ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​ង​ខេត្ត​ប៉ៃលិន ដែលមាន​ជីវភាព​ខ្វះខាត​ទាក់ទង​មក​ក្រុមការងារ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ បាន​រៀបរាប់​នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ក្នុង​អាក​ខោ​ន របស់​ខ្លួន​ដែល​ប្រកាស​នៅ​លើ​ផេក (Ban Sreymom Page) កាលពី​វេលា​ម៉ោង 2 រសៀល​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ ថា “​ចាប់តាំងពី​ពេល​មាន​វត្តមាន​ជម្ងឺ​កូវី​ដ​-១៩ លើ​ទឹកដី​កម្ពុជា​យើង កូនៗ ក្រុមការងារ​គ្រប់​លំដាប់ថ្នាក់ ទាំងអស់​ទូទាំង​២៥​ខេត្ត​/​រាជធានី ។

ដោយឡែក នៅ​ខេត្ត​ប៉ៃលិន ក្រុម​ការងារ​យុវជន ក្រុមការងារ​កាកបាទ​ក្រហម រួមសហការ​ជាមួយ អាជ្ញាធរ​ដែនដី បាន​ចុះ​បញ្ជ្រាប​ពន្យល់​ណែនាំ​ពុក​ម៉ែ​បងប្អូន​គ្រប់​ទីកន្លែង​រហូតមកដល់​ថ្ងៃនេះ ។ ហើយ​សកម្មភាព ទប់ស្កាត់ ការពារ​ដោយ​វិធី តាម​ការ​ណែ នាំ​របស់​ក្រសួង​សុខាភិបាល គឺ​បងប្អូន​ត្រូវ ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ ទឹក​អាល់កុល ពាក់​ម៉ាស់​ជាប្រចាំ រក្សា​គម្លាត​ពីគ្នា ។ ទាំងអស់នេះ ជា​ការចូលរួម​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល មេរោគ​ចូលក្នុង​សហគមន៍​យើង​” ។​
​
លោកជំទាវ​បញ្ជាក់ថា “​នាង​ខ្ញុំ​និង​ក្រុម​ការងារ​ទាំងអស់ នៅ​រួមសុខ​រួមទុក្ខ​ជាមួយ​បងប្អូន​គ្រប់ពេលវេលា​គ្រប់​កាល​:​ទេស​: សូម​ពុក​ម៉ែ​បងប្អូន​ទូទាំង​ខេត្ត បើ​មាន​ការខ្វះខាត ស្បៀងអាហារ​សូម​ទំនាក់ទំនង​ក្រុមការងារ​យុវជន អ្នកស្ម័គ្រចិត្ត​កាកបាទ​ក្រហម អាជ្ញាធរ​ដែនដី​
​នៅ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ក្រុមការងារ យើងខ្ញុំ​នឹង​ចុះ​ជួយ​សង្គ្រោះ​ពុក​ម៉ែ​បងប្អូន​អោយបាន​ទាន់​ពេលវេលា ។ យើង​មិន​បណ្តោយ​អោយ​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ជួប​ការលំបាក​ដោយ​ក្រុមការងារ​យើងខ្ញុំ​ពុំបាន​ដឹង​និង​ពុំ​បាន​ជួយ​សង្គ្រោះ​នោះឡើយ​” ៕

Filed in: ព័ត៌មានជាតិ