ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ប​ញ្ចុះ​បឋមសិលា​សាងសង់​សាល​ប្រជុំ​នៅក្នុង​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កំពង់ធំ ៖ នា​ព្រឹក​ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ​២០២០​លោក​ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត បានឲ្យដឹងថា ដោយសារ​ឃើញ​អង្គភាព​កង្វះ​សាលប្រជុំ ទើប​លោក​បាន​ដឹកនាំ លោក លោកស្រី​ស្នងការរង និង​កងកម្លាំង​សាងសង់​សាលប្រជុំ ដែល​មាន​លក្ខណៈ​ធំ​ទូលំទូលាយ​ទំនើប​ទាន់សម័យ ដើម្បី​បង្ករ​លក្ខណ​:​ងាយស្រួល ក្នុង​ការបំពេញ​ភារកិច្ច កិច្ចប្រជុំ​នានា ជាពិសេស​បើក​វគ្គ​បណ្ដុះបណ្ដាល​រយះ​ពេល​ខ្លី​លើ​វិស័យ​ធនធានមនុស្ស ដល់​កងកម្លាំង ។​

​សាលប្រជុំ ដែល​កំពង់ដំណើរការ​សាងសង់​មាន​ទំហំ ១១ ម៉ែត្រ × ៣៦ ម៉ែត្រ ជញ្ជាំង អំពី ឥដ្ឋ ដំបូល​ប្រក់ ស៉ី​ប្រូ មាន​បន្ទប់​ដាច់ដោយឡែក​ចែកចេញ​ជា​បន្ទប់​រង់ចាំ សាលប្រជុំ​តូច បន្ទប់​អនាម័យ​បំពាក់​ទៅ​ដោយ​គ្រឿង​អេឡិចត្រូនិក បរិក្ខារ ចំណាយ​ថវិកា​ប្រមាណ​ជាង ១៤៧.០០០ ដុល្លារ ។​

​ខណៈនោះ​ដែរ លោកស្នងការ បាន​សែនព្រេន បូជា ទាន ធូប​​ផ្លែឈើ ផ្កា​ភ្ញី បួងសួង ដល់​វត្ថុ​សក្តិ​សិទ្ធិ​ក្នុង​លោក ជាពិសេស​​ទេព្តា​ឆ្នាំ​ថ្មី សូម​បីបាច់ ថែរក្សា អភិបាល ប្រោះព្រំ ជូន​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជា​ពលរដ្ឋ​ខ្មែរ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា សូម​ទទួលបាន សុខភាព​ល្អ​បរិបូរណ៍ ថាមពល​ខ្លាំងក្លា បញ្ញា​ឆ្លៀស​វៃ ជៀសផុត​​ពី​ជម្ងឺ​កាច​សាហាវ​ចង្រៃ ដើម្បី​បន្ត ចូលរួម​កសាង​អភិ​វ​ឌ្ឈ ប្រទេសជាតិ ឲ្យ​កាន់តែ​មាន​ភាព​រីកចំរើន សម្បូរ​សប្បាយ​​បន្ថែមទៀត ៕

https://www.facebook.com/ស្នងការដ្ឋាននគរបាល-ខេត្តកំពង់ធំ-155820931622003

Filed in: ព័ត៌មានជាតិ