ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ព្រឹក​ថ្ងៃ​នេះ​សម្តេច​តេជោ ហ៊ុន សែន មាន​ការផ្សាយ​ផ្ទាល់​ពិសេស ពាក់ព័ន្ធ​ជំងឺ​កូវី​ដ​១៩ និង​ការទិញ​វ៉ាក់សាំង

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅវេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ នឹង​មាន​ការផ្សាយ​ផ្ទាល់​ពិសេស ដើម្បី​ថ្លែង​សារ​ផ្ញើ​ជនរួមជាតិ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំងឺ​កូវី​ដ​១៩ និង​ការទិញ​វ៉ាក់សាំង​ជំងឺ​កូវី​ដ​១៩​ជាដើម​។​

​លោក ស្វាយ ស៊ីថា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​ព័ត៌មាន​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ការផ្សាយ​ផ្ទាល់​នេះ​ធ្វើឡើង​ចេញពី​គេហដ្ឋាន​របស់​សម្តេច​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ដោយ​ផ្សាយ​ផ្ទាល់​តាមរយៈ​ទូរទស្សន៍​ជាតិ​កម្ពុជា និង​ផ្សាយ​បន្ត​ផ្ទាល់​ទៅកាន់​បណ្តាញ​ផ្សព្វផ្សាយ​ទាំងអស់​នៅ​កម្ពុជា​។​
​
សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​លើកឡើង​ពី​ស្ថានភាព​ជំងឺ​កូវី​ដ​១៩ ជាពិសេស «​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​»​។ សម្តេច​តេជោ​ក៏​នឹង​មាន​ប្រសាសន៍ពា​ក់​ព័ន្ធនឹង ការងារ​ទិញ​វ៉ាក់សាំង ដើម្បី​យកមក​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ផងដែរ​។​
​
សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​០៧ ខែ​ធ្នូ កន្លងទៅនេះ សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ពី​ផែនការ​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ យកមក​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។ សម្តេច​តេជោ គ្រោង​ទិញ​ជំ​ហ៊ាន​ដំបូង​ប្រមាណ ១​លាន​ដូស ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ប្រមាណ ៥០​ម៉ឺន​នាក់​។​

​បន្ទាប់​ពី​ការបង្ហាញ​ផែនការ​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩​នេះដែរ មាន​ចលនា​មហាជន​គាំទ្រ​សម្តេច​តេជោ ហ៊ុន សែន យ៉ាង​ផុលផុស​។ មហាជន​មិន​ត្រឹម​តែ​គាំទ្រ​ផ្នែក​ទស្សនៈ និង​គំនិត​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ចូលរួម​បរិច្ចាគ​ថវិកា​ជាមួយ​សម្តេច​តេជោ​ផងដែរ​។​
​
ព្រះសង្ឃ ព្រះមហាក្សត្រ ព្រះមហាក្សត្រី ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូលៗ​របស់​ជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកឧកញ៉ា ឧកញ៉ា ពាណិជ្ជករ អាជីវករ កម្មករ សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ បាន​បរិច្ចាគ​ថវិកា​ជូន​ទៅ​សម្តេច​តេជោ​។​
​
សម្តេច​តេជោ ហ៊ុន សែន ធ្លាប់បាន​ផ្តល់​យោបល់​ជូន​គណៈកម្មការ​អន្តរ​ក្រសួង​ថា ជន​អាទិភាព​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩​ដំបូង​គេ​រួមមាន​៖ គ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ មន្ត្រី​ពន្ធនាគារ មន្ត្រី​យុត្តិធម៌​ខាង​ជលផល ព្រៃឈើ និង​បរិស្ថាន​ជាដើម​។ ចៅក្រម ព្រះរាជអាជ្ញា និង​មេធាវី ក៏​ជា​ជន​អាទិភាព​ដែល​គួរ​ទទួលបាន​វ៉ាក់សាំង​ក្នុងដំណាក់កាល​ដំបូង​នេះ​ផងដែរ​។​
​
សម្តេច​តេជោ ហ៊ុន សែន បានចង្អុលបង្ហាញ​ជន​ជា​មុខព្រួញ​ដែល​គួរ​ទទួលបាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩​នៅក្នុង​ដំណាក់កាល​ទី​ពីរ​ផង​ដែរ​។ ជន​ដែល​គួរ​ទទួលបាន​វ៉ាក់សាំង​នៅ​ដំណាក់កាល​ទី​ពីរ មានដូចជា​និស្សិត​រៀន​តាម​មហាវិទ្យាល័យ​ទាំង​រដ្ឋ និង​ឯកជន អ្នក​រៀន​តាម​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កម្មករ​សំណង់​ជា​ដើម​៕

Filed in: ព័ត៌មានជាតិ