ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​លោក​អនុសេនីយ៍ឯក រស់ ពិសិដ្ឋ នាយ​ប៉ុស្តិ៍​បឹង​សា​គូ វរ​សេនា​តូច​នគរ​ការពារ​ព្រំដែន​គោក​លេខ ៩១១ បំភ្លឺ បដិសេដ​ទាំងស្រុង ចំពោះ​ការចេញផ្សាយ​សារព័ត៌មាន​ក្នុងស្រុក ១ ដែលថា ប៉ុស្តិ៍​របស់​លោក​នាំចេញ​ឥ​វ៉ាន់​និង​ពលករ​ខុសច្បាប់​.!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បន្ទាយមានជ័យ ៖ អង្គភាព​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ សូម​ធ្វើ​ការបដិសេធ​ទាំងស្រុង​ចំពោះ​អត្ថបទ​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​របស់ផេក @​គេហទំព័រ ផែនដី​ថ្មី PDT-News.com នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២០ ដែលមាន​ខ្លឹមសារ​ថា ៖ បទល្មើស​ឆ្លងដែន​កើតឡើង​ពេញបន្ទុក នៅ​ច្រករបៀង​បឹង​សាគូ ក្រុង​ប៉ោយប៉ែត ដោយ​មាន​ការឃុបឃិត​បើកដៃ​ពី​មេ​ប៉ុស្តិ៍ ឈ្មោះ រស់ ពិសិដ្ឋ ដែល​ជា​ប្អូនថ្លៃ​លោក សូ ចាន់ណា​រី មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ ៩១១ ។​

​ចំពោះ​ខ្លឹមសារ​អត្ថបទ​ព័ត៌មាន​នេះ អង្គភាព​សូម​ជំរាបជូន​លោក​នាយក​គេហទំព័រ ផែនដី​ថ្មី PDT-News.com ជ្រាបថា ៖ ដោយ​មាន​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ឆ្លើយបំភ្លឺ​ពាក់ព័ន្ធ​និង​បទល្មើស​ឆ្លងដែន​ពិសេស​ពលករ​ឆ្លងដែន​និង​នាំ​ទំនិញ​ខុសច្បាប់​ផ្សេងៗ​ឆ្លងដែន​។​

​អង្គភាព​យើងខ្ញុំ សូម​ជម្រាប​ជូន​សាធារណជន​និង​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​មេត្តា​ជ្រាប​ថា ការចេញផ្សាយ​ថា​មាន​ការចេញ​អីវ៉ាន់​និង​ពលករ ខុសច្បាប់ តាម​ច្រក​បឹង​សាគូ​នោះ​គឺ​(​ត្រូវ​បាន​ហាមឃាត់​) គ្មាន​ទេ​ច្រករបៀង ឬ​ផ្លូវ​ស្រ​ម៉ោច ហើយ កងកម្លាំង​ដែល​នៅ​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ទាំង​ខាង​ភាគី​កម្ពុជា និង​ភាគី​ថៃ បានរួម​គ្នា​យ៉ាង​សកម្ម​ទប់ស្កាត់​នូវ​រាល់​បទល្មើស​ឆ្លងដែន​ខុសច្បាប់​គ្រប់​ប្រភេទ ពិសេស​ពលករ​ឆ្លងដែន និង​នាំ​ទំនិញ​ខុសច្បាប់​ផ្សេងៗ​ឆ្លងដែន ពិសេស​ជាង​នេះ​ទៀត គឺ​កងកម្លាំង​ជួរ​មុខ​ទ្វេរ​ភាគី​កម្ពុជា​-​ថៃ រួមគ្នា បង្ការ ទប់ស្កាត់ កា​រីក​រាលដាល​នៃ​ជម្ងឺ​រាតត្បាត​កូវី​ដ​-១៩​តាម​ការណែនាំដ៌​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាលក​ម្ពុ​ជា និង​ក្រសួង​សុខាភិបាល​ជានិច្ច ។​

​តាម​ការឆ្លើយបំភ្លឺ​តាមរយះ ទូរស័ព្ទ លោក​វរសេនីយ៍ឯក សូ ចាន់ណា​រី មេបញ្ជាការ វរ​សេនា​តូច​នគរ​ការពារ​ព្រំដែន​គោក​លេខ ៩១១ បាន​មានប្រសាសន៍ថា វរ​សេនា​តូច​របស់​លោក ពុំ​មាន​សិទ្ធិ​ក្នុង​បើក​ច្រក​ដោយ​ចិត្ត​ឯង​នោះ​ទេ សូម​ជម្រាប​អង្គភាព​និមួយៗ មាន​មេ​កើយ និង​គណកម្មការ​ចុះ​ត្រួតពិនិត្យ​ជាពិសេស ទោ​ទៀត​នោះ ឯកឧត្តម អភិបាលខេត្ត​ដែល​ជា​គណបញ្ជាការ​ឯកភាព និង​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត តែងតែ​ចុះ​សហការ ជាមួយ​វរ​សេនា​តូច​របស់​លោក ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការទប់ស្កាត់​នៃ​ជម្ងឺ​កូវី​ត ហើយ​ពុំ​មាន​ការ នាំ​ទំនិញ និង​ពលករ ឆ្លងដែន​ខុសច្បាប់ បានទេ​។​

​ចំពោះ​លោក​អនុសេនីយ៍ឯក រស់ ពិសិដ្ឋ ដែល​ជា​ប្អូនថ្លៃ​របស់​ខ្ញុំ​វិញ គាត់​តែងតែ អនុវត្តន៍​នូវ​បញ្ជា របស់​ថ្នាក់លើ​ជានិច្ច​ហើយ​ម្យ៉ាងទៀត រូប​និង​ខ្លឹមសារ​ដែល​បងប្អូន​សារព័ត៌មាន បាន​ចុះ​វាយប្រហារ​មក​លើ​រូប​ខ្ញុំ​និង​ប្អូនថ្លៃ​ខ្ញុំ​វិញ គឺ​ពុំ​មាន​រូបថត​ណា​ដែល​មាន​ចេញ​ជា​សកម្មភាព​ថ្មីៗ ដែល​កើតឡើង​នៅ​ច្រក​បឹង​សាគូ ដូច​ដែល​សារព័ត៌មាន​ក្នុងស្រុក​បាន​ចុះផ្សាយ​ទេ ។​

​ខ្ញុំ​សូម​ថ្លែងអំណរគុណ ចំពោះ​សារព័ត៌មាន​ដែល​បាន​ចុះផ្សាយ​មាន​ការចុះផ្សាយ​ប្រកប​ដោយ​វិជ្ជា​ជី​វះ​ត្រឹមត្រូវ ហើយ​មាន​ការរិះគន់​ដោយ​ក្នុង​ន័យ​ស្ថាបនា ៕

Filed in: ព័ត៌មានជាតិ