ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​កម្លាំង​កងរាជអាវុធហត្ថ​ភ្នំពេញ​ចេញ​យុទ្ធនាការ​ផ្សព្វផ្សាយ​ជូន​ប្រជាជន​ឲ្យចូល​រួមប​ង្កា​រ ទប់ស្កាត់​វីរុស​កូវី​ដ​១៩ អនាមយ័​អោយបាន​គ្រប់ៗ​គ្នា​ពិសេស​ពាក់​ម៉ាស់​ឲ្យបាន​គ្រប់ៗ​គ្នា​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ​មាន​ការប្រគល់​ភារកិច្ច​ពី​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការបញ្ជា​ផ្ទាល់​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តែងតែ​ចេញ​ផ្សព្វផ្សាយ នូវ​សេចក្ដីណែនាំ​តាមរយៈ​សារ​សម្លេង ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចងក្រង​ឡើង ដើម្បី​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សាមគ្គី​គ្នា បង្ការ ទប់ស្កាត់ ការឆ្លង​រីក​រាលដាល នូវ​ជំងឺ​កូវី​ដ​-១៩ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ក៏ដូចជា ប្រមុខ​រា​ជ​រាដ្ឋាភិបាល​។​

​ជាក់ស្តែង​ចាប់តាំងពី​ថ្ងៃ​ទី​៧ រហូត​ដល់​ថ្ងៃ​ទី​១១ ខែ​ធ្នូ​នេះ ម៉ូតូ​កង់​បី​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន​១២​គ្រឿង ដែល​បំពាក់​ដោយ គ្រឿង​ឧគ្ឃោសនស័ព្ទ​បំពង​សម្លេង ក៏​នៅតែ​បន្ត​ចេញ​ផ្សព្វផ្សាយ និង អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ឲ្យមាន​ការប្រុងប្រយ័ត្ន និង​ចូលរួម បង្ការ ទប់ស្កាត់ ការឆ្លង​រីក​រាលដាល នូវ​ជំងឺ កូវី​ដ​-១៩​នេះ​ឲ្យបាន​ខ្ពស់បំផុត ពិសេស​ចូលរួម​ទប់ស្កាត់​កុំឲ្យ​មេ​រោគកាច​សាហាវ​មួយនេះ ឆ្លង​ចូល​ក្នុង​សហគមន៍​ក្នុង​ទ្រង់ទ្រាយ​ធំ​ជាដាច់ខាត បើទោះបីជា ស្ថានភាព នៃ​ការរកឃើញ អ្នក​វិជ្ជមាន ពាក់ព័ន្ធ នឹង​ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា បច្ចុប្បន្ននេះ គឺ​មាន​ការ​ថមថយ ខ្លះៗ យ៉ាងណាក៏ដោយ ក៏​លោក​ជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន នៅ​តែ​ទទូច សូមឱ្យ ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ត្រូវតែ​បន្ត ការប្រុងប្រយ័ត្ន បន្ថែមទៀត ព្រោះថា វីរុស នេះ បាន ឆ្លង ចូលទៅក្នុង សហគមន៍ ជា ចង្កោម និង ដោយ​កន្លែង ហើយក៏ នៅ​មាន​ហានិភ័យ​ខ្ពស់ នៅឡើយ​៕

Filed in: ព័ត៌មានជាតិ