ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ ពង្រឹង​ការងារ តាម​របត់​ថ្មី​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នា​រសៀល​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មេបញ្ជាការរង សេនាធិការ​រង ប្រធាន​-​អនុប្រធាន​មន្ទីរ នាយការិយាល័យ មេបញ្ជាការ​-​មេបញ្ជាការរង តាម​បណ្តា​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​នាយទាហាន​ចំណុះ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សរុប​១០៩​នាក់ ធ្វើការ​ប្រជុំ​ការងារ​ពី​ចម្ងាយ តាមរយៈ ប្រព័ន្ធ​អន​ឡា​ញ ដែល​ជា​របត់​ការងារ​តាម​បែប​គន្លង​ថ្មី ក្នុង​កាលៈទេសៈ​បង្កា​ទប់ស្កាត់​ការរីក​រាលដាល​នូវ​ជម្ងឺ​កូវី​ដ​-១៩​។​

​ខ្លឹមសារ​សំខាន់​នៃ​កិច្ចប្រជុំ តាម​ប្រព័ន្ធ​អន​ឡាញ​នាពេលនេះ គឺ​ផ្តោតលើ​ការបន្ត​ចូលរួម​បង្កា​ទប់ស្កាត់​ការរីក​រាលដាល​នូវ ជំងឺ​កូវី​ដ​-១៩ ឲ្យបាន​ខ្ជាប់ខ្ជួន តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​តាម​ការ​អំពាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដោយ​គ្រប់​សកម្មភាព​រស់​នៅ​និង​បំពេញ​ការងារ​ប្រចាំថ្ងៃ ក៏ដូចជា​ការចេញ​បំពេញ​បេសកកម្ម​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ បង្ក្រាប​បទល្មើស ត្រូវ​ប្តូរ​មក​អនុវត្ត​តាម​គន្លង​ថ្មី និង​ត្រៀមកម្លាំង​ជានិច្ច ដើម្បី​ចូលរួម​អនុវត្ត​ដីកា​តុលាការ​៕

Filed in: ព័ត៌មានជាតិ