ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ប៉ៃលិន ប្រគល់​ថវិកា​២​លាន​រៀល​ដើម្បី​ជួយ​ជួសជុលផ្ទះ​យុវជន​ក្រីក្រ​ម្នាក់​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ប៉ៃលិន​) ៖ ដើម្បី​សម្រួល​ដល់​ការខ្វះខាត​របស់​យុវជន​ម្នាក់ ដែល​ជា​សមាជិក​របស់​ខ្លួន​ទើប​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រធាន ស​.​ស​.​យ​.​ក​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ តាមរយៈ ឯកឧត្តម សៅ សារ៉ាត់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​នាំយក​ថវិកា​ចំនួន​2.000.000៛(​ពីរ​លាន​រៀល​) ប្រគល់ឲ្យ លោក នី​ម អឿន ប្រធាន​យុវជន ស​.​ស​.​យ​.​ក សង្កាត់​ប៉ៃលិន ដើម្បី​យក​ទៅ​ឲ្យ​យុវជន សុគន្ធា រស់នៅ​ភូមិ​ទួល​ខៀវ សង្កាត់​ប៉ៃលិន​ក្រុងប៉ៃលិន ដែល​ខ្វះខាត និង​ត្រូវការ​ប្រាក់​ដើម្បី​ជួសជុលផ្ទះ​សារជាថ្មី ។​

​ក្នុងឱកាស​នោះ លោក នី​ម អឿន ក៍​បាន​សម្តែង​នូវ​ការគោរព​និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​ដ៍​ប្រសើរ​ថ្លៃថ្លា មិន​អាច​កាត់ថ្លៃ​បាន របស់​លោកជំទាវ បណ្ឌិត ប្រធាន​ស​.​ស​.​យ​.​ក​ខេត្ត ដែល​ជានិច្ចកាល លោក​ជំទាវ​តែងតែ​ជួយឧបត្ថម្ភ​និង​រួមសុខ​រួមទុក្ខ​ជួយ​ដល់​ពលរដ្ឋ​នៅក្នុង​ខេត្ត​ប៉ៃលិន ជាពិសេស​គឺ​យុវជន​ខ្សត់ខ្សោយ​ខាង​ថវិកា​គ្រប់ៗ រូប​។​

​ជាមួយ​គ្នា​លោក នឹម អឿន ក៍​បាន​ថ្លែង​អំណរ​អរគុណ និង​បាន​គោរព​ជូន​ពរ លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ​មាន​សុខភាព​ល្អ ជួប​នូវ​ជ័យជម្នះ​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

Filed in: ព័ត៌មានជាតិ