ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ក្រុម​ការងារ​យុវជន ស​.​ស​.​យ​.​ក ខេត្ត​ប៉ៃលិន បន្ត​ចុះ​ផ្សព្វផ្សាយ​ពី​វិធានការ ការពារ​ជម្ងឺ​កូវី​ដ​១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖ ដោយ​មាន​ការណែនាំ​ពី​សំណាក់​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រធាន ស​.​ស​.​យ​.​ក ខេត្ត​ប៉ៃលិន រហូតមកដល់​ពេលនេះ ក្រុមការងារ បាន​បន្ត​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ពី​វិធានការ ការពារ ទប់ស្កាត់ ការរីក​រាល​នៃ​ជម្ងឺ​កូវី​ដ​-១៩ ហើយក៏​បាន​នាំយក ម៉ាស់ ជែល​អាល់​កុល និង​ទឹក​អាល់​កុល ដែលជា​អំណោយ​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​របស់​ខ្លួន សម្រាប់​ប្រើប្រាស់ ដើម្បី​ការពារ​ចំពោះ​បញ្ហា​ជម្ងឺ​ដ៏​កាច​សាហាវ​មួយ​នេះ ។ បើទោះបី ជា​នៅក្នុង​ខេត្ត​ប៉ៃលិន មិនទាន់​មាន​ករណី​ប្រជាពលរដ្ឋ​ណា​ម្នាក់ ឆ្លង​ជម្ងឺ​កូវី​ដ​១៩ នេះ​ក៏​ដោយ ក៏​ការការពារ ប្រសើរ​ជាង​ការព្យាបាល​ផងដែរ ។

​ជាក់ស្តែង​កាលពី​វេលា​ម៉ោង ៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២០ ក្រុមការងារ​យុវ ជន ស​.​ស​.​យ​.​ក សង្កាត់​បរ​យ៉ាខា បន្ទាប់​ពី​ទទួលបាន​ការណែនាំ​ពី​សំណាក់​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រធាន ស​.​ស​.​យ​.​ក ខេត្ត​ប៉ៃលិន បាន​ដឹកនាំ​ក្រុមការងារ ចុះ​ធ្វើ​ការអប់រំ​ណែនាំ​ជូន​ប្រជា​ពល រដ្ឋ ឱ្យ​កាន់តែ​យល់​ដឹង​ច្បាស់​ពី​របៀប​ការពារ កុំឱ្យ​មាន​ការឆ្លង​ជម្ងឺ​កូវី​ដ​១៩ ដល់​ក្រុមគ្រួសារ និង​សហគមន៍​ផងដែរ ។​

​បើ​តាម​ការរៀបរាប់​ពី​លោក ខេ​ម សុវណ្ណារិទ្ធ ប្រធាន ស​.​ស​.​យ​.​ក សង្កាត់​បរ​យ៉ាខា បាន​រៀបរាប់​ឱ្យដឹងថា ៖ ក្រុមការងារ​របស់​លោក បាន​ធ្វើ​ការចុះ​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​សង្កាត់​បរ​យ៉ាខា ចំនួន​៧​ភូមិ ដោយ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​លាងដៃ​នឹង​សាប៊ូ​ឱ្យ​បាន​ជាប់​ជានិច្ច ក៏​ត្រូវ​ប្រើ​ទឹក​អាល់កុល ឬ​ជែល ដើម្បី​ការពារ កុំឱ្យ​មាន​ការឆ្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​១៩ និង​ត្រូវ​ចូលរួម​ទាំងអស់គ្នា ទើប​អាច​ទទួលបាន​ជោគជ័យ ។ លោក​បញ្ជាក់ទៀតថា ការចុះ​អប់រំ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ គឺ​ធ្វើឡើង​ចំនួន​ពីរ​លើក​មក​ហើយ ដោយ​ថ្ងៃនេះ គឺ​អប់រំ​បន្ត​រហូត​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ នៅក្នុង​ភូមិ​នា​ន​ក្នុង​សង្កាត់​បរ​យ៉ាខា​ទាំងមូល អាច​យល់ដឹង​ពី​ការការពារ​ផងដែរ ។

​សូមបញ្ជាក់​ថា ក្រុមការងារ ស​.​ស​.​យ​.​ក ខេត្ត​ប៉ៃលិន ទាំង​៨​ឃុំ សង្កាត់ គឺ​បាន​បែងចែក​គ្នា​ចុះ​ធ្វើការ​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន ជា​រៀងរាល់ថ្ងៃ​ដូច​ភ្លៀងរលឹម ដើម្បី​បញ្ជ្រៀប​ព័ត៌មាន​នេះ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​យល់ដឹង​ខ្ពស់ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជម្ងឺ​កូវី​ដ​១៩ ព្រមទាំង​រស់នៅ​ត្រូវមាន​អនាម័យ ហូប​ស្អាត ផឹក​ស្អាត ដើម្បី​ថែរក្សា​សុខភាព​ឱ្យ​មាំមួន បំពេញការងារ​យ៉ាងរ​លូន ៕ ដោយ ៖ នីយ៉ា​

Filed in: ព័ត៌មានជាតិ