ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​រដ្ឋមន្ដ្រី​កសិកម្ម ខេត្តព្រៃវែង​ជា​ខេត្ត​មួយ​ផលិត​ស្រូវ​បាន​ច្រើនជាងគេ​ក្នុងចំណោម ២៥​រាជធានី​/​ខេត្ត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រៃវែង​) ÷​ឯកឧត្តម​រដ្ឋមន្ដ្រី​កសិកម្ម ខេត្តព្រៃវែង​ជា​ខេត្ត​មួយ​ផលិត​ស្រូវ​បាន​ច្រើនជាងគេ​ក្នុងចំណោម ២៥ រាជធានី​/​ខេត្ត នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​រយៈពេល ១៥ ឆ្នាំ​ចុងក្រោយ ។
​ដោយឡែក ការងារ​ដាំ​ដុះ​ស្រូវ​រដូវវស្សា​នៅក្នុង​ឆ្នាំ ២០២០ នេះ ខេត្តព្រៃវែង​អនុវត្តបាន​លើ​ផ្ទៃដី​ប្រមាណ ២៨០ ៣៩៩ ហ​.​ត​។ រីឯ​ការងារ​ប្រមូល​ផល​ស្រូវ​វិញ គិត​មក​ទល់​ថ្ងៃ​ទី​៥ ខែ​ធ្នូ ខេត្ត​សម្រេច​ប្រមូល​ផល​បាន​ចំនួន ២១៥ ៣៩៩​ហ​.​ត ស្មើនឹង ៧៧% នៃ​ផ្ទៃដី​សរុប និង​ទទួលបាន​ទិន្នផល​ជា​មធ្យម​ប្រមាណ ៣.២៣ ត​/​ហ​.​ត ហើយ​ទទួលបាន​បរិមាណ​ផល​សរុប​ចំនួន ៦៩២ ៣០២ តោន​។​

​ក្រៅពី​ដំណាំ​ស្រូវ ក​សិ​-​ឧស្សាហកម្ម សាក​វប្បកម្ម (​ផលិតកម្ម​បន្លែ​) ផលិតកម្ម​វារីវប្បកម្ម និង​ផលិតកម្ម​សត្វ (​មាន់ គោ ជ្រូក​) ក៏​មាន​សក្តានុពល​ក្នុងការ​នាំចេញ​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ទីផ្សា​ររាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត ។ ទន្ទឹម​នឹង​ជា​ខេត្ត​នាំមុខគេ​ក្នុង​ការផលិត​នូវ​ផលិតផល​កសិកម្ម ក៏​ជា​ខេត្ត ឈាន​មុន​សម្រាប់​ធ្វើ​ការនាំ​ចេញ​ទៅ​កាន់​ប្រទេស​ជិតខាង​តាម​ផ្លូវគោក និង​ផ្លូវទឹក​។

​យោង​តាម​របាយ ការណ៍​របស់​មន្ទី​រក​សិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត កាលពី​ថ្ងៃ​ទី​៨ បានបង្ហាញ​ថា គិត​ចាប់ តាំងពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ដល់​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០២០ បរិមាណ​ផល​ស្រូវ​បាន​នាំចេញ​ទៅ​កាន់​ប្រទេស​ជិតខាង​សរុប​មាន​ចំនួន ៧១៩ ៦៩៣​តោន ដោយឡែក គ្រាន់​តែ​មួយ​សប្តាហ៍​កន្ល​ង​មក បរិមាណ​ស្រូវ​ចំនួន ៦៩ ៤៣៤​តោន​ត្រូវបាន​នាំ​ចេញ​ពី​ខេត្ត​ព្រៃវែង​ទៅកាន់​ប្រទេស​ជិតខាង​។
​របាយការណ៍​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ជា​មធ្យម​ស្រូវ​មានតម្លៃ ១ ១៥០​រ​/kg (​អាច​ថ្លៃ​ជាង ឬ​ថោក​ជាង​អាស្រ័យ​លើ​ប្រភេទ​ស្រូវ​) ៕

Filed in: ព័ត៌មានជាតិ