ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ប៉ៃលិន ប្រគល់​ថវិកា​២​លាន​រៀល​ដើម្បី​ជួយ​ជួសជុលផ្ទះ​យុវជន​ក្រីក្រ​ម្នាក់​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ប៉ៃលិន​) ៖ ដើម្បី​សម្រួល​ដល់​ការខ្វះខាត​របស់​យុវជន​ម្នាក់ ដែល​ជា​សមាជិក​របស់​ខ្លួន​ទើប​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រធាន ស​.​ស​.​យ​.​ក​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ តាមរយៈ ឯកឧត្តម សៅ សារ៉ាត់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​នាំយក​ថវិកា​ចំនួន​2.000.000៛(​ពីរ​លាន​រៀល​) ប្រគល់ឲ្យ លោក នី​ម អឿន ប្រធាន​យុវជន ស​.​ស​.​យ​.​ក សង្កាត់​ប៉ៃលិន ដើម្បី​យក​ទៅ​ឲ្យ​យុវជន សុគន្ធា រស់នៅ​ភូមិ​ទួល​ខៀវ សង្កាត់​ប៉ៃលិន​ក្រុងប៉ៃលិន ដែល​ខ្វះខាត និង​ត្រូវការ​ប្រាក់​ដើម្បី​ជួសជុលផ្ទះ​សារជាថ្មី ។​

​ក្នុងឱកាស​នោះ លោក នី​ម អឿន ក៍​បាន​សម្តែង​នូវ​ការគោរព​និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​ដ៍​ប្រសើរ​ថ្លៃថ្លា មិន​អាច​កាត់ថ្លៃ​បាន របស់​លោកជំទាវ បណ្ឌិត ប្រធាន​ស​.​ស​.​យ​.​ក​ខេត្ត ដែល​ជានិច្ចកាល លោក​ជំទាវ​តែងតែ​ជួយឧបត្ថម្ភ និង​រួមសុខ​រួមទុក្ខ​ជួយ​ដល់​ពលរដ្ឋ​នៅក្នុង​ខេត្ត​ប៉ៃលិន ជាពិសេស​គឺ​យុវជន​ខ្សត់ខ្សោយ​ខាង​ថវិកា​គ្រប់ៗ រូប​។​

​ជាមួយ​គ្នា​លោក នឹម អឿន ក៍​បាន​ថ្លែង​អំណរ​អរគុណ និង​បាន​គោរព​ជូន​ពរ លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ​មាន​សុខភាព​ល្អ ជួប​នូវ​ជ័យជម្នះ​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

Filed in: ព័ត៌មានជាតិ