ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

សំណង់​រឹងមាំ​ដែល​គេ​សង់​នៅលើ​អណ្តូង​មាស​ត្រូវ​អាជ្ញាធរ​បញ្ជា​ឲ្យ​រុះរើ​វិញ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ អណ្ដូង​មាស​ដុះ​នៅ​ភ្នំ​លក​ដែល​គេ​សង់​សំណង់​រឹងមាំ​នៅ​ទីនោះ​បំណង​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ ត្រូវបាន​អាជ្ញាធរ​ស្រុក​កំពង់ត្រាច ទុក​រយ​:​ពេល​៤០​ថ្ងៃ ដើម្បី​ឲ្យ​អ្នក​សាងសង់​រុះរើ​ដោយ​ខ្លួនឯង​វិញ បើ​មិន​ព្រម​រុះរើ​ទេ​អាជ្ញាធរ​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។​

​ទាក់ទិន​នឹង​ការសង់​សំណង់​នៅលើ​អណ្តូង​មាស​នេះ ប្រជាពលរដ្ឋ​ជាច្រើន​នាក់​នៅ​ភូមិ​លក ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត បាន​លើកគ្នា​មក​តវ៉ា​ជា​ច្រើន​ដង​មកហើយ ដោយ​ពួកគាត់​សុំ​គោលការណ៍​ពី​អាជ្ញាធរ​ឲ្យជួយ​អន្តរាគមន៍ និង​ជួយ​ទប់ស្កាត់​កុំឲ្យ​មាន​ការសាងសង់​សំណង់​នៅលើ​អណ្តូង​មួយនេះ ថែម​ទាំង​ទាមទា​ឲ្យ​អាជ្ញាធរ​រុះរើ​សំណង់​ដែល​ធ្វើ​រំលោក​យក​ដី​អណ្ដូង​មាស​ចេញ​ជា​បន្ទាន់​ផងដែរ​។​

​ជាមួយ​នេះ​ពលរដ្ឋ​ជាច្រើន​នាក់​បាន​សំណូមពរ​ឲ្យ​រក្សា​អណ្ដូង​នេះ​ទុក​សម្រាប់​យក​ទឹក​ប្រើ​រួមគ្នា ដោយ​មិន​ចង់ឲ្យ​មាន​ការ​ធ្វើ​ផ្ទះ​នៅ​ជិត​អណ្ដូង​នោះ​ឡើយ​ព្រោះថា​អណ្តូង​នេះ​ជា​ដង្ហើម​ដែល​ផ្តល់​ប្រភព​ទឹក​សម្រាប់​ប្រើប្រាស់​រួម​គ្នា​តកូនតចៅ​។​

​បើ​តាម​ការអះអាង​ពី​ស្ត្រី​ចំណាស់ ឈ្មោះ​ពៅ ញើ​យ អាយុ​៧០​ឆាំ្ន រស់​នៅ​ជើងភ្នំ​លក បាន​និយាយ​ប្រាប់​ឲ្យដឹង​នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២០ នេះ​ថា អណ្ដូង​មាស​ដុះ​នៅ​ជើងភ្នំ​លក​នេះ​កាលពី​ដើម​គេ​ហៅថា​អណ្ដូង​ជប់​ព្រោះ​វា​មាន​ទឹក​ចេញ​ខួប​ប្រាំង​វស្សា កាល​ក្នុង​ឆាំ្ន​១៩៨០​អណ្ដូង​នៅ​ជើងភ្នំ​លក​នេះ​ត្រូវបាន​ដុះ​មាស​ហើយ​អ្នកស្រុក​នាំគ្នា​សំរុកចូល​ទៅ​ជីក​មាស​ត្រូវបាន​កង​សេនាជន​បាញ់​ស្លាប់​យុវជន​ម្នាក់​តាំងពី​ពេល​មាន​ស្លាប់​មនុស្ស​រួច​មក​អណ្ដូង​នេះ ត្រូវបាន​គេ​ដាក់ឈ្មោះថា​អណ្ដូង​មាស​ដុះ​នៅ​ភ្នំ​លក​វិញ​។​

​ស្ត្រី​រូប​នេះ​បាន​និយាយ​បន្តថា ស្រាប់តែ​នៅ​ឆាំ្ន​២០២០​នេះ ត្រូវបាន​គេ​ធ្វើ​សំណង​រឹង​ចូលទៅ​ដី​អណ្ដូង​មាស​។​ស្ត្រី​ចំណាស់​បាន​សំណួ​ម​ពរ​ឲ្យ​អាជ្ញាធរ​ជួយ​ទប់ស្កាត់​ឲ្យបាន​កុំឲ្យ​គេ​ហ៊ុមព័ទ្ធ​យក​អណ្ដូ​ងមាស​ធ្វើជា​កម្មសិទ្ធិ​បាន​ឲ្យសោះ​។​

​ពាក់ព័ន្ធ​នឹង​ការសង់​សំណង់​លើ​អណ្តូង​មាស​នេះ លោក ជួន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច​បាន​ប្រាប់​ដឹង​នៅ​ថ្ងៃ​ដដែល​នេះ​ថា ករណី​អ្នកធ្វើ​សំណង់​រឹង​នៅលើ​ដី​អណ្ដូង​មាស​ដុះ​នៅ​ជើងភ្នំ​លក​អាជ្ញាធរ​ស្រុក​និង​ឃុំ​បាន​ទៅឲ្យ​ម្ចាស់​ដែល​ជា​អ្នកធ្វើសំណង់​នោះ​ចុះកិច្ចសន្យា​រួចហើយមិ​ន​ឲ្យលើស​ពី​៤០​ថ្ងៃ ដោយ​តម្រូវឲ្យ​ម្ចាស់​សំណង់​វាយ​ចេញ​ដោយ​ខ្លួនឯង​។​ហើយ​បើ​លើសពី​៤០​ថ្ងៃ​នេះ​គេ​មិន​វាយ​អាជ្ញាធរ​និង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​

​បន្ទាប់ពី​មាន​ការតវ៉ា​ពី​ប្រជាពលរដ្ឋ ឈ្មោះ គឹម​ថើ​យ អាយុ​៦៤​ឆ្នាំ ជា​អ្នក​សាងសង់​សំណង់​រឹង​លើ​អណ្តូង​មាស បាន​សន្យា​ថា​គាត់​នឹង​ធ្វើការ​វាយកម្ទេច​សំណង់​នេះ​វិញ តាម​កិច្ចសន្យា​របស់​អាជ្ញាធរ​ស្រុក​កំពង់ត្រាច​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ