ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​អជ្ញាធរ​ខេត្ត​ប៉ៃលិន បើកិច្ចប្រជុំ​ពង្រឹង​ការគ្រប់គ្រង និង​ការទទួលខុសត្រូវ គេហទំព័រ និង Facebook របស់​អង្គភាព បុគ្គល ទូទៅ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ឯកឧត្តម ធូ ភា អភិបាលរង​ខេត្ត​​ដំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​កិច្ចប្រជុំ​ពង្រឹង​ការគ្រប់គ្រង គេហទំព័រ Facebook ផ្លូវការ និង​ការទទួលខុសត្រូវ ឱ្យ​ចំ​គោលដៅ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ របស់​អង្គភាព​ស្ថាប័ន​ចំណុះ ក្នុង​ការបម្រើ​សេវា​នានា និង​ដោះស្រាយ​បញ្ហា ព្រមទាំង​សំណូមពរ​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់​វេលា​។​

​ឯកឧត្តម ធូ ភា បាន​លើកឡើង​ថា កិច្ចប្រជុំ​នាពេលនេះ គឺ​មាន​គោលបំណង​ពង្រឹង​ការគ្រប់គ្រង និង​ការទទួលខុសត្រូវ ចំពោះ​គេហទំព័រ Facebook ផ្លូវការ របស់​ស្ថាប័ន​អង្គភាព ដើម្បី​រួមគ្នា តាមដាន​ព័ត៌មាន​សំខាន់ៗ និង​ការចែករំលែក​បន្ត​ឱ្យ​បាន​ផុលផុស ជាពិសេស​គឺ​រួមគ្នា​តាមដាន​នូវ​រាល់​សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ ដែល​បាន​បញ្ចេញមតិ តាមរយៈ​ការផ្ញើ​សារ និង​ចូល​ខ​មិន ទៅកាន់​ផេក​ហ្វេ​សបុក​ផ្លូវកា​ររបស់​អង្គភា​ព​នី​មួយៗ ហើយ​ត្រូវធ្វើ​ការឆ្លើយតប​បកស្រាយ និង​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា​។​

​អភិបាលរង​ខេត្ត បានបញ្ជាក់​ថា ម្យ៉ាងវិញទៀត គេហទំព័រ Facebook ផ្លូវការ របស់​អង្គភាព​នី​មួយៗ ត្រូវ​ចូលរួម​គាំទ្រ និង​ផ្សព្វផ្សាយ​បន្ត​នូវ​រាល់​ព័ត៌មាន​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដែល​បាន​ខិតខំ​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​លើ​គ្រប់​វិស័យ រួម​ទាំង​ការផ្តល់​សេវា និង​ការគិតគូ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស ក្រោម​ម្លប់​សន្តិភាព ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​កម្ពុជា​។​

​ក្នុងឱកាស​ផង​នេះ​ផង​ដែរ ឯកឧត្តម ធូ ភា ក៏​បាន​ជំរុញ​ដល់​ក្រុមការងារ​ទទួលបន្ទុក​ហ​ទំព័រ Facebook ផ្លូវការ របស់​ស្ថាប័ន​អង្គភាព​នីមួយៗ ត្រូវ​ពង្រឹង​ការអនុវត្ត​តួនាទី​ភារកិច្ច​រៀងៗ​ខ្លួន ឲ្យមាន​ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ​ខ្ពស់ ដោយ​ត្រូវ​តាមដាន និង​ផ្សព្វផ្សាយ​ចែករំលែក​ព័ត៌មាន ស្តីពី​ការផ្តល់​សេវា និង​សកម្មភាព​របស់​ថ្នាក់ដឹកនាំ​ខេត្ត និង​អង្គភាព​របស់​ខ្លួន​ឲ្យបាន​ជា​ប្រចាំ​ផង​ដែរ​។ ក្នុង​កិច្ចប្រជុំ​នាឱកាស​នោះ មាន​ការចូលរួម​ពី​ក្រុម​ការងារ​បច្ចេកទេសរ​បស់​រដ្ឋបាល​សាលាខេត្ត​ប៉ៃលិន និង អង្គភាព គណៈ​បញ្ជាការដ្ឋាន​កង​រាជ​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន – ស្នងការដ្ឋាន​នគរបាល​ខេត្ត មន្ទីរ​- រដ្ឋបាល​ក្រុង​/​ស្រុក និង​-​អធិការដ្ឋាន​នគរបាល​ក្រុង​/​ស្រុក​ផង​ដែរ ចូលរួម​ប្រជំ​ុ​និង​ចាប់ផ្តេីម​អនុវត្ត ចាប់ពី​ថ្ងៃនេះ​តទៅ ៕

Filed in: ព័ត៌មានជាតិ