ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​រដ្ឋបាល​ខេត្ត​កំពត រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ កាលពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២០ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩​ខេត្ត ដែល​មាន​ការចូលរួម​ពី លោក​លោកស្រី អភិបាលរង​ខេត្ត លោក​អភិបាល អភិបាលរងក្រុង ស្រុក ប្រធាន​មន្ទីរ​សុខាភិបាល មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត លោក​ឧត្តមសេនីយ៍​ស្នងការ មេបញ្ជាការ និង​មន្ត្រី​ពាក់ព័ន្ធ​នានា​។​

​ដោយ​អនុវត្ត​តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សេចក្តីណែនាំ​បន្ទាន់​របស់​ក្រសួង​សុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ដីពី​ការការពារ​ការចម្លង​បន្ត​ពី​ការផ្ទុះ​នូវ​ការឆ្លង​វីរុស​កូវី​ដ​-១៩ នៅ​ខេត្ត​សាមុត​សា​ខន​នៃ​ប្រទេស​ថៃ ក្នុង​ពេល​ថ្មីៗ​នេះ លោក ជាវ តា​យ អភិបាលខេត្ត អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩ ដើម្បី​ត្រៀម​ទីតាំង​សម្រាប់​ធ្វើ​ចត្តា​ឡីស័​ក​ពលករ​ដែល​ត្រឡប់មក​ពី​ប្រទេស​ថៃ និង​មន្ទីរពេទ្យ​សម្រាប់​សម្រាក​ព្យាបាល​ករណី​មាន​វិជ្ជ​មានកូ​វីដ​-១៩ កើតមានឡើង​។​

​ក្រោយពី​ស្តាប់​របាយការណ៍​របស់ លោក លោកស្រី អភិបាលរង​ខេត្ត លោក​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​រួច លោក​អភិបាលខេត្ត បាន​មានប្រសាសន៍​ណែនាំ​ជូន​អង្គប្រជុំ​ថា​៖
– រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវ​យកចិត្តទុកដាក់​អនុវត្តន៍​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ តាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល​ក្នុង​ការប្រយុទ្ធ និង​បង្ការ​ជម្ងឺ​កូវី​ដ​-១៩ ហើយ​គណៈកម្មការកូវី​ដ​-១៩ ទាំង​បី​របស់​រដ្ឋបាល​ខេត្ត​ត្រូវ​បន្ត​អនុវត្ត​តាម​ភារកិច្ច​រៀងៗ​ខ្លួន​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

​ក្រោយ​ពី​ចប់​កិច្ចប្រជុំ លោក​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩​ខេត្ត បានប្រគល់​ម៉ាស​ចំនួន ១៧.៣០០​ម៉ាស ជូន​ដល់​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងនោះ មួយ​ក្រុង​ស្រុក​ទទួលបាន ១០០០​ម៉ាស និង​មួយ​ឃុំ​សង្កាត់​ទទួលបាន ១០០​ម៉ាស​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ