​ដោយ​ជំងឺ​កូវី​ដ​-១៩ និង​គ្រោះ​ធម្មជាតិ ក្នុង​រយៈពេល​កន្លង​ទៅ​នេះ កងកម្លាំង​នគរបាលជាតិ មន្ត្រីរាជការ​ស៉ីវិល និង​មន្ត្រី​ពន្ធនាគារ​គ្រប់​លំដាប់ថ្នាក់ បាន​ចូលរួមចំណែក​យ៉ាង​សស្រាក់សស្រាំ​ក្នុង​ការបង្ការ​ទប់ស្កាត់​គ្រោះមហន្តរាយ ជួយសង្គ្រោះ​អាយុជីវិត និង​ការពារ​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ក្នុង​គ្រា​ជួប​គ្រោះអាសន្ន ប្រកប​ដោយ​ឆន្ទៈ​យ៉ាង​ក្លៀវក្លា​មោះមុត​ជាទីបំផុត​។

​ផ្អែក​លើ​តឹកតាង​ជា​សារវន្ត​ទាំងនេះ ស្តែង​ឲ្យឃើញថា ការធានា​បាន​យ៉ាងរឹងមាំ​នូវ​សំន្តិភាព ស្ថិរភាព និង​សន្តិសុខ សម្រាប់​បម្រើ​ដល់​ការអភិវឌ្ឍ​សង្គមជាតិ ពិតជា​មិន​អាច​កាត់ផ្តាច់​បាន​ឡើយ ពី​ការរួមចំណែក​យ៉ាង​សំខាន់​ពី​សំណាក់​កងកម្លាំង​នគរបាលជាតិ មន្ត្រីរាជការ​ស៉ីវិល និង​មន្ត្រី​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស​។​
«​ជាមួយនឹង​ការកោតសរសើរ ប្រកប​ដោយ​មោទនភាព​នេះ ខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​កង​កម្លាំង​នគរបាល​ជាតិ មន្ត្រីរាជការ​ស៉ីវិល និង​មន្ត្រី​ពន្ធនាគារ​គ្រប់​លំដាប់ថ្នាក់ បន្ត​យកចិត្តទុកដាក់​បំពេញ​ភារកិច្ច និង​បង្កើន​ស្មារតី​ម្ចាស់ការ​កាន់តែ​សកម្ម​ផុសផុល សំដៅ​រួមគ្នា​បង្កើត​នូវ​សមិទ្ធផល​ធំៗ និង​នាំមក​នូវ​ជោគជ័យ​ថ្មីៗ​ថែម​ទៀត ជូន​ជាតិ និង​ប្រជាជន ក្នុង​ឆ្នាំ​២០២១»​។ នេះ​ជា​ការបញ្ជាក់​របស់​សម្តេច​ក្រឡា​ហោម ស ខេង​៕

Filed in: ព័ត៌មានជាតិ