ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

គណបក្ស​ប្រជាជន​កម្ពុជា ដំឡើង​ឋានៈ លោក ហ៊ុន ម៉ា​ណែ​ត ជា​អនុប្រធាន​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្តាល

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា ដំឡើង​ឋានៈ​ជា អនុប្រធាន​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្តាលរ​បស់​ខ្លួន នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ​។ នេះ​បើ​តាម សេចក្តីសម្រេច ចុះហត្ថលេខា​ដោយ សម្តេច សាយ ឈុំ អនុប្រធាន គណបក្ស​ប្រជាជន​កម្ពុជា ។​

​ការតែងតាំង លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​ធ្វើឡើង​តាម​សេចក្តីសម្រេច​របស់​គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ដែល​មុន​ការតែងតាំង​នេះ លោក​មាន​តួនាទី​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល និង​ជា​សមាជិក​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្តាល​ផងដែរ​។​

​តាម​បណ្តាញ Fresh News លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់​ប្រាប់ ឱ្យដឹងថា គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា នា​បច្ចុប្បន្ននេះ ដឹកនាំ​ដោយ លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន​។ លោក​អះអាង​ថា ការដំឡើង​ឋានៈ​នេះ គឺ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​របស់ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​។​

​លោក​បាន​បញ្ជាក់បន្ថែម​ថា គណៈ​ចលនា​មហាជន មាន​តួនាទី​សំខាន់ ក្នុង​ការឃោសនា​ផ្សព្វផ្សាយ អំពី​គោលនយោបាយ ដែល​ធ្វើ​យ៉ាងណា​ឱ្យ​មហាជន​មាន​ការយល់ដឹង ជឿជាក់ និង​ដើរ​តាម​ការដឹកនាំ​របស់​គ​ណ​បក្ស និង​រាជរដ្ឋាភិបាល​។​

​សូមបញ្ជាក់​ថា លោក ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​តែងតាំង​ជា ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល​ជា​ផ្លូវការ កាល​ពី​ទី​១៣ ខែមិថុនា ឆ្នាំ​២០២០​។ ការតែងតាំង​នេះ បាន​ទទួល​ការគាំទ្រ​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​យុវជន​នានា នៅក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ​៕

——

​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន អញ្ជើញ​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្ដាល ពិនិត្យ​សកម្មភាព​ការងារ​ឆ្នាំ​២០២០ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២១

(​ភ្នំពេញ​) ៖ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្ដាល ដើម្បី​ពិនិត្យ​សកម្មភាព​ការងារ ឆ្នាំ​២០២០ និង​ទិសដៅ​ការងារ ឆ្នាំ​២០២១​។​

​កិច្ចប្រជុំ​នេះ បាន​ប្រព្រឹត្ដទៅ​នៅ​ទីស្នាក់ការ​កណ្ដាលកាក​បាទ​ក្រហម​កម្ពុជា ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី សម្ដេចចៅហ្វា​វាំង វរ​វៀងជ័យ អធិបតី​ស្រីង្គា​រ គង់ សំអុល អនុប្រធាន​អចិន្ដ្រៃយ៍​, លោកស្រី​កិត្ដិសង្គ​ហបណ្ឌិត ឃួន សុ​ដា​រី និង​លោកស្រី អា​ន្នី សុខ​អាន អនុប្រធាន​កាកបាទក្រហមកម្ពុជា​, លោកស្រី​កិត្ដិ​បណ្ឌិត អ៊ុក ម៉ាលី អគ្គ​ហេរញ្ញិក​កាកបាទក្រហមកម្ពុជា និង​មន្ដ្រី​ប្រតិ​ប​ត្ដិ​។​

​របៀបវារៈ​នៃ​កិច្ចប្រជុំ​នេះ នឹង​លើក​ពី​របាយការណ៍​សកម្មភាព​ឆ្នាំ​២០២០ និង​ទិសដៅ​ការងារ ឆ្នាំ​២០២១, របាយការណ៍​នៃ​ចំណូល​ចំណាយ ឆ្នាំ​២០២០ និង​ការព្យាករណ៍ ចំណូល​ថវិកា នៅ​ឆ្នាំ​២០២១, ការស្នើ​សុំ​អនុម័ត​ផែនការ​ថវិកា​សម្រាប់​ចំណាយ​ជា​អាទិភាព នៅ​ឆ្នាំ​២០២១ និង​លើ​បញ្ហា​ផ្សេងៗ​ទៀត​៕

Filed in: ព័ត៌មានជាតិ