ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​អភិបាលរង​ខេត្ត​ប៉ៃលិន​៖ អត្រា​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​នៅ​ខេត្ត​ប៉ៃលិន មាន​ការកើនឡើង​បើ​ធៀប​នឹង​ឆ្នាំ​២០១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ប៉ៃលិន​)៖ លោក ឃ្លោក នួយ អភិបាលរង​ខេត្ត​ប៉ៃលិន បាន​ថ្លែងថា អត្រា​វិស័យ​សេវា​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​នៅក្នុង​ខេត្ត​ប៉ៃលិន នៅក្នុង​ឆ្នាំ​២០២០​នេះ មាន​ការកើនឡើង បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩ ស្របពេល​ដែល​ស្ថានភាព​ប្រទេសជាតិ កំពុងតែ​បន្ត​ប្រយុទ្ធប្រឆាំង​នឹង​ការចម្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ និង​ការដោះស្រាយ​ផលប៉ះពាល់​នានា ដែល​បណ្តាល​មក​ពី​វិបត្តិ​ជំងឺ​នេះ​។​

​លោក ឃ្លោក នួយ បាន​ថ្លែង​យ៉ាងដូច​នេះ​នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ ក្នុងឱកាស​តំណាងឱ្យ​ស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន អញ្ជើញ​ជា​អធិបតី ក្នុង​ទិវា​ជាតិ​លើក​កម្ពស់​អនាម័យ​ជនបទ​លើក​ទី​១១ ឆ្នាំ​២០២០ ក្រោម​ប្រធានបទ​៖ អនាម័យ និង​ការសម្អាត​សម្រាប់​អ្នក​ទាំងអស់​គ្នា និង​ដោយ​មាន​ការចូលរួម​ពី​ប្រជា ពលរដ្ឋ​ជាច្រើន​នាក់​ផង​ដែរ​។​

​លោក ឃ្លោក នួយ បាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​ដែល​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ បាន​យកចិត្តទុកដាក់​ចំពោះ​អនាម័យ​ជនបទ ពី​ព្រោះ​ស្ថានភាព អនាម័យ​ជនបទ គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​ក្នុង​វិស័យ​សុខភាព​សាធារណៈ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍ លើ​ការប្រតិបត្តិ​អនាម័យ​ឱ្យបាន​ជា​ប្រចាំ ដើម្បី​ឈាន ទៅរក​ធ្វើការ​ផ្លាស់ប្តូរ​ទម្លាប់ ពី​ការរស់នៅ​គ្មាន​អនាម័យ​ឲ្យក្លាយ​ទៅ​ជា​ការរស់នៅ​មាន​អនាម័យ ក្នុងការ​លើកកម្ពស់​វិស័យ​សុខភាព​សាធារណៈ និង​ជីវភាព​រស់នៅ របស់​ពលរដ្ឋ​ឲ្យមាន​ភាព​ប្រសើរ​ឡើង នៅតាម​សហគមន៍​ជនបទ​។​

​លោក ឃ្លោក នួយ ក៏​បាន​ណែនាំ​ដល់​មន្ទីរ អង្គភាព និង​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បន្ត​ចូលរួម​យ៉ាង​យកចិត្តទុកដាក់​ក្នុង​ការផ្សព្វផ្សាយ និង​បំផុស​ការ យល់ដឹង​អំពី​អនាម័យ​ជនបទ ជាពិសេស​នៅ​តាម​តំបន់​ទីជនបទ​ដាច់​ស្រ​យ៉ាល​។ ជាមួយ​នោះ​លោក​ក៏​ប​បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​អនាម័យ និង​ការរស់នៅ​ស្អាត​ជា​ប្រចាំ បើទោះបីជា​អត្រា​វិស័យ​សេវា​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​មាន​ការកើនឡើង​។​

​បើ​តាម​របាយការណ៍រ​បស់​លោក ហ៊​ត ឬ​ទ្ធី ប្រធាន​មន្ទីរ​អភិឌ្ឍន​ជនបទ​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា ខេត្ត​ប៉ៃលិន​ស្ថិត​ក្នុង​បរិបទ​កូវី​ដ​១៩ អត្រា​អនាម័យ​ជនបទ មានការ​កើន​ដល់ ៧៣% (​ខ្នង​ផ្ទះ​ប្រើប្រាស់​បង្គន់ ១១.២៣៨​ខ្នង​ផ្ទះ បើ​ធៀប​ឆ្នាំ​២០១៩ កើន​បាន ៥៦៧​ខ្នង​ផ្ទះ ស្មើ​៤%) និង​អត្រា​សេវា​ផ្គត់ផ្គង់​ទឹកស្អាត​កើន​ដល់ ៦៧% (​បើ​ធៀប​ឆ្នាំ​២០១៩ កើន​បាន ៥%) គិត​ត្រឹម​ចុងឆ្នាំ​២០២០​នេះ​៕

Filed in: ព័ត៌មានជាតិ