ទាន់ហេតុការណ៍
ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម

បង្ក្រាប​វង់​ល្បែងស៊ីសង ចំនួន ០២ ទីតាំង ឃាត់ខ្លួន មនុស្ស ០៦ នាក់​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

 

​ខេត្ត​បាត់ដំបង ៖ នៅ​ថ្ងៃ​ទី ២០ ខែ ធ្នូ ឆ្នាំ ២០២០ វេល​ម៉ោង ១៧:០១​នាទី ក្រុម​អន្តរាគមន៍​បង្ការ បង្ក្រាប បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ នឹង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ចុះ​ប្រតិបត្តិការ​បង្ក្រាប ករណី ល្បែងស៊ីសង ចំនួន ០២ ទីតាំង នៅក្នុង​ក្រុង​បាត់ដំបង

​ទី​តាំងទី​១ ល្បែងស៊ីសង ( ភ្នាល់​កីឡាប្រដាល់ ) នៅ​ចំណុច​ភូមិ​អូរ​ចារ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។

​ទី​តាំងទី​២ ល្បែងស៊ីសង ( ភ្នាល់​អាប៉ោង ) នៅ​ចំណុច​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។

​នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ​ដែរ​កម្លាំង​យើង​បាន​ធ្វើការ​នាំខ្លួន​មនុស្ស​ចំនួន ០៦​នាក់ មកកាន់​ស្នងការដ្ឋាន ។

​វត្ថុតាង​ដកហូត​រួមមាន ៖
– កម្រាល​កៅស៊ូ​សម្រាប់​ចាក់​អាប៉ោង​ចំនួន ០១
– គម្រប​ផ្តិល​សម្រាប់​គ្រប​អាប៉ោង ចំនួន ០១
– ចាន​សម្រាប់​បាញ់អាប៉ោង​ចំនួន ០១
– គ្រាប់​មេអាប៉ោង ចំនួន ០១
– ចានជ័រ​ដាក់​ដីខ្សាច់​សម្រាប់​ទ្រចាន​អាប៉ោង​ចំនួន ០១

​បច្ចុប្បន្ន កម្លាំង​ការិយាល័យ​ជំនាញ​កំពុងតែ​ធ្វើ​ការសាកសួរ ៕

Filed in: ព័ត៌មានជាតិ