ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ក្រោយពី​ទទួល​ព័ត៌មាន​ថា​មាន​នាយទាហាន​ម្នាក់​ឈរជើង​នៅ​បន្ទាត់​ព្រំដែន​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ខ្វះ​ខាត់​ថវិកា​ដើម្បី​ព្យាបាល​ជំងឺ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប៉ៃលិន ៖ លោកជំទាវ​បណ្ឌិត​បាន​ស្រីមុំ​អភិបាលខេត្ត​ប៉ៃលិន នៅ​ថ្ងៃ​សៅរ៍ ១២​កើត ខែ​បុស្ស ឆ្នាំ​ជូត ទោស័ក​ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​ក្រុមការងារ ចុះសួរសុខទុក្ខ នាំ​យក​គ្រឿង​ឧបភោគ បរិភោគ និង​ជួយ​ឧបត្ថម​ថវិកា​មួយចំនួន ដល់​លោក​វរៈសេនីយ៍ឯក វណ្ណ ដាវី មេបញ្ជាការ​កង​ល្បាត​ទី​១ នៃ​កងការពារ​ព្រំដែន​លេខ ៥០៤ ដែល​មាន​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ កំពុង​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន ស្ថិតនៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​ក្នុងការ​ចុះសួរសុខទុក្ខ​នេះ​ដែរ​លោកជំទាវ​អភិបាល​ខេត្ត​ក៏​បាន​ស្នើ​ដល់​ក្រុម​គ្រូពេទ្យ​ឲ្យជួយ​យក​លោកវ​រះ​សេ​នីយ៍ឯក ទៅ​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន និង​ជូនពរ​លោក​វរ​:​សេនីយ៍​ឯក​ឆាប់​ជា​សះស្បើយ​និង​បាន​បន្ត​ភារកិច្ច​បំរើ​ជាតិ​មាតុភូមិ​យើង​។​

​ជាមួយ​គ្នា​លោកជំទាវ​បាន​ស្រីមុំ មានប្រសាសន៍​សង្កត់ធ្ងន់​ថា​សុខទុក្ខ​របស់​ពុក​ម៉ែ​បងប្អូន​ជា​សុខទុក្ខ​លោកជំទាវ សូម​ពុក​ម៉ែ​បងប្អូន​គ្រប់រូប​ចូលរួម​គោរព​ច្បាប់​នៃ​ប្រទេស​យើង​អោយបាន​ត្រឹមត្រូវ និង​គោរព​វិធានការ​របស់​ក្រសួង​សុខាភិបាល​ករណី​ជំងឺ​កូ​វិដ​១៩ ត្រូវ​ចូលរួម ថែទាំ​សុខភាព ចាប់ផ្តើម​ពី អនាម័យ​ស្អាត លាងដៃ ពាក់​ម៉ាស់ រក្សា​គម្លាត វិធី​ការពារ​នេះ​ដើម្បី​ទប់ស្កាត់​ការពារ​មេរោគ​ដ៍​កាច​សាហាវ​មួយ​នេះ​។​

​លោក​វរសេនីយ៍ឯក​វណ្ណ​ដាវី​មេបញ្ជាការ​កង​ល្បាត​ទី​១ នៃ​កងការពារ​ព្រំដែន​លេខ ៥០៤ និង​ក្រុមគ្រួសារ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កាត់ចិត្ត​ដល់​ប្រពៃ​របស់​លោកជំទាវ​បាន​ស្រីមុំ​និង​ថ្នាក់ដឹកនាំ​ដទៃ​ទៀត​ដែល​បាន​នាំយក​នូវ​គ្រឿងឧបភោគ​បរិភោគ​និង​ថវិកា​មួយចំនួន​ជូន​ដល់​រូបលោក​និង​ក្រុមគ្រួសារ​លោក​កំពុងតែ​ឈឺ​ធ្ងន់​និង​ខ្វះខាត​ថវិកា​មួយចំនួន​ដើម្បី​ព្យាបាល​ខ្លួន​ឱ្យបាន​ជា​សះស្បើយ​ពី​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​បែបនេះ​។​

​លោក​ក៏​សូម​ជូនពរ​លោក​ជំទាវ​អភិបាល​ខេត្ត​ព្រមទាំង​សប្បុរសជន​ទាំងអស់​មាន​សុខភាព​ល្អ ជួបតែ​សេចក្តីសុខ​គ្រប់ប្រការ​ជោគជ័យ​គ្រប់​ភារកិច្ច​៕
​

 

Filed in: ព័ត៌មានជាតិ