ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​មន្ត្រី​ការិយាល័យ​កសិកម្ម​ម្នាក់​ចង​ក​សម្លាប់​ខ្លួន​ដោយ​មិន​ដឹង​មូលហេតុ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ មន្ត្រី​នៃ​ការិល័​យក​សិកម្ម​ស្រុក​កំពង់ត្រាច​ម្នាក់ បាន​ចងក​ធ្វើអត្តឃាត​ដោយ​មិន​ដឹង​មូលហេតុ ដោយ​ហេតុការណ៍​នេះ​បាន​កើតឡើង​ខណៈ​ប្រពន្ធ​កូន​មិន​នៅផ្ទះ​។​

​តាម​ការរៀបរាប់​ពី​សំណាក់​ក្រុម​គ្រួសារ​នៃ​សព បានបញ្ជាក់​ថា ជនរងគ្រោះ ឈ្មោះ ម៉េង សារិន (​ហៅ​អាចារ្យ​ដែន​) ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​ធំ​ខាងកើត ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។ ហើយ​បើ​តាម​ការអះអាង​ពី​ក្រុម​គ្រួសារ​និយាយថា ករណី​ចងក​សម្លាប់ខ្លួន​នេះ​អាច​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២០ ដោយសារ​ពេលនោះ​ប្រពន្ធ​កូន មិន​នៅផ្ទះ​។​លុះ​វេលា​ម៉ោងជាង​១២​ថ្ងៃត្រង់ ខែ​ឆ្នាំ​ដដែល ពេល​ក្រុម​គ្រួសារ​ដើរ​ទៅ​រោង​បាយ​ក្រោយ​ផ្ទះ ក៏​ឃើញ​ជនរងគ្រោះ​ចងក​សម្លាប់ខ្លួន​ស្លាប់បាត់​ទៅ​ហើយ ទើប​បង្ក​ការភ្ញាក់ផ្អើល​តែម្តង​។​

​ក្រុមគ្រួសារ​បាន​បញ្ជាក់​ទៀតថា ការធ្វើ​អត្តឃាត​នេះ ប្រពន្ធ​កូន​មិន​ដឹង​មូលហេតុ​ថា​គាត់​មាន​វិបត្តិ​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ ព្រោះ​កន្លង​មក​ជនរងគ្រោះ​មិន​បាន​បញ្ចេញ​កាយវិកា​ណាមួយ​ឲ្យ​ក្រុមគ្រួសារ​សង្ស័យ​ពី​រឿងរ៉ាវ​ផ្សេងៗ​ឡើយ​។​

​ក្រោយពី​មាន​ករណី​ចងក​ធ្វើអត្តឃាត សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ត្រួតពិនិត្យ ធ្វើ​កោសល្យវិច័យ​ខ្លាច​មាន​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម ប៉ុន្តែ​ក្រោយ​ពិនិត្យ​ជំនាញ​បានបញ្ជាក់​ថា ជនរងគ្រោះ​ពិតជា​ចងក​ធ្វើអត្តឃាត​សម្លាប់​ខ្លួនឯង​ប្រាកដ​មែន ទើប​ប្រគល់​សព​ជូន​ក្រុមគ្រួសា​រដ​ម្បី​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ