ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​អតីត​សិស្ស​និង​គ្រូ សាលា​បាក់​ទូក ទសវត្សរ៍​៨០ ផ្តួចផ្តើម​ដោយ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួម​បរិច្ចាគ​ថវិកា ២​ម៉ឺន​ដុល្លារ ជូន​ដល់ ប្រមុខ​រាជរដ្ឋាភិបាល​ត្រៀម​ទិញ​វ៉ាក់សាំង​កូវី​ដ​១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ អតីត​សិស្ស​និង​គ្រូ សាលា​បាក់​ទូក​មួយ​ក្រុម ដែល​បាន​បែក​គ្នា​ជិត​៣០​ឆ្នាំ បាន​ស្វែងរក​គ្នា​រឹតចំណង​មិត្តភាព​ឡើងវិញ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បង្កើត​ជា​ក្រុម​ក្នុង​បណ្តាញ​សង្គម WhatsApp ជិត​៣០០​នាក់ មាន​ទាំង គ្រូ​ចូលនិវត្តន៍ មន្ត្រីរាជការ អ្នកជំនួញ កសិករ និង​សាមញ្ញ​ជន មាន​អ្នក​នៅ​ទីជនបទ មាន​អ្នក​នៅ​ក្រុង​រាជធានី និង​មាន​អ្នក​នៅ ក្រៅ​ប្រទេស​ក្នុង​ទ្វីប​ផ្សេងៗ​គ្នា តែងតែ បង្ហាញ​នូវ​សកម្មភាព​មនុស្សធម៌​តាមរយៈ​ការ បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​គ្រា​លំបាក និង​បរិច្ចាគ​ជួយ ដល់​សង្គម កសាង​សមិទ្ធិផល​ក្នុង​សាលា ព្រមទាំង​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត​ជាច្រើន តាម​ពាក្យស្លោក​រួម​របស់​ពួកគាត់ គឺ “​សាមគ្គី​មិត្តភាព បង្កើត​ចិត្តរ​មនា ចែករំលែក​ជួយ​គ្នា គ្រប់​គ្រា​លំបាក​”

​ជាថ្មី​ម្តងទៀត ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​ជា​មួយ​ការឆ្លង​រីក​រាលដាល​នូវ​ជំងឺ កូវី​ដ​-១៩ ក្រុម​អតីត​គ្រូ​និង​សិស្ស​បាក់​ទូក​ខាងលើ បានរួម​គ្នា ធ្វើ​វិភាគទាន​តាមចិត្ត​សទ្ធា សរុប​បាន​ថវិកា​ចំនួន ២​ម៉ឺន​ដុល្លារ យក​ទៅ​ចូលរួម​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ត្រៀម​ទិញ វ៉ាក់សាំង​កូវី​ដ​១៩ សម្រាប់​ចាក់​ជូន​ដោយ​ឥតគិតថ្លៃ ដល់​ប្រជាជន មិត្តភក្តិ គ្រួសារ និង​ខ្លួនឯង​ផ្ទាល់ ក្នុងនាម​ជាតិខ្មែរ​តែមួយ ប្រកបដោយ​ស្មារតី​សាមគ្គីភាព និង​ភាតរភាព យ៉ាង​ស្និទ្ធស្នាល​បំផុត​៕

Filed in: ព័ត៌មានជាតិ