ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ព្រះរាជអាជ្ញា​ខេត្ត​ប៉ៃលិន បញ្ជា​ឱ្យ​សមត្ថកិច្ច កងរាជអាវុធហត្ថ​ខេត្ត រឹបអូស​យក​រថយន្ត​ដឹក​ដី​ចំនួន​៤​គ្រឿង​ទៅ​រក្សាទុក ដោយ​ចោទប្រកាន់​ថា គ្រឿងចក្រ​អត់​មានច្បាប់​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖ ដោយ​មាន​ការសង្ស័យថា ឈ្មួញ​ម្នាក់ យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី​ភ្នំ​មួយ​កន្លែង អត់​មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ ទើប​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន បញ្ជា​ឱ្យ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ដឹកនាំ​កម្លាំង រឹបអូស​យក​រថយន្ត​ដឹក​ដី​ចំនួន​៤​គ្រឿង ទៅ​រក្សាទុក​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ខណ​:​គ្រឿងចក្រ​អេស្កាវ៉ាទ័រ​រក្សាទុក​នៅ​ក្បែរ​កន្លែង​ជីក​កកាយ​ដីភ្នំ ។

​ហេតុការណ៍​ចុះបង្ក្រាប​ករណី​សង្ស័យ​គ្រឿងចក្រ​សង្ស័យ​អត់​មានច្បាប់​នេះ បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ជើងភ្នំ ក្បែរ​ជំនោរ​កំពូលភ្នំ ជា​ដី​របស់​លោក សៀវ សុផល ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា ម្ចាស់​គ្រឿងចក្រ មាន ឈ្មោះ តា​ម៉ាប់ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ស្នាក់នៅ​ក្នុង​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដោយ​ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ស្ថិតក្រោម​ការបញ្ជា​របស់លោក គង់ ច័ន្ទ​ខេ​មរិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ចុះ​ទៅ​ធ្វើការ​រឹបអូស​យក​រថយន្ត​ដឹក​ដី​ចំនួន​៤​គ្រឿង ក្នុង​នោះ​រថយន្ត​ចង្កូត​ស្តាំ​ចំនួន​២​គ្រឿង ដោយឡែក​គ្រឿងចក្រ​រក្សាទុក នៅក្បែរ​កន្លែង​ដដែល ខណ​:​ត្រូវបាន​គេ​អន្តរាគមន៍​បម្រុង​ដោះលែង​ត្រឡប់​ទៅវិញ ។

​ប្រភព​បន្តទៀតថា រហូតមក​ដល់​រសៀល​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២០ នេះ រថយន្ត​ទាំង​៤​គ្រឿង ត្រូវ​គេ​រក្សាទុក​នៅក្នុង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​នៅឡើយ​ទេ រី​ឯ​ម្ចាស់​គ្រឿងចក្រ​អះអាងថា ខ្លួន​មាន​ច្បាប់​អស់រលីង​ហើយ ថែម​ទាំង​មុន​នឹង​ជីក​ក​កាយ​ដី​ខាងលើ ក៏​បាន​សុំច្បាប់​ទៅ​គ្រប់​ស្ថាប័ន​អស់ ដែរ ។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក គង់ ច័ន្ទ​ខេ​មរិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន បានឱ្យ ភ្នាក់ងារ​យើង​ដឹងថា ៖ គ្រឿងចក្រ​១​គ្រឿង និង​រថយន្ត​៤​គ្រឿង​ខាងលើ សង្ស័យ​តែ​អត់​មានច្បាប់​ត្រឹមត្រូវ ខណ​:​ពេល​កំពុង​ធ្វើ​អាជីវកម្ម​ជីក​កកាយ​ដីភ្នំ​ដឹក​លក់ ។ លោក​បន្ត​ទៀត​ថា បើទោះបីជា​ម្ចាស់​គ្រឿង ចក្រ​ខាងលើ បាន​អះអាង​ថា មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​ក៏ដោយ តែ​អត់​យក​មក​ឱ្យ​ខាង​លោក​ពិនិត្យ​មើល​ច្បាប់​នោះទេ ។ ដូច្នេះ ខាង​លោក​នឹងដាក់​កិច្ចការ​នេះ ឱ្យ​ទៅ​ខាង​រដ្ឋបាល​ព្រៃឈើ​ជា​អ្នករៀបចំ​សំនុំរឿង បើសិនជា​មាន​ការសម្របសម្រួល ឬ​អន្តរាគមន៍​ពី​ខាង​ណាមួយ​នៅក្នុង​ខេត្ត ខាង​លោក​នឹង​រៀបចំ​សំនុំរឿង​បញ្ជូន​ទៅ​ក្រសួង​បន្តទៀត ។

​បើតាម​សម្តី​លោក អោម វីរ​: នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន បាន​ឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២០ នេះ​ដែរ​ថា ៖ រហូតមកដល់​ពេលនេះ ខាង​ខេត្ត ហើយ​នឹង​ខាង​ព្រះរាជអាជ្ញា​បាន​សម្របសម្រួល​ត្រូវរ៉ូវ​គ្នា​អស់​ហើយ ក៏​ឱ្យ​ម្ចាស់​យក​គ្រឿងចក្រ និង​រថយន្ត ត្រឡប់ទៅផ្ទះ​វិញ​ដែរ ។ លោក​បញ្ជាក់ថា ចំពោះ​ដី​ភ្នំ​ខាងលើ ជា​គម្រប​ព្រៃឈើ​នៅឡើយ​ទេ មិនទាន់​មាន​ការប្រគល់​ឱ្យ​ធ្វើ​អាជីវកម្ម​នៅ​ឡើយ​ដែរ លុះត្រាតែ​មាន​សេចក្តីសម្រេច​ពី​ខាងលើ ទើប​អាច​ឈូសឆាយ សាងសង់​ផ្ទះ ឬ​រៀបចំ​ធ្វើ​អ្វី​ផ្សេងៗ​ទៀត ។ តែ​ទោះបីជា​យ៉ាងណា ដីភ្នំ​ភាគច្រើន​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ គឺ​មាន​ប្លង់​រឹង ឬ​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ស្ទើរ​គ្រប់​គ្នា​អស់​ទៅហើយ​ដែរ ៕

Filed in: ព័ត៌មានជាតិ