ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន បាន​បន្តដំណើរ​មក​ពិនិត្យ​សកម្មភាព​សាងសង់​ហេ​ដ្ធា​ន​ច​នា​សម្ព័ន្ធ​គាំទ្រ​សំខាន់ៗ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​កម្ម​វិធី​ទី​៤៖
​ជា​កម្មវិធី​ចុង​ក្រោយ​សម្រាប់​កម្មវិធី​ព្រឹក​ថ្ងៃ​ទី​មួយ​នៃ​ដំណើរ​បេសកកម្ម​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​មក កាន់​ខេត្ត​កំពង់ស្ពឺ ព្រះសីហនុ កំពត និង​ខេត្ត​កែប​។ ចេញពី​ស្រុក​ភ្នំស្រួច ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្តដំណើរ​មក​ពិនិត្យ​សកម្មភាព​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​សំខាន់ៗ ដែល​កំពុង​ដំណើរការ​យ៉ាង​មមាញឹក​របស់​ក្រុមហ៊ុន បា​មីន អេ​ហ្គ្រី​ខ​ល​ឈ័រ ហាយ​-​ថេក ឌី​វេឡុ​ប​មិន ឯ​.​ក នៅ​ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​។

​អ្នកគ្រប់គ្រង​ទូទៅ​បានឲ្យដឹងថា ក្រុមហ៊ុន​មាណ ៥០​លាន​ដុល្លារ ដើម្បី​សង់​រោងចក្រ​កែច្នៃ វេច​ខ្ចប់ ឃ្លាំង​ស្តុក ខ្សែ​ច្រវាក់​ផលិតកម្ម និង​ប្រព័ន្ធ​សម្លាប់​សមាសភាព​សត្វ​ចង្រៃ​ដោយ​ប្រើ​ចំហាយ​ទឹ​កក្តៅ រោង​តាំង​ផលិតផល​កសិកម្ម អគា​រដ្ឋបាល សណ្ឋាគារ​សម្រាប់​ភ្ញៀវ​របស់​ក្រុមហ៊ុន ផ្ទះ​ស្នាក់នៅ​របស់​កម្មករ លើ​ផ្ទៃដី ៤​ហ​.​ត ក្នុង ចំណោម​ផ្ទៃដី​សរុប​ចំនួន ៥៧​ហ​.​ត របស់​ក្រុមហ៊ុន​។ បច្ចុប្បន្ន ក្រុមហ៊ុន​បាន​ចុះកិច្ចសន្យា​ជាមួយ​កសិករ​បាន​ចំនួន ៦ ០០០​ហ​.​ត ហើយ​គ្រោង​ដាំ​ចំនួន ១០០០០​ហ​.​ត ទៀត​។​

​បើទោះជា​រោងចក្រ​មិនទាន់​ដំណើរការ ប៉ុន្តែ​ក្រុមហ៊ុន​បាន​និង​កំពុង​ប្រមូល​ទិញ​ផ្លែស្វាយ​ពី​កម្ពុជា នាំចេញ និង​វេច​ខ្ចប់​នៅ​ប្រទេស​វៀតណាម មុន​នាំចេញ​បន្ត​ទៅ​ប្រទេស​ចិន ជា​មធ្យម ៣០​កុងតេន័រ​/​ថ្ងៃ ហើយ​អាច​ឈាន​ទៅ ៥០​កុងតេន័រ នៅ​រដូវ​ប្រមូល​ផល​ខាងមុខ​។ ក្រោយពេល​ម៉ាស៊ីន VHT តម្លើង​រួច​មាន​សមត្ថភាព​សម្លាប់​សមាសភាព​សត្វ​ចង្រៃ​បាន​ចំនួន ៤០០​តោន​/​ថ្ងៃ​។

​ចំពោះ​ការដឹកជញ្ជូន ក្រុមហ៊ុន​ប្រើ​កំពង់ផែរ​ព្រះសីហនុ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ដឹក ជញ្ជូន​ចិន​ផ្ទាល់ ធ្វើការ​នាំចូល​ទំនិញ និង​នាំចេញ​វិញ​ជា​ផលិតផល​ស្វាយ​កម្ពុជា​។

​អនាគត​ក្រុមហ៊ុន នឹង​រៀបចំ​ឃ្លាំង​ស្តុក កន្លែង​តាំង​បង្ហាញ​កសិផល និង​ផ្តល់​សេវា​សម្លាប់​សមាសភាព​សត្វ​ចង្រៃ​ជូន​អតិថិជន​ទូទៅ​។​

​មើលឃើញ​សក្តានុពល​របស់​ក្រុមហ៊ុន​ក្នុង​ការប្រមូលទិញ កែច្នៃ វេច​ខ្ចប់ និង​នាំចេញ​ផ្លែស្វាយ និង​ផលិតផល​ស្វាយ​របស់​ក្រុមហ៊ុន ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​លើ​សមិទ្ធផល​ដែល​ក្រុម ហ៊ុន​សម្រេចបាន ហើយ​សង្ឃឹម​ថា​រាល់​កិច្ចការ​ដែល​នៅ​សេសសល់ ក្រុមហ៊ុន​នឹង​ខិតខំ​អនុវត្ត​ឲ្យបាន​សម្រេច​ទាន់​ផែនការ​គ្រោងទុក ដើម្បី​ឲ្យទាន់​សភាពការនៃ​ការអនុវ​ត្ត​ខខ្លឹមសារ​ពិធី​សារស្តី អំពី “​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំ​ចេញ​ផ្លែស្វាយ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ចិន​”៕

Filed in: ព័ត៌មានជាតិ