ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

កសិដ្ធាន​ចិញ្ចឹម​ទា​យក​ស៊ុត​ចំនួ​ន​៣​កន្លែង នៅ​ស្រុក​បរិ​ណ៍​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពង់ឆ្នាំង​) ៖ យោង​តាម​សេចក្តី​រាយ​ការណ៏​របស់​លោក​ប្រធា​ន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ ពុធ ៩​កើត ខែ​បុស្ស ឆ្នាំ​ជូត ទោស័ក​ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​ធ្នូ​ឆ្នាំ​២០២០ បានឲ្យដឹងថា ៖ ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល ដឹកនាំ​ដោយ​លោក ហ៊ុន លី អនុប្រធាន​ការិយាល័យ បាន​សហការណ៍​ជាមួយ​ពេទ្យ​សត្វ​ស្រុក​បរិបូណ៍ បាន​ចុះ​ត្រួតពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ទាយក​ស៊ុត​ចំនួន​៣​កន្លែង នៅ​ស្រុក​បរិបូណ៍ ខេត្ត​កំពង់ឆ្នាំង ដោយ​បាន​ចុះ​ពិនិត្យ​មើល​ទីតាំង​ទី​១​នៅ​កសិដ្ឋាន ម៉ៅ សុ​ភី នៅ​ភូមិ​ក្បាលដំរី ឃុំ​ត្រពាំង​ចាន់ មាន​ទាព​ង​សរុប​ចំនួន ១៣ ០០០​ក្បាល ទី​តាំ​ទី​២​នៅ​កសិដ្ឋាន ពន្លក ភូមិ​តាប៉ាង ឃុំ​ចក មាន​ទាព​ង​សរុប​ចំនួន ៥ ០០០​ក្បាល និង​ទី​តាំងទី​៣​នៅ​កសិដ្ឋាន ពេជ្រ ចាន់​ធី ភូមិ​ស្វាយ​គយ ឃុំ​ពន្លៃ មាន​ទាព​ង​សរុប​ចំនួន ៥ ០០០​ក្បាល ក្នុង​គោលបំណង ត្រួតពិនិត្យ និង​ណែនាំ​បច្ចេកទេស​ចិញ្ចឹម​ដល់​អ្នក​ចិញ្ចឹម​ទា​, សួរសុខទុក្ខ​ពី​បញ្ហា និង​លើកទឹកចិត្ត​កសិករ​ចិញ្ចឹម​ទា​ខិតខំ​ប្រឹងប្រែង​ចិញ្ចឹម ដើម្បី​រួមចំណែក​ក្នុងការ​ផលិត​ស្បៀង​សម្រាប់​បរិភោគ និង​លក់បាន​តម្លៃ​សមស្រប​តាម​តម្រូវការ​ទីផ្សារ ដើម្បី​បង្កើន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ អំឡុងពេល​នៃ​ការរីក​រាលដាល​ជា​សកល​ដោយ​សារ​ជម្ងឺ Covid-19 ។

​ដោយឡែក ទាក់ទង​ទៅនឹង​ពី​តម្លៃ​ស៊ុតទា​វិញ គឺ​តម្លៃ​បោះ​ដុំ​លើ​ទីផ្សារ​លក់បាន​តម្លៃ ៣៥០​រៀល ក្នុង​មួយ​គ្រាប់ និង​លក់រាយ លក់​បាន​តម្លៃ ៤៥០ រៀល​ក្នុង​មួយ​គ្រាប់​។

​ការធ្លាក់​តម្លៃ​ចុះ​បន្តិច​ដោយសារ​មូលហេតុ​៖ ស្ថានភាព​បច្ចុប្បន្ន​ត្រី​សំបូរ​ជាង​ខែ​មុនៗ​ដែល​កសិករ​អាច​រក​បាន​នៅ​តាម ស្រែ ទឹក អូរ បឹង និង​ទន្លេសាប មក​បរិភោគ និង​ស្ថានភាព​ជម្ងឺ​កូវិត​១៩ ក្នុង​ព្រឹត្តិ​ការជាប់ៗ​គ្នា ៣​វិច្ឆិកា និង​២៨​វិច្ឆិកា បាន​កាត់បន្ថយ ការធ្វើ​ចរាចរណ៍​មនុស្ស និង​មធ្យោបាយ​ដឹកជញ្ជូន​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ៕
​

 

Filed in: ព័ត៌មានជាតិ