ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​អភិបាល​ខេត្ត​កំពង់ធំ អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំយក​ថវិកា​របស់​រាជ​រដ្ឋាភិបាល ជូន​ប្រជាពលរដ្ឋ​ដែល​បាន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នក​វិជ្ជ​មានកូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា នៅ​ស្រុក​ស្ទោង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពង់ធំ​)៖ ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ និង​សហការី ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ អញ្ជើញ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ និង​នាំយក​ថវិកា​សម្ដេច​តេជោ រួម​ទាំង​គ្រឿងឧបភោគ​បរិភោគ ចែកជូន​ប្រជាពលរដ្ឋ​ចំនួន​៤០​នាក់ ដែល​ធ្លាប់បាន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​អ្នក​វិជ្ជ​មានកូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ពេល​ដែល​ចេញ​លទ្ធផល​នៃ​មេ​រោគកូ​វីដ​-១៩ អវិជ្ជមាន​ទាំងអស់ ស្ថិតនៅ​ភូមិ​ចេក ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ បានបញ្ចប់​ធ្វើ​ចត្តា​ឡីស័​កនៅ​ផ្ទះ និង​នៅ​មណ្ឌល​ចត្តា​ឡីស័​កស្រុក គឺ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​ទាំងអស់ នា​រសៀល​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២០​។​

​មានប្រសាសន៍​នាឱកាស​នោះដែរ ឯកឧត្តម សុខ លូ លើកឡើងថា ខេត្ត​កំពង់ធំ​មកដល់ពេលនេះ មិន​មាន​សញ្ញា​វិជ្ជមាន​លើ​បងប្អូន​ណា​ម្នាក់​ឆ្លង​នូវ​ជំងឺ​កូវី​ដ​-១៩​នោះទេ ហើយ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ធ្វើ​ចត្តា​ឡីស័​កនៅ​ផ្ទះ និង​នៅ​មណ្ឌល​ចត្តា​ឡីស័​កស្រុក​នៅពេលនេះ គឺ​ទទួលបាន​លទ្ធផល​នៃ​មេ​រោគកូ​វីដ​-១៩​អវិជ្ជមាន​ទាំងអស់ ហើយ​បងប្អូន​អាច​វិល​ត្រឡប់​ទៅផ្ទះ និង​ប្រកប​មុខរបរ​ទទួលទាន​បន្ត​ទៀត​បាន​ហើយ ប៉ុន្តែ​កុំ​ភ្លេច​រក្សា​អនាម័យ និង​គោរព​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។​

​ឯកឧត្តម បាន​បន្ថែមទៀតថា សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ជាមួយ​មិនត្រូវ​មាន​ការរើសអើង​ចំពោះ​បងប្អូន​ដែល​ចេញពី​មណ្ឌល​ចត្តា​ឡីស័​ក​នោះ​ទេ ហើយ​ជាពិសេស សូម​អំពា​វនាដ​ល់បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​មាន​ការសង្ស័យ និង​បាន​ប៉ះពាល់​ផ្ទាល់ ឬ​ប្រយោល​ត្រូវ​រាយការណ៍​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​សូម​ស្ម័គ្រចិត្ត​ចូលធ្វើ​ចត្តា​ឡី​ស័ក ឲ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។​

​ជាមួយគ្នា​នោះ​ដែរ ឯកឧត្តម សុខ លូ បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​ស្ទោង ក៏ដូចជា​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ទាំងអស់​សូម​អោយ​ជៀសផុត​ពី​ជំងឺ​កូវី​ដ​-១៩​ផងដែរ​។

​ឯកឧត្តម បន្ថែមទៀតថា បច្ចុប្បន្ននេះ វ៉ាក់សាំង​កូវី​ដ​-១៩ ត្រូវបាន​គេ​រកឃើញ ហើយ​សម្ដេច​តេជោ​និង​ទិញ​វ៉ាក់សាំង​របស់​ប្រទេស​ណា ដែល​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​មកចាក់​ជូន​បងប្អូន​ប្រជាព​រដ្ឋ​ដោយ​មិន​គិតថ្លៃ​។ ហើយ​សម្តេច​មិន​យក​ប្រជាពលរដ្ឋ​កម្ពុជា​ទៅ​ធ្វើ​តេស្ត​វ៉ាក់សាំង​របស់​ប្រទេស​ណាមួយ​នោះឡើយ​។ ឯកឧត្តម បាន​ស្នើ​ដល់​អាជ្ញាធរ​ស្រុក និង​មន្ដ្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវតែ​បន្ដ​យកចិត្តទុកដាក់​ពិនិត្យ និង​តាមដាន​ជាប្រចាំ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ប៉ះពាស់​ដោយ​ផ្ទាល់ និង​ប្រយោល ក្នុង​ព្រឹត្តិការណ៍​ផ្សេងៗ ដើម្បី​ឲ្យ​រួម​គ្នា​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩​ឱ្យ​កាន់​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ចុង​ក្រោយ​ឯកឧត្តម សុខ លូ បាន​សំណូមពរ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន ចូលរួម​ការប្រយុទ្ធ​ប្រឆាំង​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ដោយ​អនុវត្ត​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដូចជា ពាក់​ម៉ាស់​, លាងដៃ​, គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល ដោយ​ចាប់ពី ១​ម៉ែត្រ​កន្លះ​ឡើងទៅ ឱ្យបាន​គ្រប់​គ្នា នៅ​គ្រប់​ទីកន្លែង កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក រក​កន្លែង​មាន​ខ្យល់​ចេញចូល​, កុំទៅ​កន្លែង​មនុស្ស​ច្រើន​កុះករ​, កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា​ជាដើម​។​

​គួរ​ជម្រាប​ថា ថវិកា​សម្ដេច​តេជោ និង​គ្រឿងឧបភោគ​បរិភោគ ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ធ្វើ​ចត្តា​ឡីស័​កនៅ​ផ្ទះ និង​នៅ​មណ្ឌល​ចត្តា​ឡីស័​កស្រុក ពេល​ទទួល​លទ្ធផល​នៃ​មេ​រោគកូ​វីដ​-១៩ អវិជ្ជមាន​ទាំងអស់ នាពេល​នេះ​រួមមាន​៖ អង្ករ មី ទឹក​សុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ថ្នាំពេទ្យ ម៉ាស អា​កុល និង​ថវិកា​៥​ម៉ឺន ចំពោះ​អ្នក​ដែល​មាន​ប័ណ​ក្រីក្រ​ទទួលបាន​ថវិកា​បន្ថែម​ចំនួន ៣0​ម៉ឺន​រៀល​ថែម​ទៀត​៕

Filed in: ព័ត៌មានជាតិ