ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ឯកឧត្តម វេង សាខុន អញ្ជើញ​ចូលរួម​ជា​សហប្រធាន​កិត្តិយស​ក្នុង​ពិធី​បើក​សិក្ខាសាលា និង​ពិព័រណ៍​ផ្នែក​កសិកម្ម​អន្តរជាតិ អា​ស៊ី​-​អឺរ៉ុប លើក​ទី​៤ ដែល​ប្រត្រិត្ត​ធ្វើ​ឡើង​តាមរយ​:​ប្រព័ន្ធ​វីដេអូ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​នា​វេលា​ម៉ោង​១៣:០០​នាទី ថ្ងៃ​ចន្ទ ១៤​រោច ខែ​មិគសិរ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​អញ្ជើញ​ចូលរួម​ជា​សហប្រធាន​កិត្តិយស​ក្នុង​ពិធី​បើក​សិក្ខាសាលា និង​ពិព័រណ៍​ផ្នែក​កសិកម្ម​អន្តរជាតិ អាស៊ី​-​អឺរ៉ុប លើក​ទី​៤ ដែល​ប្រព្រឹត្ត​ធ្វើ​ឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ​។​

​ក្នុង​ពិធី​បើក​សិក្ខាសាលា និង​ពិព័រណ៍​ផ្នែក​កសិកម្ម​អន្តរជាតិ អាស៊ី​-​អឺរ៉ុប លើក​ទី​៤​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាមរយៈ​គោលនយោបាយ​ខ្សែក្រវាត់ និង​ផ្លូវ បាន​ធ្វើឲ្យ​ប្រទេស​កម្ពុជា​មាន​ការរីកច​ម្រើ​ន​យ៉ាង​ឆាប់រហ័ស​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ ដូចជា​ផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ ធារាសាស្ត្រ​កសិកម្ម និង​ជា​ពិសេស​វិនិយោគិន​ចិន​មក​វិនិយោគ​នៅ​កម្ពុជា​ផងដែរ​។
​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ Huehe International Businees Consultancy ដែល​បាន​រៀបចំ​សិក្ខាសាលា និង​ពិព័រណ៍​ផ្នែក​កសិកម្ម​នេះ​ឡើង ដើម្បី​ចូលរួម​លើកស្ទួយ​ការធ្វើ​ទំនើបកម្ម​ក្នុង​វិស័យ​កសិកម្ម និង​ផ្តល់​ឱកាស​ដល់​ស្ថាប័នរដ្ឋ ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​អ្នក​ផលិត​ជួបគ្នា ផ្លាស់ប្តូរ​បទពិសោធន៍ និង​ស្វែងរក​ភាព​ជា​ដៃគូ​រវាង​គ្នា​។

​ព្រឹត្តិ​កាណ៍​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បន្ថែម​ថា គឺ​ពិតជា​ស្របតាម​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុងការ​ជម្រុញ​កសិកម្ម​ទំនើប ប្រកួតប្រជែង បរិយាប័​ន្ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​និរន្តរភាព តាម​អភិក្រម រដ្ឋ​-​ដៃគូ​អភិវឌ្ឍន៍​-​ឯកជន​-​សហគមន៍​កសិកម្ម​។​

​ការរីក​រាលដាល​ជា​សកល​នៃ​ជំងឺ​ឆ្លងកូវី​ដ​-១៩ បាន​ធ្វើឲ្យ​មាន​ការប៉ះពាល់​ជា​ខ្លាំង​ដល់​សេដ្ឋកិច្ចពិភពលោក រាប់​ទាំង​កម្ពុជា​ផងដែរ ហេតុនេះ ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច និង​សន្តិសុខ​ស្បៀង​សម្រាប់​ប្រជាជន​កម្ពុជា រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​វិធានការ​យ៉ាង​មាន​ប្រសិទ្ធភាព និង​ទាន់​ពេលវេលា​ជាច្រើន ក្នុងនោះ​គឺ​ជម្រុញ​ផលិតកម្ម​កសិកម្ម​ក្នុងស្រុក តាមរយៈ​ការលើកទឹកចិត្ត និង​ផ្តល់​ប្រាក់​កម្ចី​ដែល​មាន​អត្រា​ការប្រាក់​ទាប​ដល់​កសិក​រ និង​សហគ្រាស​ខ្នាតតូច​និង​មធ្យម​។​

​សូម​ជម្រាប​ជូន​ថា សិក្ខាសាលា និង​ពិព័រណ៍​ផ្នែក​កសិកម្ម​អន្តរជាតិ អាស៊ី​-​អឺរ៉ុប លើក​ទី​៤ ដែល​ប្រព្រឹត្ត​ធ្វើ​ឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​១៧ ខែ​ធ្នូ ឆ្នាំ​២០២០ ដោយ​មាន​ការចូលរួម​ពី​តំណាង​ប្រទេស​ប្រមាណ​ជា ២០​ប្រទេស​ក្នុង​តំបន់​អាស៊ី អឺរ៉ុប និង​អាហ្វ្រិក អង្គការ​អន្តរជាតិ ស្ថាប័ន​សិក្សា និង​វិស័យ​ឯកជន ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អំពី​គ្រឿង​ម៉ាស៊ីន បច្ចេកវិទ្យា​ថ្មី​ទំនើប និង​ការវិនិយោគ​ផ្នែក​កសិកម្ម ៕

Filed in: ព័ត៌មានជាតិ