ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​កំពត រង​ការចោទប្រកាន់​ថា​ប្រើ​អំណាច​ដុត​បំផ្លាញ់​ដំណាំ​ហើយ​បោះ​របង​ព័ទ្ធ​យក​ដី​ប្រជាពលរដ្ឋ​លក់​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ពលរដ្ឋ​បាន​លើកឡើង​ថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​កំពត​ម្នាក់ បាន​ប្រើ​អំណាច កាប់​និង​ដុត​បំផ្លាញ​ដំណាំ​របស់ខ្លួន រួច​ហើយ​ទើប​បោះបង្គោល​របង​ព័ទ្ធ​យក​ដី​នោះ​លក់​តែ​ម្តង​។​បន្ទាប់ពី​មាន​ករណី​ដូច​ខាងលើ​ពលរដ្ឋ​រូបនោះ​បាន​ដាក់​ពាក្យបណ្តឹង និង​ស្នើឲ្យ​អាជ្ញាធរ មន្ត្រី​ជំនាញ និង​មន្ត្រី​ពាក់ព័ន្ធ​ជួយ​ស្វែងរក​ដំណោះស្រាយ និង​រក​យុត្តិធម៌​ដល់​រូបគាត់​ផង​។

​ទាក់ទិន​នឹង​រឿងរ៉ាវ​នេះ លោក​កែម មុនី​វណ្ណ បាន​អះអាង​ថា​ខ្លួន​ជា​ម្ចាស់​និង​បាន​អាស្រ័យ​ផល​នៅលើ​ដី​ទំហំ​បួន​ហិកតា​ដែល​មាន​ទីតាំង​ស្ថិតនៅ ក្នុងភូមិ​កែប​ថ្មី ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត​ពិតមែន និង​មាន​លិខិ​ស្នាម​បញ្ជាក់​ត្រឹមត្រូវ​តាំងពី​ឆ្នាំ​១៩៩៣​មកម្ល៉េះ ដោយ​ដី​ចំការ​របស់​លោក និង​ដី​ប្រជាពលរដ្ឋ​៦​គ្រួសារ​ផ្សេង​ទៀត​ដែល​នៅ​ជាប់​នោះ នៅ​មិនទាន់មាន​ប័ណ្ណ​កម្ម​សិទ្ធ​(​ប្លង់រឹង​)​នៅឡើយ​ទេ ដោយសារ​ពេល​ក្រុមការងារ​និស្សិត​ចុះ​វាស់វែង​ដីធ្លី​តាម​បទបញ្ជា​០១ ឆ្នាំ​២០១៣  លោក សែម សឿន មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេ​ត​កំពត បាន​ចេញមុខ​មក​ជំទាស់ និង​អះអាង​ជា​ដី​របស់​ខ្លួន​ដែរ​។

​លោក កែម មុនី​វណ្ណ បាន​បន្តថា បើ​ទោះ​ជា​មិន​បាន​វាស់វែង ប៉ុន្តែ​លោក​នៅតែ​បន្ត​អាស្រ័យ​ផល​ដាំ​ដុះ​ដំណាំ​ដូចជា​ស្វាយចន្ទី ខ្នុរ ដើម​អាកាស្យា និង​ដើម​ក្រញូង​ជាច្រើនរ​យ​ដើម​នៅលើ​ដី​នោះ ហើយ​មិន​ដែល​មាន​បញ្ហា​អ្វី​នោះ​ទេ​។ រហូតដល់​ពេល​ថ្មីៗ​កន្លងមកនេះ ស្រាប់តែ​លោក​សែម សឿន បាន​ដាក់​កម្លាំង​មក​កាប់ និង​ដុត​បំផ្លាញ់​ដំណាំ​របស់​លោក​គ្មាន​សល់ ដើម្បី​បំបាត់​ភស្តុ​តាំង​តែ​ម្តង​។​

​ពលរដ្ឋ​ដដែល​នេះ​បាន​បន្ថែមថា បន្ទាប់ពី​កាប់ និង​ដុត​បំផ្លាញ់​ដំណាំ​អស់ ពីរ​ថ្ងៃ​កន្លងមកនេះ ស្រាប់តែ​លោក​មេបញ្ជាការរង ដាក់​កម្លាំង​កម្មករ​ទៅ​បោះ​របង​ព័ទ្ធ​យក​ដី​នោះ​លក់​ឲ្យ​អ្នកដទៃ​បន្ត ដោយ​គ្មាន​ការសួរនាំ ឬ​ដោះស្រាយ​អ្វី​សោះ​។​ក្រោយពី​មាន​ការរំលោភបំពាន លោក​បាន​ដាក់​ពាក្យបណ្តឹង និង​ស្នើ​ដល់​អាជ្ញាធរ មន្ត្រី​ជំនាញ​និង​ពាក់ព័ន្ធ ជួយ​ស្វែងរក​ដំណោះស្រាយ និង​ភាពយុត្តិធម៌​ដល់​រូបគាត់​ផង​។​

​ជុំវិញ​នឹង​ការលើកឡើង​របស់​ពល​រដ្ឋ​ខាងលើ លោក សែម សឿន មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​កំពត បាន​បំភ្លឺថា លោក​មិន​បាន​ប្លន់​យក​ដី​នរណា​ទេ ដី​នោះ​ជា​ដី​របស់​លោក​យូរហើយ និង​ថា​ក្នុងនាម​កងកម្លាំង​មួយរូប លោក​មិន​ដែល​ប្រើ​អំណាច​ទៅ​គាបសង្កត់ ឬ​គំរាមកំហែង​បុគ្គល​ណា​ម្នាក់​ដើម្បី​ផលប្រយោជន៍​ឡើយ​។ ហើយ​ចំពោះ​ករណី​កាប់ និង​ដុត​បំផ្លាញ់​ដំណាំ ហើយ​ដាំ​បង្គោលរបង​លើដី​នោះ មិន​ពាក់ព័ន្ធ​និង​រូបលោក​នោះទេ ព្រោះ​ដី​នោះ​លោក​បាន​លក់​ទៅឲ្យគេ តាំងពី​ឆ្នាំ​២០១៤​ម្ល៉េះ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ