ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ថ្នាក់ដឹកនាំ​ខេត្ត​ប៉ៃលិន ចុះ​ពិនិត្យ​មើល​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​កម្ពុជា ថៃ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​ប៉ៃលិន​) ៖ រសៀល​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២០ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ប៉ៃលិន អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​ខេត្ត និង​ក្រុមការងារ ព្រមទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បាន អញ្ជើញ​ពិនិត្យមើល​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​បូ​តុង​អា​មេ និង​ក្រាល​កៅស៊ូ​ប្រភេទ DBST ១​ខ្សែរ នៅ​ភូមិ​ផ្សារ​ព្រំ និង​ភូមិ​អូរ​ឈើ​ក្រំ ស្ថិតក្នុង​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ ក្រោម ការដឹកនាំ​របស់​សម្តេច​តេជោ សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ ឱ្យ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព​ពេញលេញ និង​បាន​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​នូវ​រាល់ ការ លំបាក និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​បាន​ធ្វើឱ្យ​ប្រទេសជាតិ​ឱ្យ​ការរីកចម្រើន លើ​គ្រប់​វិស័យ ជាពិសេស​ហេ​ដ្ឋា​រចនាសម័ន្ធ​រូបវ័ន​នានា​ដូចជា​៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ជាដើម​។​

​លោកជំទាវ​អភិបាលខេត្ត បាន​មានប្រសាសន៍​បន្ត​ថា​៖ ផ្លូវ​១​ខ្សែ​នេះ គឺជា​កត្តា​ជួយ​ជំរុញ សេដ្ឋកិច្ច​ខ្ពស់​នៅពេលដែល​យើង​ស្ថាបនា​រួចរាល់ ព្រោះ​នៅ​តំបន់​នេះ ជាប់ ព្រំដែន​កម្ពុជា​+​ថៃ ដែល​ផ្តល់​ឱកាស​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​ដឹកជញ្ជូន​ទំនិញ និង ដឹក​កសិផល​យកទៅលក់​នៅ​ទីផ្សារ​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោកជំទាវ បាន ស្រីមុំ ក៍​បាន​មានប្រសាសន៍​ផ្តាំផ្ញើរ ដល់​បងប្អូន ប្រជាពលរដ្ឋ ដែល​នៅ​សងខាង​ផ្លូវ និង​ប្រើប្រាស់​ផ្លូវ នេះ​ទាំងអស់ មេត្តា​ផ្តល់​កិច្ចសហការ និង សម្របសម្រួល​នូវ​ផលប៉ះពាល់​នានា ក្នុង​ការស្ថាបនា ផ្លូវ​នេះ​ឱ្យបាន​ឆាប់រហ័ស​ទៅតាម ផែនការ គ្រោងទុក ព្រមទាំង​ចូលរួម​ជួយ​ថែរក្សា ដើម្បី​ធានា ឱ្យ​ការប្រើប្រាស់​បាន​យូរអង្វែង​។​

​សូមបញ្ជាក់​ថា​៖ ផ្លូវ​ក្រវ៉ាត់​ព្រំដែន​មួយ​ខ្សែ​នេះ មាន​ប្រវែង ៥២០០​ម៉ែត្រ ទទឹង​២៥ ម៉ែត្រ ក្នុងនោះ​ក្រាល​បូ​តុង​អា​មេ ប្រវែង ១៥០០​ម៉ែត្រ និង​ក្រាល​កៅស៊ូ​ប្រភេទ DBST ប្រវែង ៣៧០០​ម៉ែត្រ ព្រម​ទាំង​កាយ​ប្រឡាយ​ដាក់លូ​មុខកាត់​អ៊ុយ​សងខាង​ផ្លូវ ប្រវែង ១០៤០០​ម៉ែត្រ ដោយ​ប្រើប្រាស់​កញ្ចប់​ថវិកា​អភិវឌ្ឍន៍​ខេត្ត​៕
​

Filed in: ព័ត៌មានជាតិ