ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

នាយ​ឧត្តមសេនីយ៍ សៅ សុខា បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​បទបញ្ជារ​បស់​រាជរដ្ឋាភិបាល ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​ធ្នូ ឆ្នាំ​២០២០ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ ការអនុវត្ត​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។​

​ដំណើរការ​កិច្ចប្រជុំ​នេះ ប្រើប្រាស់​តាម​មធ្យោបាយ​ប្រព័ន្ធ​សន្និសីទ​វីដេអូ និង​តាម​ប្រព័ន្ធ ZOOM ពី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទៅកាន់​បណ្តា​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​២៤​ខេត្ត​។​

​អនុវត្តតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​លេខ ១២៧ ស​.​ស​.​រ​. ចុះ​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៦ ស្តីពី​ការបង្កើត​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។ គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បន្ត​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់ បទដ្ឋាន​គតិយុត្ត បទបញ្ជា​ពាក់ព័ន្ធ​នឹង​ធនធាន​ធម្មជាតិ ជាមួយគ្នា​នោះ​បាន​ពង្រឹង​យន្តការ​ថ្នាក់​រាជធានី ខេត្ត ប្រើប្រាស់​កម្លាំង​សរុប​របស់​គណៈ​បញ្ជាកា​រ​ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​ការកាប់​ព្រៃឈើ ការដឹកឈើ ការនាំ​ចេញ​ឈើ​ខុសច្បាប់ ការចាប់​សត្វព្រៃ ការនាំ​ចេញ​សត្វព្រៃ​ខុសច្បាប់ ការកាប់​រានទន្ទ្រាន​យក​ដី​រដ្ឋ និង​ការរុករក​រ៉ែ​ដោយ​ខុសច្បាប់​។​

​គណៈកម្មការ​ជាតិ បាន​បន្ត​អនុវត្ត​នូវ​ភារកិច្ច ដោយ​បាន​ដាក់ចេញ​នូវ​វិធានការ​ម៉ឺង​មាត់ ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​៕

 

Filed in: ព័ត៌មានជាតិ