ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ថ្នាក់​ដឹក​ខេត្ត​បាត់ដំបង បន្ត​ចុះ​ពិនិត្យ​ទីតាំង​មណ្ឌល​ចត្តា​ឡី​ស័ក នៅ​ស្រុក​ចំនួន ២ ដែល​នៅ​ជាប់​ព្រំដែន​ប្រទេស​ថៃ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​) នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត៍ ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២០ លោក ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត បន្ត​ចុះ​ពិនិត្យ​ទីតាំង​មណ្ឌល​ចត្តា​ឡី​ស័ក នៅ​ស្រុក​ចំនួន ២ គឺ​ស្រុក​កំរៀង និង​ស្រុក​សំពៅ​លូន ដែល​នៅ​ជាប់​ព្រំដែន​ប្រទេស​ថៃ នៃ​ខេត្ត​បាត់ដំបង​។​

​នៅក្នុង​កិច្ចប្រជុំ និង​ការចុះពិនិត្យ​ទីតាំង​មណ្ឌល​ចត្តា​ឡី​នោះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី លោក អភិបាលរង​ខេត្ត លោក ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត លោក​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ ប្រធាន​ច្រកទ្វារព្រំដែន កម្លាំង​វរៈ​ការពារ​ព្រំដែន កម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ និង​អ្នកពាក់ព័ន្ធ​សំខាន់​មួយ​ចំនួន​។​

​លោក ងួន រតនៈ ក៏​បាន​ណែនាំ​ដល់​កង​ម្លាំង និង​មន្ត្រី​សុខាភិបាល​ទាំង ត្រូវអនុវត្ត​វិធានការ​របស់​រាជរដ្ឋាភិបាល​ឱ្យបាន​ម៉ើងម៉ាត់​បំផុត ដោយ​មិន​ត្រូវ​លើកលែង​ឱ្យ​ពលក​រណា​ម្នាក់​ឱ្យ​ត្រឡប់​គេហដ្ឋាន ឫ​ភូមិ​ស្រុក​ឡើយ ដោយ​ត្រូវ​ធ្វើ​ចត្តា​ឡីស័​ក​រយៈ ១៤ ថ្ងៃ និង​ត្រូវ​ធ្វើ​តេស្ត​យក​សំណាក ឱ្យបាន​ត្រឹមត្រូវ​ផងដែរ​។​
​
លោក អភិបាល នៃ​គណៈ​អភិបាលខេត្ត ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជា​ពលករ​ខ្មែរ ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ សូម​កុំ​មាន​ស្លន់ស្លោ និង​សូម​កុំ​បំលាស់​ទី​ផ្តេសផ្តាស​ប្រសិនបើ​មិន​មាន​ការចាំបាច់​នោះ​ទេ​។​

​លោក បន្តទៀតថា ប្រសិន​ជា​បងប្អូន​ប្រជា​ពលករ​ខ្មែរ​ចង់​វិញ​ត្រឡប់មក​ស្រុកកំណើត​វិញ​ក៏​មិន​ទាន់​បាន​ដែរ ដោយ​ត្រូវ​ឆ្លងកាត់​ការធ្វើ​ចត្តា​ឡី​ស័ក រយៈ​១៤ ថ្ងៃ​ជាមុនសិន ហើយ​ប្រសិនបើ​គ្មាន​រក​សញ្ញា​ជំងឺ​កូវី​ដ ១៩ ទើប​អនុញ្ញាត្ត​ឱ្យ​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ