ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

តែងតាំង​លោក​ជំទាវ បាន ស្រីមុំ ជា​អភិបាលខេត្ត​ប៉ៃលិន ជំនួស​ឯកឧត្តម ផាន់ ចាន់​ធុល ត្រូវបាន​ផ្លាស់ប្តូរ​មុខតំណែង​ទៅ​បម្រើ​ការងារ​នៅ​ក្រសួងមហាផ្ទៃ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ប៉ៃលិន ៖ ដោយយោង​តាម​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/១២២០/១៣៨២ ធ្វើ​នៅ​ព្រះបរមរាជវាំង ចុះ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២០ ដែល​ឡាយព្រះហស្ត ដោយ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រាស់​បង្គាប់​ផ្ទេរ​ភារកិច្ច​ឯកឧត្តម ផាន់ ចាន់​ធុល ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី ថ្នាក់​លេខ​១ ពី​អភិបាល នៃ​គណ​:​អភិបាលខេត្ត​ប៉ៃលិន ឱ្យទៅ​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ។ ហើយ​តែងតាំង​លោកជំទាវ បាន ស្រីមុំ ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី​ថ្នាក់លេខ​២ ជា​អភិបាល នៃ​គណ​អភិបាលខេត្ត​ប៉ៃលិន ។ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ទទួលបន្ទុក​អនុវត្ត​ព្រះរាជក្រឹត្យ​នេះ ចាប់ពី​ថ្ងៃ​ឡាយព្រះហស្តលេខា​តទៅ ។

​ចំណែក​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ទាំង ក្មេង ចាស់ ប្រុស ស្រី គ្រាន់តែ​ទទួលបាន​នូវ​ដំណឹង​ដ៏​សែន​កក់ក្តៅ​នេះ​ភ្លាម ពួកគាត់​ពិតជា​មាន​កា​រ​សប្បាយ​រីករាយ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ខណ​:​ពេលដែល​លោក​ជំទាវ​បណ្ឌិត បាន ស្រីមុំ នៅ​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន លោក​ជំទាវ​តែងតែ​យកចិត្តទុកដាក់ ដឹកនាំ​ក្រុម​ការងារ ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដូច​ភ្លៀងរលឹម ជា​ពិសេស​បងប្អូន​ពល​រដ្ឋ ដែល​មាន​ជីវភាព​ក្រីក្រ ខ្វះខាត​ស្បៀង​អាហារ អ្នក​ទទួល​រង​គ្រោះ​ទឹកជំនន់ ភ្លៀង​ឆេះ​ផ្ទះ ស្ត្រី​សម្រាលកូន អ្នក​ជម្ងឺ​ធ្ងន់ ជាដើម ដោយ​មិន​ប្រកាន់​និន្នាការ​អ្វី​នោះឡើយ ។ ប្រជាពលរដ្ឋ​ទាំងអស់​ក៏​សូម​ជូនពរ​ដល់​លោកជំទាវ​ឱ្យ​ទទួលបាន​នូវ​កម្លាំង​មាំមួន សុខភាព​ល្អ ប្រាជ្ញា​ឈ្លាសវៃ និង​ទទួល​ជោគជ័យ​ក្នុង​ការប្រកប ការងារ​គ្រប់​ភារកិច្ច ។

​សូមបញ្ជាក់​ថា ៖ ផ្លាស់ប្តូរ និង​ផ្ទេរ​មុខតំណែង ឯកឧត្តម ផាន់ ចាន់​ធុល ពី​អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ប៉ៃលិន ឱ្យទៅ​បម្រើ​ការងារ ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ។ ចំណែក​លោក​ជំទាវ បាន ស្រីមុំ ផ្លាស់​ប្តូរ​ពី​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន ដោយ​តែងតាំង​ទៅ​ជា​អភិបាល នៃ​គណ​អភិបាលខេត្ត​ប៉ៃលិន នៅ​ថ្ងៃ​ខាង​មុខ​ឆាប់ៗ នេះ​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ