ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

ប្រជាពលរដ្ឋ​រស់នៅ​ចំណុច​សំបុក​ចាប ក្នុងភូមិ​ផ្សារ​ព្រំ បន្ត​ការតវ៉ា ខណ​:​តុលាការខេត្ត​ចេញ​ដីកា​បង្គាប់​ឱ្យ​ចូល​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ដីធ្លី​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជាង​១០០​នាក់ ក្រោយ​ពី​លើកគ្នា​ទៅ​តវ៉ា​នៅ​មុខ​បរិវេណ​សាលាខេត្ត​ប៉ៃលិន ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក​អភិបាលខេត្ត ផាន់ ចាន់​ធុល ព្រោះ​មាន​ការភ័យខ្លាច បន្ទាប់ពី​ឃើញ​ដីកា​របស់​លោក គឹម ម៉េង ចៅក្រម​ស៊ើងសួរ នៃ​សាលាដំបូង​ខេត្ត​ប៉ៃលិន បាន​បង្គាប់​ឱ្យ​ប្រជា​ពល រដ្ឋ​៦​ទៅ​៧​នាក់ ចូល​ខ្លួន​នៅ​រសៀល​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២០ ដោយ​ចោទប្រកាន់​ពួកគាត់ ពី​បទ​ប្រើ​អំពើហិង្សា​ទៅលើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត ។ ប្រព្រឹត្ត​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន កាលពី​អំឡុង​ឆ្នាំ​២០១០-២០១៦ ថា​ជា​បទល្មើស ដែល​មាន​ចែង​ឱ្យ​ផ្តន្ទា​ទោ ស​តាម​បញ្ញត្តិ​មាត្រា​២៥៣​នៃ​ច្បាប់​ភូមិបាល ។ ទើប​រហូតមកដល់​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ ប្រជាពលរដ្ឋ​ទាំងនោះ បាន​លើកគ្នា​ទៅ​តវ៉ា​នៅមុខ​សាលាដំបូង​ខេត្ត​ប៉ៃលិន សុំ​ឱ្យ​តុលាការ​លើកចោល​នូវ​ការចោទប្រកាន់ បន្ទាប់ពី​ពួកគេ​បាន​ទៅ​រស់នៅ​លើ​ដី​ខាង​ល់​អស់រយ​:​ពេល​ជាង​២០​ឆ្នាំ ។

​បើ​តាម​ការរៀបរាប់​ពី​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ម៉ៅ ឃីម ភេទ​ស្រី អាយុ​៦៥​ឆ្នាំ ឈ្មោះ សៀម សំអាន ភេទ​ស្រី អាយុ​៤៧​ឆ្នាំ និង​ឈ្មោះ ឡេង គឹម​អាន ភេទ​ស្រី អាយុ​៥០​ឆ្នាំ បាន​រៀបរាប់​ឱ្យដឹង​ដូចៗ គ្នា​ថា ៖ ពួកគាត់​ពិតជា​បាន​នាំគ្នា​ទៅ​រស់នៅ​លើ​ដី​ខាងលើ អស់​រយ​:​ពេល​ជាង​២០​ឆ្នាំ​មកហើយ តាំង​ពី​មិនទាន់មាន​មនុស្ស​រស់​នៅ​ទីនោះ​ច្រើន​ម្លេះ ។​

​ប្រភព​បន្តទៀតថា តែ​អាជ្ញាធរ​ខេត្ត មិន​បាន​រៀបចំ​ធ្វើ​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី​ទាំងនោះ​ឱ្យ​ពួកគាត់​នោះទេ ពោល​គឺ​រហូត​មកដល់​សព្វថ្ងៃនេះ ហើយ​ក៏​នាំ​គ្នា​បន្ត​រស់នៅ មកដល់​សព្វថ្ងៃ​តែ​ម្តង ។ ប៉ុន្តែ បន្ទាប់ពី​ទទួលបាន​ដីកា​បង្គាប់​ឱ្យ​ចូល​ខ្លួន​ពី​លោក គឹម ម៉េង ចៅ ក្រម​ស៊ើងសួរ​នៃ​សាលាដំបូង​ខេត្ត​ប៉ៃលិន ដោយ​ចោទ​ពួក​គាត់​ពី​បទ​ប្រើ​អំពើហិង្សា​ទៅលើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត ទើប​ធ្វើឱ្យ​ម្នាក់ៗ ពិតជា​មាន​ការភិតភ័យ​យ៉ាងខ្លាំង ។ បន្ទាប់ពី​ពួកគាត់​បាន​នាំ​ធ្វើដំណើរ​ទៅ​តវ៉ា​នៅ​សាលាខេត្ត​ប៉ៃលិន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២០ ដើម្បី​ឱ្យ​លោក​អភិបាលខេត្ត​ប៉ៃលិន​រួចហើយ ពួកគាត់​ក៏​លើកគ្នា​ទៅ​តវ៉ា​នៅ​សាលាដំបូង​ខេត្ត ដើម្បី​សុំ​ឱ្យ​តុលាការ​ឈប់​ចោទប្រកាន់​ទៅលើ​ពួក​គាត់​បែប​នេះ​បន្ត​ទៀត ។

​ពួក​គាត់​បញ្ជាក់​ថា មិនបាន​ប្រើ​អំពើហិង្សា​ទៅលើ​ម្ចាស់​អ​ច លន​វត្ថុ​ណា​ម្នាក់​នោះ​ឡើយ ព្រោះ​ពួកគាត់​អត់​ស្គាល់​ម្ចាស់​ដី​ខាងលើ​នោះទេ ដោយ​រស់​នៅ​រាល់ថ្ងៃនេះ សុំ​តែ​សេចក្តីសុខ​ប៉ុណ្ណោះ ។

​សូមបញ្ជាក់​ថា ប្រជាពលរដ្ឋ​ទាំងអស់ ក៏​បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ជាពិសេស រដ្ឋបាល​ខេត្ត​ប៉ៃលិន ឱ្យ​ជួយ​អន្តរាគមន៍ ខណ​:​រសៀល​ថ្ងៃ​ដដែល​នេះ នឹង​ចូល​ជួប​តុលាការខេត្ត​ប៉ៃលិន ដើម្បី​ធ្វើការ​បំភ្លឺ ។

​គួររំលឹកថា ៖ ដី​នៅ​ចំណុច​ខាងលើ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ ខាង​អាជ្ញាធរ​ខេត្ត ធ្លាប់​ធ្វើ​ការសម្របសម្រួល​៣​ដង​មក​ហើយ ដោយ​សុំ​ដោះស្រាយ​គោលនយោបាយ ឱ្យ​ពួកគាត់​ចាក​ចេញពី​ដី​នេះ ។​

​ប្រជាពលរដ្ឋ​ខ្លះ យល់ព្រម​ទៅ​រស់នៅ​លើ​ដី​ថ្មី ដែល​គេ​រៀបចំ​ចែក​ឱ្យ​នៅ​កន្លែង​ភូមិ និង​មាន​ផ្សារ​នៅ​ទីនោះ​ដែរ តែ​អ្នក​ខ្លះ​មិន​យល់ព្រម​ទៅ​ទេ នៅ​ក្រាញ​ននៀល​ចង់​បាន​ដី​កន្លែងចាស់​ដដែល ។ ចំណែក​អ្នកខ្លះ​ទៀត បាន​ទៅ​រស់នៅ​លើ​ដី​ថ្មី​ហើយ បែរ​ជា​រត់​មក​រស់នៅ​កន្លែង​ដី​ចាស់​ដដែល​វិញ ធ្វើឱ្យ​លំបាក​ក្នុងកា រ​ដោះស្រាយ​តែ​ម្តង ៕

Filed in: ព័ត៌មានជាតិ